ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​លើក​ទី​២ ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃនេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ តុលា​នេះ គឺជា​ថ្ងៃ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) លើក​ទី​ពីរ​។​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា ក្រសួង​បានកំណត់​ការ ប្រឡង​បាក់​ឌុប​លើក​ទី​២​នេះ មាន​បេក្ខជន​ប្រលង​ជិត​៧​ម៉ឺន​នាក់ មាន​មណ្ឌល​ចំនួន ១១៧ ក្នុងនោះ​មាន​បន្ទប់ ចំនួន ២៧៥២​បន្ទប់ គ្រប់​រាជធានី​-​ខេត្ត​។​


​ជាការ​កត់សំគាល់ នៅក្នុង​ការប្រឡង​បាក់​ឌុប​លើក​ទី​ពីរ​នេះ មាន​អ្នក​អង្កេត​ការណ៍​ពី តំណាង​សហគមន៍​អឺរ៉ុប និង​តំណាង​អង្គការ​យូ​សេ​ហ្វ រួមទាំង​អ្នក​ស​ង្គេ​ត​ការណ៍​ជាតិ ប្រមាណ​ជាង ៣០០០ នាក់ ផងដែរ​។​សម្រាប់​ការប្រឡង​បាក់​ឌុប​លើក​ទី​១​កន្លងមកនេះ​នៅ​រាជធានី​ភ្នំពេញ មាន​បេក្ខជន​ប្រឡង​ចំនួន​១៦.៧៩៤​នាក់ មាន​ចំនូ​ន ២២​មណ្ឌល​ប្រឡង ជាប់​ចំនួន​៥.៥៧០​នាក់ ចំណែក​ការប្រឡង​លើក​ទី​២​នេះ​មាន​ចំនួន​១៥​មណ្ឌល មាន​បេក្ខជន​ប្រឡង​ចំនួន​១១.៤៨៤​នាក់​៕

L-11

 

Leave a Reply

(*) Required, Your email will not be published