សិច​រវាង​ប្ដី​ប្រពន្ធ​កក់ក្ដៅ​ជាង​ការ​រួមភេទ​ខាងក្រៅ​ផ្ទះ

, , Leave a comment

​ក្រុង​ញូវយ៉ក ៖ ការសិក្សា​ស្រាវជ្រាវ​ថ្មី​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ Journal of Sex បាន​បង្ហាញថា គូស្នេហ៍​មាន​សម្ព័ន្ធភាព​តាម​គន្លង​ប្រពៃណីជា​លក្ខណៈ​ប្ដី​ប្រពន្ធ មិន​ត្រឹម​តែមាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល​ខ្លាំងក្លា​ជាង​ដៃគូ លើ​គ្រែ​មួយគ្រា​ប៉ុណ្ណោះ​ទេ គឺ​ពួកគេ​ថែមទាំង​ទទួលបាន​នូវ​លទ្ធផល​គាប់ចិត្ត​ខាង​ជីវិត​សិច​ទៀតផង​។

 

ក្រុមអ្នកស្រាវជ្រាវ​ធ្វើការ​ស្ទាបស្ទង់​មតិ​លើ​អត្រា​មនុស្ស​ចំនួន ៣៧៦​នាក់ ហើយ​លទ្ធផល​បាន​បង្ហាញថា គូស្នេហ៍​ទំនាក់ទំនង​តាម​ប្រពៃណី​មាន​សម្ព័ន្ធភាព​លើ​គ្រែ​ស្អិតល្មួត និង​កក់ក្ដៅ​ជាង​ដៃគូ​ដែល​រួមភេទ​ជាមួយ​អ្នក​មិនសូវ​ស្គាល់​។ បណ្ឌិត​សង្គម​ចិត្តសាស្ត្រ ចេ​ស្ទី​ន ឡេ​មី​លឺ មកពី​សាកលវិទ្យាល័យ​ហា​វើត​បាន​និយាយថា មូលហេតុ​នៃ​ការទទួលបាន​សុភមង្គល​ប្រសើរ​នោះ​គឺ​វា​ពាក់ព័ន្ធ​ទៅនឹង​ការ ប្រាស្រ័យ​គ្នា​ក្នុង​ជីវិត​រស់នៅ។

 

គូស្នេហ៍ រួមរស់​តាម​គន្លង​ប្រពៃណី​មានការ​បើកចំហ​ចិត្តច្រើន​ជាពិសេស ពួកគេ​អាច​ពិភាក្សា​រឿង​សិច​យ៉ាង​បើកចំហ​។ ការពិភាក្សា​ពី​តម្រូវការ​និង​ចំណូលចិត្ត​រៀងៗ​ខ្លួន​អាចធ្វើ​ឲ្យ​ពួក គេ​បំពេញ​ចំណង់​គ្នា​ទៅវិញទៅមក​បានល្អ​។ រីឯ​ដៃគូ​រួមភេទ​ខាងក្រៅ​ផ្ទះ​ហាក់​មិនសូវមាន​ភាព ស្រណុក​សុខ​ស្រួល​លើ​គ្រែ​ទេ ម្យ៉ាង​ដោយសារតែ​ការភ័យខ្លាច​ឆ្លង​រោគ ការមិនទុកចិត្ត​គ្នា និង​ការប្រើ​ស្រោមអនាម័យ​ជា​រនាំង​ការពារ​ជាដើម​៕

21-3-2014

 

Leave a Reply

(*) Required, Your email will not be published