នាំគ្នា​ផឹកស្រា ពេល​ឡើង​តណ្ហា បែកគំនិត​ចាប់​ប្រពន្ធ​មិត្តភក្តិ​រំលោភ តែ​មិនបាន​សម្រេច​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ សហកា​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រែក​ថ្មី ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ជននេះ​ផឹកស្រា​ស្រវឹង រួច​ធ្វើ​សកម្មភាព​ចាប់​ប្រពន្ធ​មិត្តភក្តិ​រំលោភ តែ​ត្រូវ​ស្ត្រី​រងគ្រោះ​ស្រែក​ឆោឡោ​ផ្អើល​ដល់​បុរស​ជា​ប្តី និង​អ្នកជិតខាង​បាន​ចាប់វាយ​ទ្រោម​ខ្លួន ហើយ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៨ តុលា ២០១៤ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​ថ្មី សង្កា​ត​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​


​ប្រភពពី​សមត្ថកិច្ច​ខ​ណ្ឌ​ច្បារអំពៅ បាន​ប្រាប់​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ក្នុងករណី​រំលោភ​មិនបាន​សម្រេច​ឈ្មោះ សុខ រ៉ាវី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្ញ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ឡាំ ចិន្តា អាយុ​២៧​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ប្តី​ព្រម​ទាំ​មានកូន​ប្រុស​ម្នាក់​ផងដែរ​។


​យោងតាម​ការរៀបរាប់​របស់​ស្ត្រី​រងគ្រោះ​បាន​និយាយថា តាំងពី​ព្រលប់ ខ្លួន និង​ប្តី ព្រមទាំង​ជនសង្ស័យ ក្រោយពី​ហូបបាយ​ជាមួយគ្នា​រួច​ប្តី​បាន​ឡើងលើ​មករក​កាហ្វេ​ផឹក ចំណែក​ខ្ញុំ​(​ជនរងគ្រោះ​) ក៏បាន​ចូលដេក​ក្នុង​មុង លុះដល់​ម៉ោង​ប្រហែល​១២​យប់ ស្រាប់​តែមាន​ដៃ​រាវ​លើ​ខ្លួនប្រាណ​ខ្ញុំ និង​រក​ស្រាតខោ​ខ្ញុំ ពេលនោះ​ខ្ញុំ​ក៏​ចាប់ដៃ​ដោយ​ស្មានតែ​ប្តី ប៉ុន្តែ​ស្រាប់តែ​ប៉ះ​ចិញ្ចៀន ខ្ញុំ​ក៏​ស្រែក​ឆោឡោឡើង ពីព្រោះ​ប្តី​ខ្ញុំ​មិន​ពាក់ចិញ្ចៀន​ទេ ទើប​ដឹងថា ជា​ឈ្មោះ សុខ រ៉ាវី ហើយ​ប្តី​ខ្ញុំ​ក៏​មកដល់​ឃាត់ខ្លួន​តែម្តង​។​


​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន មក​ឃុំ​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

09-10-2014 (1) 09-10-2014 (2)

 

Leave a Reply

(*) Required, Your email will not be published