មិន​គោរព​ច្បាប់ ដួល​ផ្កាប់មុខ បែក​ច្រមុះ ត្រូវ​គេច​ពី​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ : និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ម្នាក់ របួស​ត្រង់​ច្រមុះ​បែក​ឈាម ប្រឡាក់​ខោអាវ ក្រោយពី​បើក​ម៉ូតូ​គេច​ពី​សមត្ថកិច្ច ហើយ​រួច​ជ្រុល​ចង្កូត​ទៅបុក​ខឿន​ថ្ម​ដួល​បែក​ខ្ទង់ច្រមុះ ខណៈដែល​ភ័យ​ស្លន់ស្លោរ ពេល​ឃើញ​សមត្ថកិច្ច​ចរាចរ​ដែល​ចាំ​ផាកពិន័យ​នៅតាម​បណ្ដោយ ផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​រូបសំណាក​សម្ដេច​សង្ឃ ជួន​ណាត កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤​។​


​ប្រភពពី​មន្ដ្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សេង ជាតិ អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ខណ្ឌទួលគោក ហើយ​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ មុនពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរ​មួយក្រុម បានដាក់​គោលដៅ​ចាប់​ផាកពិន័យ​អ្នកជិះ​ម៉ូតូ​អត់ ពាក់មួក​សុវត្ថិភាព និង​អត់​កញ្ចក់​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្បែរ​ប៉ុស្ដិ៍នគរបាល​ចតុមុខ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ខណៈនោះ​ស្រាប់​តែមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-6317​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រះស៊ីសុវត្ថិ លុះ​ពេល​ជិត​មកដល់​កន្លែង​ឈរជើង​របស់​សមត្ថកិច្ច ស្រាប់តែ​ឃើញ​ក៏​ភ័យខ្លាច​សមត្ថកិច្ច​ចាប់​ផាក ក៏​បើក​ម៉ូតូ​ត្រឡប់​ទៅក្រោយ​យ៉ាង​លឿន និង​គេច​ពី​សមត្ថកិច្ច​ដែល​ស្ទាក់​ពីក្រោយ​មិនបាន​មើល​ជ្រុល​ទៅបុក​ខឿន​ថ្ម​ដួល​បែក​ខ្ទង់ច្រមុះ​ហូរឈាម​រហាម​តែម្ដង​។​


​ក្រោយពី​មាន​ករណីនេះ​កើតឡើង ក្រុម​ប្រជាពលរដ្ឋ ក្រុមយុវជន ជាពិសេស​អ្នករត់ម៉ូតូឌុប និង​មិ​ត្ដ​ភក្ដិ​របស់គេ បានមក​កាន់​កន្លែងកើតហេតុ អន្តរាគមន៍ រារាំង​មិនឱ្យ​សមត្ថកិច្ច​យក ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នោះឡើយ ហើយ​ថែមទាំង​ធ្វើការ​ចោទប្រកាន់​សមត្ថ​កិច្ច​បែរជា​វាយ​ទៅលើ​យុវជន​រូបនេះ​ទៅវិញ​៕

09-10-2014 (3)

09-10-2014 (1) 09-10-2014 (2)

 

Leave a Reply

(*) Required, Your email will not be published