ប្រើប្រាស់​ឥទ្ធិពល​ឪពុក​ជាម​ន្ត្រី រកស៊ី​ចែកចាយ​ថ្នាំញៀន​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤ កូនប្រុស​របស់​មេឃុំ​វាលរេញ ត្រូវបាន​កម្លាំង​កង​រា​អាវុធហត្ថ​ស្រុក​ព្រៃនប់ ធ្វើ​ការចាប់​ឃាត់ខ្លួន ពីបទ​ចែកចាយ​ថ្នាំញៀន​ដ៏​ធំ​នៅក្នុង​ស្រុក​ព្រៃនប់ និង​ក្រុងព្រះសីហនុ​។​

​ប្រភពពី លោក ញ៉ែម ចំរើន មេបញ្ជាការ​កង​រាជ​អាវុធ​ស្រុក​ព្រៃនប់ បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ឈ្មោះ គង់ អាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ជា​កូនប្រុស​លោក​មេឃុំ​វាលរេញ​។ ក្រោយពី​ការចាប់ខ្លួន​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​មាន​ថ្នាំញៀន​៦​កញ្ចប់​តូច កាំភ្លើង​កែឆ្នៃ​បាញ់​គ្រាប់ឃ្លី​ចំនួន​២​ដើម និង​ដាវ​សា​ម៉ូ​រ៉ៃ​២​ដើម និង​សម្ភារៈ​ផ្សេងៗ​ច្រើន​ទៀត​។​

​ជ​នស​ង្ស​យ័​ត្រូវបាន​បញ្ជូនទៅ​បញ្ជារ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕

04-10-2014

04-10-2014 (1)

 

Leave a Reply

(*) Required, Your email will not be published