បុរស​ចង់​ក្លាយជា​ខ្លា ឬ ពពែ​នៅ​ចំពោះមុខ​ដៃគូ​ស្នេហា​របស់ខ្លួន​?

, , Leave a comment

​ភាពរឹងមាំ​នៃ​សមត្ថភាព​ផ្លូវភេទ គឺជា​ក្តី​ប្រាថ្នា របស់​បុរស​គ្រប់រូប​។ បុរស​គ្រប់គ្នា​រមែង​ចង់អោយ​ដៃគូ​ពេញ​ចិត្តនឹង​សមត្ថភាព​របស់ខ្លួន​។ ប៉ុន្តែ​ជា​អកុសល​មាន​ត្រឹម​ចិត្ត​មិន​ប្រាកដថា​គ្រប់គ្រាន់​នោះទេ ពោល​ទាមទារ​ឲ្យ​មាន​កម្លាំង ព្រោះ គឺជា​កម្លាំងចលករ​រួមផ្សំ​យ៉ាងសំខាន់​សម្រាប់​ការងារ​នេះ​។ ជា​សំនួរ​តើ​បុរស​ចង់​ក្លាយ​ខ្លា រឺ​គ្រាន់តែ​ជា​ពពែ នៅ​ចំពោះមុខ​ដៃគូ​ស្នេហា​របស់ខ្លួន​? ថ្ងៃនេះ​សូម​បង្ហាញ​ពី​គន្លឹះ​ខ្លះ សម្រាប់​បង្កើន​សមត្ថភាព​ផ្លូវភេទ​របស់​បុរស និង​ដើម្បី​បង្កើន​មេជី​វិត​ផងដែរ ៖

-​គួរ​កាត់បន្ថយ​ការ​រួមភេទ​ញឹកញាប់​ពេក ការ​រួមភេទ​ត្រឹម​៤​ដង​ក្នុង​១​សប្តាហ៍ គឺជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​បុរស​ដែលមាន​វ័យ​ចាប់ពី​៣៥​ឆ្នាំ​ឡើងទៅ​
-​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដែល​អាចជួយ​បំប៉ន​មេជី​វិត​អាហារ​
-​សូម​ចៀសវាង​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​ជាតិ​ល្វីង​
-​បញ្ចប់​ភាព​ខ្ជិល​នៅពេល​ព្រឹក​ដោយ​សាកល្បង ឡើងឋានសួគ៌​ជាមួយនឹង​ដៃគូ ព្រោះ​ការរួម​ភេទ​នៅពេល​ព្រឹក​ព្រលឹម ប្រៀបដូចជា​ការហាត់​ប្រាណ និង​ដាស់​អារម្មណ៍​ដៃគូ​ស្នេហា​បានល្អ​
-​ហាត់ប្រាណ​រៀងរាល់ថ្ងៃ​ពី​១០​ទៅ​១៥​នាទី​ជាប្រចាំ ប្រសិនបើ​គ្មាន​ពេល​គ្រប់គ្រាន់ ព្រោះ​ការហាត់​ប្រាណ​នឹងធ្វើ​អោយ​បុរស​រឹងមាំ មិន​ថា​រាងកាយ រឺ​សមត្ថភាព​ផ្លូវភេទ​នោះទេ​៕

20140527_sex

 

Leave a Reply

(*) Required, Your email will not be published