អ្នកមាន​ចាយលុយ​ដូច​សំរាម អ្នកក្រ​ឃើញ​សំរាម​គឺជា​លុយ​…!

, , Leave a comment

​សព្វថ្ងៃ​ការ​ចោល​សំរាម​គ្មាន​របៀប គឺជា​បញ្ហា​សីលធម៌​សង្គម​របស់​ប្រជាជន​ខ្មែរ​មួយចំនួន ដែល​បញ្ហា​ទាំងអស់នោះ​កើតឡើង​ដោយសារ​កង្វះខាត​ចំណេះដឹង និង​សុជីវធម៌​ក្នុងការ​រស់នៅ​។ សំរាម​ត្រូវបាន​បោះចោល​ពាសវាល​ពាល​កាល និង​ទុកដាក់​គ្មាន​សណ្ដាប់ធ្នាប់ បើទោះបី​ជាមាន​ក្រុមហ៊ុន និង​បុគ្គលិក​ប្រមូល​សំរាម​យ៉ាងណាក៏ដោយ​។​រក្សាសិទ្ឋិ កាសែតកំណើតថ្មី ។

​បុគ្គលិក​សំរាម និង​ប្រមូល​សំរាម​ទាំងអស់​នោះបាន​ខំធ្វើការ​ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​ប្រមូល​កាកសំណល់​នៅ​គ្រប់​ច្រក​ផ្លូវ​ក្នុង​ទីក្រុង និង​នៅតាម​តំបន់​ទេសចរណ៍​ផ្សេងៗ ហើយ​ពួកគាត់​បាន​ខិតខំ​ប្រមូល​សំរាម​ដែលមាន​តម្លៃ ដែល​អាច​លក់​យក​កម្រៃ​ដើម្បី​ទិញ​អាហារ​សម្រាប់​ហូប និង​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ខ្លះ​។​

​ទោះបីជា ក្នុង​កែវភ្នែក​មនុស្ស​ភាគច្រើន គិតថា​សំរាម​ទាំងអស់នោះ​គ្មាន​ប្រយោជន៍​សម្រាប់​យកមកប្រើ​ប្រាស់​ទៀត ក៏​វា​នៅតែ​ជា​របស់​មានតម្លៃ​សម្រាប់​អ្នកប្រមូល​សំរាម ព្រោះ​វា​គឺជា​លុយកាក់​ដែល​អាច​ដោះស្រាយ​បញ្ហា​ជីវភាព​បាន​ខ្លះៗ​៕

29-8-2014 (1) 29-8-2014 (2) 29-8-2014 (3) 29-8-2014 (4) 29-8-2014 (5) 29-8-2014 (6) 29-8-2014 (7) 29-8-2014 (8) 29-8-2014 (9) 29-8-2014 (10) 29-8-2014 (11) 29-8-2014 (12) 29-8-2014

 

Leave a Reply

(*) Required, Your email will not be published