“​ប្រពន្ធ​មិនល្អ​” មាន​លក្ខណៈ​បែបណាខ្លះ​?

, , Leave a comment

មានរឿង​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​ពិចារណា​សិន​។ មុនពេល​សម្រេចចិត្ត អ្នក​ត្រូវតែ​គិត​អោយ​ច្បាស់​ថា​តើ អ្នក​ទាំងពីរ​មាន​ភាពចុះ​សម្រុង​នឹង​គ្នា​ទៅវិញទៅមក​ហើយ​ឬ​នៅ​។ ខណៈពេលដែល​អ្នក​កំពុងតែ​ជ្រើសរើស​ដៃគូ​ជីវិត​នោះ បុរស​ភាគច្រើន​ក៏​មិនបាន​គិតគូរ​យ៉ាង​ដឹ​តដល់​ចំពោះ​សញ្ញា​ទាំងឡាយណា​ដែល​បញ្ជាក់ថា នាង​ប្រហែលជា​អាច​ក្លាយទៅជា​ប្រពន្ធ​មិនល្អ​ដែរ​។ ខាងក្រោម​នេះ គឺជា​សញ្ញា​ខ្លះៗ​ដែល​នាង​អាច​នឹង​ក្លាយទៅជា​ប្រពន្ធ​មិនល្អ​សម្រាប់​អ្នក​បាន​។​


-​បើសិនជា​មិត្តស្រី​អ្នកជា​មនុស្ស​ដែល​ចេះតែ​ប្រច័ណ្ឌ​លើ​មនុស្ស​ស្រី ទាំងអស់​ដែល​នៅ​ជុំវិញ​អ្នកនោះ មានន័យថា នាង​អាច​នឹង​ក្លាយទៅជា​ប្រពន្ធ​មិនល្អ​ហើយ​។​


-​ស្ត្រី​ម្នាក់​ដែល​ចូលចិត្ត​របៀប​រស់នៅ​ដែល​ផ្លាស់ប្តូរ​ជាប់​រហូត​ដូចជា នាង​មិនអាច​រស់នៅ​ជាមួយ​មិត្ត​នាង​បាន ឧស្សាហ៍​ផ្លាស់ប្តូរ​ការងារ និង​លេង​ស្តាយ​សក់​ច្រើន … នោះ​អាច​បញ្ជាក់ថា នាង​ប្រហែលជា​មិនមែនជា​ស្ត្រី​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ឡើយ​។​


-​បើសិនជា​សង្សារ​របស់​អ្នក​មិន​ចូលចិត្ត​អោយ​អ្នក​នៅ​ជាមួយ​មិត្តភក្តិ​អ្នក ទេនោះ នាង​ប្រហែល​នឹងមិន​ក្លាយទៅជា​ប្រពន្ធ​ដែល​អ្នកត្រូវការ​អោយរ​ស់​នៅ​ជាមួយ ឡើយ​។ ចូរ​ចាំ​ថា បើសិនជា​នាង​ដាក់​បម្រាម​អោយ​អ្នក​ចាប់ពី​ឥឡូវ​នេះហើយ នោះ​ស្ថានភាព​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ក្រោយពី​អ្នក​រៀបការ​រួច​ជាមិនខាន​។​


-​បើសិនជា​មិត្តស្រី​របស់​អ្នក​លេងសើច​ជាមួយនឹង​ភាពភ័យខ្លាច ភាពទន់ខ្សោយ ភាពអាម៉ាស់ ភាព​ដែល​ងាយ​នឹង​ឈឺចាប់ តម្លៃ​របស់​អ្នក ព្រមទាំង​ព្យាយាម​គ្រប់គ្រង​លើ​អ្នក នោះ​មានន័យថា នាង​នឹង​ក្លាយទៅជា​ប្រពន្ធ​មិនល្អ​ហើយ​។ នាង​នឹង​បន្ត​ផ្ញើ​សារ​គម្រាម​ផ្លូវចិត្ត​របស់​អ្នក​ទៀត​ទោះបីជា​អ្នក​បាន រៀបការ​ជាមួយគ្នា​រួចហើយ​ក៏ដោយ​។​


​ស្ត្រី​ម្នាក់​ដែល​តែងតែ​ធ្វើការ​រិះគន់ ស្រែក​ដាក់ យក​អ្នកជា​ល្បែង​លេងសើច ធ្វើអោយ​អ្នក​អាម៉ាស់មុខ និង​ធ្វើអោយ​អ្នក​ចេះតែ​ខឹង​នោះ ប្រាកដ​ណាស់ នាង​ពិតជា​មិនមែនជា​ស្ត្រី​ដែល​អ្នកត្រូវការ​ទេ​៕ សុខភាព​សម្រាប់​យើងទាំងអស់គ្នា​

angry-wife

 

Leave a Reply

(*) Required, Your email will not be published