រូបភាព​២​សន្លឹក​ក្នុងជំនួប​រវាង​ប្រធាន​គណបក្ស​ធំ​ទាំងពីរ ធ្វើ​ឲ្យ​កក្រើក​បណ្តាញ​សង្គម​

, , Leave a comment

​រាជធានី​ភ្នំពេញ : រូបភាព​២​សន្លឹក​ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​នៃ​បក្ស​ទាំងពីរ​ដែល​បង្ហោះ​ក្នុង​ទំព័រ​បណ្តាញ​សង្គម​របស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ CNRP ត្រូវបាន​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មានការ​សាទរ​យ៉ាង​ក្លៀវក្លា ហើយ​ត្រូវបាន​គេ​ចែកចាយ​បន្ត​ចំនួន​២០៦ និង​ចូលចិត្ត​១,១៧៦​។ រូបភាព​២​សន្លឹក​ដ៏​កម្រ​បង្ហាញ​ពី​ជំនួប​រវាង លោក សម រង្ស៊ី ប្រធាន​បក្សប្រឆាំង​នៅ​កម្ពុជា និង​ភរិយា​លោកស្រី ជូ​ឡុង សូ​ម៉ា​រ៉ា បាន​អញ្ជើញ​ចូល​សាកសួរ​សុខទុក្ខ ប្រធាន​គណបក្សកាន់អំណាច នៅ​កម្ពុជា​សម្តេច ជា ស៊ីម នៅក្នុង​គេហដ្ឋាន​របស់​សម្តេច​ផ្ទាល់​តែម្តង នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៤ ដោយ​បង្ហាញ​ពី​កាយវិការ​ស្វាគមន៍ និង​រាក់ទាក់​ជាទីបំផុត​។​


​ក្រោយ​ជំនួប​សាកសួរ​សុខទុក្ខ សម្តេច ជា ស៊ីម ហើយ​នោះ លោក សម រង្ស៊ី នៅ​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៤ ក៏បាន​អញ្ជើញ​ទៅ​ប្រទេស​បារាំង តាម​ជើងហោះហើរ​ថៃ Thai Airway ហើយ​ការចាកចេញ​របស់លោក សម រង្ស៊ី មិនមាន​ការជូនដំណឹង​ទេ ហើយក៏​មិនដឹងថា ទៅក្នុង​គោលបំណង​អ្វី​ដែរ​៕

07-10-2014 (1) 07-10-2014 (2) 07-10-2014

 

Leave a Reply

(*) Required, Your email will not be published