វិធី​១១​យ៉ាង​នៃ​ដំណើរ​ជីវិត​ក្នុង​វ័យ​សិក្សា​នៅ​មហាវិទ្យាល័យ​

, , Leave a comment

​បើ​និយាយ​ពី​ជីវិត​សិក្សា​នៅ​មហាវិទ្យាល័យ​មនុស្ស​ភាគ​ច្រើន​គិតថា​វា​ជា រឿង​ងាយៗ​ប្រសិនបើ​មិន​មក​ប្រលូក​ខ្លួន​ផ្ទាល់​នោះ អ្នក​មិនដឹង​ទេ​ថា​តើ​វា​មានការ​ពិបាក​យ៉ាងណា​នោះ ទម្រាំ​រៀន​ចប់​បួន​ឆ្នាំ ត្រូវ​ប្រឈម​ជាមួយ​ហេតុការណ៍​ជាច្រើន​ដែល​កើតឡើង​នៅក្នុង​របង​មហាវិទ្យាល័យ​។ វិធី​នៃ​ការប្រើ​ជីវិត​រស់នៅ​ដើម្បី​ឲ្យ​មាន​សេចក្ដីសុខ​ជា​រៀងរហូត​ក្នុងកំឡុងពេល​សិក្សា​នោះ វា​ក៏មាន​ច្រើនបែប​ច្រើនយ៉ាង​ផ្សេងៗ​គ្នា តែ​ក៏​មិនជា​មាន​អ្នក​ចងក្រង​ទុកជា​ឯកសារ​ណាមួយ​នោះដែរ​មានតែ​ពួកយើង​ទាំងអស់គ្នា​ដែល​ទទួលបាន​លទ្ធផល​សម្រេច​រួចហើយ ក្នុងការ​ប្រើប្រាស់​ជីវិត​រស់នៅ​យ៉ាង​មាន​សេចក្ដីសុខ​នឹងចូលរួម​ចែករំលែក​ដល់​អ្នក​ទាំង​អស់​គ្នា​មានដូចជា ៖

09-10-2014

១.​សម្រប​ខ្លួន​ឲ្យ​ត្រូវ​នឹង​សង្គម គឺ​ត្រូវ​ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយក​នូវ​រឿងរ៉ាវ​ថ្មីៗ ដែល​កំពុងតែ​ឈាន​ជើង​ចូលមកក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ​របស់ខ្លួន​។​


២.​ចូលរួម​ការងារ​រួម​របស់​មហាវិទ្យាល័យ គឺ​បើសិនជា​មហាវិទ្យាល័យ​រៀបចំ​កម្មវិធី​អ្វីមួយ​អ្នក​ត្រូវ​ចូលរួម​មានដូចជា​ការ​ធ្វើដំណើរ​ទៅ​បោះជំរំ​នៅតាម​បណ្ដា​ខេត្ត​នានា ការជួយ​ការងារ​បរិស្ថាន​ដូចជា សម្អាត​ទីប្រជុំជន ដាំ​ដើមឈើ​…​ជាដើម ដើម្បី​ទទួលបាន​បទពិសោធន៍​ល្អៗ​។​


៣.​ត្រូវ​ចេះ​រាប់អាន​មិត្ត​ភ័ក្ដិ​ការ​រាប់អាន​ត្រឹមត្រូវ​គឺ អ្នក​ត្រូវ​រាប់អាន​មិត្ត​ដែល​នាំ​ឲ្យ​អ្នកដើរ​លើផ្លូវ​ល្អ អ្នក​ដែល​សង្គម​ភាគច្រើន​រាប់រក​ចេះ​យល់​ពី​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ណែនាំ​ក្នុង​ផ្លូវ​ល្អ​ក្នុងការ​រៀនសូត្រ​ទាំងនេះ គឺជា​ការ​រាប់អាន​មិត្ត​នៅក្នុង​ផ្លូវ​ល្អ​។ ត្រូវ​ជៀសវាង​រាប់អាន​មិត្ត​ដែល​នាំ​ឲ្យ​យើង​វិនាស​ដូចជា នាំ​អ្នកប្រើប្រាស់​ថ្នាំញៀន ផឹកស៊ី​អាវាសែ ដើរលេង​ប៉ោឡែ ចូរ​កុំទៅ​រាប់អាន​អ្នក​ទាំងអស់នេះ​ជាដាច់ខាត​។ ខ្ញុំ​ធ្លាប់​ឃើញ​មិត្ត​រួម​ថ្នាក់​ជាមួយ​កាល​ខ្ញុំ​នៅ​រៀន​មហាវិទ្យាល័យ​ប្រើ​ថ្នាំញៀន ដើរលេង​ផឹកស៊ី​ដែល​ពួកគេ​គិតថា​ជា​រឿង​ឡូយ​សង្ហា អស្ចារ្យ សម្រាប់​ពួកគេ​នៅ​ពេ​ល​នោះ តែ​មកដល់ពេលនេះ​ពួកគេ​ខ្លះ​ក៏​ស្លាប់ ខ្លះ​ក៏​មិនត្រូវ​បាន​សង្គម​រាប់រក​នេះ​គឺជា​ការពិត​។​


៤.​ការចេះ​លើកលែងទោស ចំពោះ​ចំណុច​នេះ​អ្នក​មិនគួរ​អនុវត្ត​វា​នៅលើ​ដែន​កំណត់​ណាមួយ​នោះទេ ដូចជា​អ្នកអនុវត្ត​ចំពោះតែ​មិត្ត​រួម​ថ្នាក់​ឬ មហាវិទ្យាល័យ​ប៉ុណ្ណោះ​នោះទេ អ្នក​ត្រូវអនុវត្ត​ចំពោះ​មនុស្ស​ទូទៅ​ដែល​ធ្វើ​ខុស​ដូច​ពាក្យស្លោក​ខ្មែរ​យើង​ពោលថា “​ពៀរ​រម្ងាប់​ដោយ​ការមិន​ច​ង​ពៀ​រ​​”​។​


៥.​កុំ​ដើរលេង​យប់​ជ្រៅ ជាពិសេស​បើ​អ្នកជា​និស្សិត​ស្រី​ក្រមុំ ហើយ​អ្នក​ត្រូវតែ​ប្រយ័ត្ន​ជានិច្ច ព្រោះ​ពេលដែល​ព្រះអាទិត្យ​លិច​ហើយ​នោះ​ពួក​ជ​ន​ខិ​ល​ខូច​ចាប់ផ្ដើម​ចេញមក​ព្រោងព្រាត ប្រសិនជា​ចាំបាច់​នោះ​ពេល​អ្នកចេញ​ក្រៅ​នៅពេល​យប់ អ្នក​ត្រូវ​នាំ​មិត្ត​ភ័ក្ដិ​យ៉ាងតិច​ម្នាក់​ទៅជា​មួយ​ផង​ទើ​ប​​ជាការ​ល្អ​។​


៦.​ជ្រើសរើស​បន្ទប់​ជួល​ឲ្យ​បានល្អ​ប្រសិនបើ​អ្នកជា​និស្សិត​ស្រី​ក្រមុំ បើសិន​ជាមាន​គួរ​ជ្រើសរើស​បន្ទប់​ជួល​ដែលមាន​សុទ្ធតែ​ស្រីៗ​ជាការ​ល្អ នេះ​ចំ​ពោះ​និស្សិត​ស្រី​មកពី​តាម​បណ្ដា​ខេត្ត​ដែល​ជួល​ផ្ទះ​ស្នាក់នៅ ព្រោះ​ការ​នៅ​លាយឡំ​គ្នា​មាន​ប្រុស​មាន​ស្រី វា​អាច​កើតហេតុ​ដែល​អ្នក​មិនអាច​គិ​ត​​នឹ​ក​ស្មាន​ដល់​កើត​ឡើងមក​ក៏​អាច​ថា បានដែរ​។​


៧.​ទំនាក់ទំនង​ល្អជា​មួយ​សាស្ត្រាចារ្យ​ចូរ​កុំ​គិតថា​នៅ​មហាវិទ្យាល័យ​រាប់អាន​តែ​មិត្ត​ភ័ក្ដិ​ជាការ​គ្រប់គ្រាន់ នោះ​អ្នក​ត្រូវ​ទំនាក់ទំនង​ល្អ​ជាមួយ​សា​ស្ត្រា​ចា​រ្យ ដើម្បី​ជួយផ្ដល់​ប្រឹក្សា​ជាច្រើន​ដែល​ទាក់ទង​និង​ការរៀន និង​ការស្វែងរក​ការងារ​នៅ​ថ្ងៃ​ខាងមុខ​។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​ចំពោះ​សាស្ត្រាចារ្យ​មួ​យ​ចំ​នួ​ន​តូច​ណា​នោះ​ក៏មាន​បំណង​អ្វីមួយ​ផ្សេង​ទៅវិញ​ដែរ (​ជាពិសេស​ចូរ​ប្រយ័ត្ន​បើ​អ្នកជា​និស្សិត​ស្រី​)​។​

៨.​មក​រៀន​ឲ្យ​ទៀងទាត់​ជានិច្ច ការដែល​អ្នក​មក​រៀន​មិន​ទៀងទាត់​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​ព័ត៌មាន​មួយចំនួន ឧទាហរណ៍​ដូចជា មិនបាន​ពិនិត្យ​ឈ្មោះ​​ក្នុង​បញ្ជី ឬ​រំលឹក​មេរៀន​មុន​ប្រឡង​ជាដើម​។​ល​។​


៩.​គិត​ឲ្យ​បាន​ល្អិតល្អន់​មុននឹង​អ្នក​ចាប់​ផ្ដើមធ្វើ​អ្វីមួយ មិន​ថា​រឿង​រៀន ឬ​ការចូលរួម​ការងារ​ស​ង្គ​ម អ្នក​ត្រូវ​គិត​យ៉ាង​យកចិត្តទុកដាក់​បំផុត មុ​ន​នឹ​ង​​ចាប់ផ្ដើម​ប្រតិបត្តិ​។​


១០.​រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ​ពេលដែល​អ្នក​ទំនេរ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​បាន​ទាំង​ចំណូល​បន្ថែម បាន​ទាំង​បទពិសោធន៍​។ ចូរ​ចាំ​ទុក​ថា​បទពិសោធន៍​គឺ​មិនមាន​លក់​នៅតាម​ផ្សារ​នោះទេ ប្រសិនជា​អ្នក​ចង់បាន​ត្រូវ​ប្រលូក​ជាមួយ​វា​ដោយ​ខ្លួនឯង​ផ្ទាល់​។​


១១.​ខ្ញុំ​ទើប​នឹកឃើញ​វិធី​ចុងក្រោយ​នេះ ហើយក៏​គិតថា​ល្អ​សម្រាប់​អ្នក​រាល់គ្នា​បាន​យកទៅអនុវត្ត​ដែរ​។ អ្នកមាន​ដែល​ធ្លាប់​គិតថា​ចាប់ផ្ដើម​ពីថ្ងៃ​ដំ​បូ​ង​​ដែល​អ្នក​ឈាន​ជើង​ចូល ក្នុង​របង​មហាវិទ្យាល័យ ហើយ​បើ​អ្នក​សាកល្បង​សន្សំ​លុយ​មួយថ្ងៃ ២,០០០​រៀល រហូតដល់​ថ្ងៃ​រៀន​ចប់​ម​ហា​វិ​ទ្យា​ល័​យ​​បួន​ឆ្នាំ ថ្ងៃ​ចុងក្រោយ​ដែល​អ្នកដើរ​ចេញពី​មហាវិទ្យាល័យ​អ្នកមាន​លុយ​សន្សំ​រួចហើយ​គឺ ២,៩២០,០០០​រៀល នៅក្នុង​ដៃ​របស់​អ្នក​ដែល​វា​អា​ច​​ឲ្យ​អ្នក​ចាប់​ផ្ដើមគំនិត​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​ខ្នាតតូច​មួយ​បាន​។ ហើយ​បើ​ឧបមា​ថា​អ្នកមាន​លុយ​សន្សំ​មួយថ្ងៃ ១០,០០០​រៀល​វិញ ក្នុ​ង​កំ​ឡុ​ង​ពេល​បួន​ឆ្នាំ​អ្នក​នឹងមាន​១៤,៦០០,០០០​រៀល​នៅក្នុង​ដៃ​រួចជាស្រេច​។​


​តើ​អ្នក​យល់​យ៉ាងណាដែរ​ចំពោះ​គំនិត​ទាំងអស់នេះ​? ​ទោះជា​យ៉ាងណាក៏ដោយ​ជីវិត​រស់នៅ​ក្នុងពេល​រៀន​មហាវិទ្យាល័យ វា​អាស្រ័យ​លើ​ការ​សម្រប​ខ្លួន​របស់​អ្នក​ដោយ​ខ្លួនឯង ដើម្បី​អនាគត​អ្នក​ខ្លួនឯង​។ អ្នក​ត្រូវ​ប្រើពេល​វេលា​ក្នុង​មួយថ្ងៃៗ​របស់​អ្នក​ឲ្យ​អស់​តម្លៃ​របស់​វា​សម្រាប់​ខ្លួន​អ្នក​ក្រុមគ្រួសារ​អ្នក អ្នក​នៅ​ជុំវិញខ្លួន​អ្នក និង​សង្គម​របស់​យើង​។​
________________________
​ចម្លង​និង​កែសម្រួល​ពី :
​មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​កម្ពុជា​
​និពន្ធ​ដោយ : ម៉ាន់ ច័ន្ទ​ឌី​

 

Leave a Reply

(*) Required, Your email will not be published