ម្តាយ​អប្រិយ​យក​កាំបិត កាប់​កូនប្រុស​ឈាម​ហូរ​ជោក​ខ្លួន​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ក្មេងប្រុស​អាយុ​ប្រហែល​៥​ឆ្នាំ ម្នាក់​ត្រូវ​ម្ដាយ​អប្រិយ​កាប់​និង​បុ័ង តោ ចំក្បាល ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រ​បូស​ធ្ងន់ កាលពីរ​យប់ ថ្ងៃទី​៥​ខែ តុលា ឆ្នាំ​២០១៤​និង​ផ្ទះ​របស់ខ្លួន​នៅក្នុង​ភូ​វ​មិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


​ក្មេងប្រុស​ដែល​ត្រូវ​ម្ដាយ​វាយ​ធ្វើបាប កាប់ និង​កាំបិត​បុ័ងតោ​ចំក្បាល នោះ​មានឈ្មោះ រស្មី បុត្រ អាយុ​ប្រហែលជា​៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​។ ចំណែក​ឪពុក​កុមារា​មានឈ្មោះ រស្មី អាយុ​៣៥​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ម៉ៅ អាយុ​៣៣​ឆ្នាំ មុខរប​មិន​ពិត​ប្រា​ដក​។​


​បើតាម​សម្ដី​លោក វៃ សារិត ជា​អ្នកជិតខាង​បាន​ប្រាប់​កំណើត​ថ្មី​ដឹងថា ក្មេងរងគ្រោះ​ខាងលើ​ត្រូវ​ប្រពន្ធ​របស់លោក​ឃើញ​ឈរ​យំ​នៅតាម​ផ្លូវ​ក្បែរ​ផ្ទះ បន្ទាប់មក​ប្រពន្ធ​លោក​ហៅ​មក​សាកសួរ ព្រមទាំង ឃើញ​មាន​ឈាម​ហូរ​ពេញ​ប្រាណ និង​ស្នាមរ​បូស​ជាច្រើន​កន្លែង​នៅលើ​ក្បាល ហើយ​ក្មេងប្រុស​រូបនោះ​ប្រាប់ថា ត្រូវ​ម្ដាយ​របស់គេ​កាប់ និង​កាំបិត​បុ័ងតោ​។ បន្ទាប់ពី​ឃើញ​សកម្មភាព​ក្មេងប្រុស​កំសត់​រង រ​បូស​ពេញ​ប្រាណ និង​ឈាម​ហូរ​ជោក​អាវ​ខោ លោក​ក៏​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍ សង្កាត់​ផ្សារកណ្តាល​ជួយ​អន្តរាគមន៍​។​


​ប្រភពពី​អ្នកស្រុក​ប្រាប់ថា គ្រួសារ​ខាងលើនេះ​មាន​ជីវភាព​ក្រីក្រ​តែ​ឪពុក​ក្មេងរងគ្រោះ បាន​ចាកចេញ​ចោល​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​។ ចំណែក​ស្ត្រី​ជនដៃដល់​រូបនេះ​ជាម​នុស្ស​វិកល​ច​រិ​ក​ដោយសារ​ប្ដី​វាយ​ធ្វើបាប​ម្យ៉ាង ស្ត្រី​រូបនេះ​បាន​ផឹក​ជាប្រចាំ​ទៀតផង​ដោយសារ​ការ​ភាពក្រីក្រ​ក្នុង​គ្រួសារ​។ គ្រួសារ​មួយ​នេះ​មានកូន​ក្នុង​គ្រួសារ​ពីរ​នាក់​ប្រុស​ជា​កូន​ប្អូន និង​ស្រី​ជា​កូន​បង​។​


​ក្មេងរងគ្រោះ​ត្រូវបាន​បញ្ជូន​ឲ្យ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិ​ប​ត្តិ យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ និង​ថែទាំ​។ ចំណែក​ស្ត្រី​ដៃដល់​ជា​ម្ដាយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​សង្កាត់​ខាងលើ​សាកសួរ​៕

 DSCF7070

DSC09825

 

Leave a Reply

(*) Required, Your email will not be published