ប្រជាពលរដ្ឋ​រិះគន់​មន្ទីរពេទ្យ​ព្រះកុសុមៈ រឿង​កាត់​ជើង​អ្នកជំងឺ​ហើយ​បោះចោល​ក្នុង​ធុងសំរាម​

, , Leave a comment

​រាជធានី​ភ្នំពេញ : មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ក្នុង​ទឹកដី​ខណ្ឌទួលគោក​ដោយសារតែ ប្រជាពលរដ្ឋ និង​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​មួយ​នេះ បាន​ប្រទះឃើញ​ជើងមនុស្ស​មួយ​កំណាត់ ត្រូវបាន​គេ​យកទៅ​បោះចោល​ក្នុង​ធុងសំរាម ដែល​ដំបូង​ឡើយ​នាំឱ្យមាន​ការសង្ស័យថា ជា​អំពើ​ឃាតកម្ម​។​


​ក្រោយពី​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ គេ​សង្កេតឃើញ​កម្លាំង​នគរបាល មូលដ្ឋាន​ប៉ុស្ដិ៍​ទឹកល្អក់​ទី​២ និង​គ្រូពេទ្យ​ចុះ ទៅពិនិត្យ​មើល ទើប​បញ្ជាក់​ការពិត​ថា ជា​ជើង​របស់​អ្នកជំងឺ​ម្នាក់​ត្រូវបាន​ក្រុមគ្រូពេទ្យ កាត់ចោល​ដោយសារ​តែមាន​ស្នាម​ដំ​ប៉ៅ​មក ពី​ជំងឺ​ទឹកនោមផ្អែម ហើយ​ព្យាបាល​មិនជា​។​


​ក្រុម​សាច់ញាតិ​បាន​បញ្ជាក់ថា ស្ដ្រី​រងគ្រោះ​ឈ្មោះ ឡេង ទូច អាយុ​៧២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្ដាល មាន​ជំងឺ​ទឹកនោមផ្អែម ហើយ​កើត​ដំបៅ​នៅ​ជើង​ខាងឆ្វេង​ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ វះកាត់​រហូតដល់​កាត់ចោល​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៤​។ ក្រោយពី​កាត់​ជើង​រួចហើយ កូន​របស់​ជនរងគ្រោះ​បាន​យក​ជើង​ម្ដាយ​របស់ខ្លួន​ទៅ​ដាក់​ចោល​ក្នុង​ធុង សំរាម​ដោយ​ពុំមាន​ការ​រុំ​បិទ​ជិត​នោះទេ ដូច្នេះ​ទើប​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​នៅពេល​ប្រទះឃើញ​ជើងមនុស្ស នាំឱ្យ​សង្ស័យថា ជា​អំពើ​ឃាតកម្ម ។​


​ប្រជាពលរដ្ឋ​បានចាត់ទុក​ថា រឿងនេះ​មកពី​កំហុស​គ្រូពេទ្យ​នៅ​ពេទ្យ​លោកសង្ឃ ដែល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​ជម្ងឺ ពោល គឺ​បណ្តែតបណ្តោយ​ឱ្យ​យក​ជើង​ទៅ​បោះចោល​ពាសវាល​ពាសកាល​គ្មាន​អនាម័យ​ត្រឹមត្រូវ​។ ជាមួយគ្នានេះ ទាំង​សមត្ថកិច្ច​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ដែល​ទៅ​មើលជំងឺ​នៅក្នុង​មន្ទីរពេទ្យ​លោកសង្ឃ បាន​រិះគន់​ក្រុមគ្រូពេទ្យ និង​អ្នកទទួលខុសត្រូវ​ថា មិន​យក​ចិ​ត្ដ​ទុកដាក់​ទៅលើ​ការបោះ​ចោល​ជើង​ដែល​ត្រូវ​កាត់​ចេញពី​ជន​រង គ្រោះ​ពោល​គួរ​យកទៅ​កប់​ចោល ផ្ទុយទៅវិញ​បែរជា​ទុកឱ្យ​កូន របស់​អ្នកជំងឺ​យកទៅ​បោះចោល​ដោយ​ខ្លួនឯង យ៉ាង​ដូច្នេះ​ឡើយ ។​


​យ៉ាងណាក៏ដោយ ដោយមាន​ការចុះ​សួរនាំ​ពី​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្រុមគ្រូពេទ្យ​បាន យក​ជើង​របស់​ស្ដ្រី​រងគ្រោះ​ទុកដាក់​វិញ​ហើយ ចៀសវាង​នាំឱ្យមាន​ការភ្ញាក់ផ្អើល​លើក​ក្រោយៗ​ទៀត ៕

09-10-2014 09-10-2014 (1)

 

Leave a Reply

(*) Required, Your email will not be published