ខ្ទឹមក្រហម​ជួយ​បំបាត់រោគ​ផ្តាសាយ តឹង​ច្រមុះ ហៀរ​សំបោរ

, , Leave a comment

​ខ្ទឹមក្រហម​មិន​ត្រឹមតែ​ជា​អាហារ​ដ៏​មានឱជារស​នោះទេ បន្លែ​មួយ​ប្រភេទ​នេះ​អាច​ប្រើ​ធ្វើជា​ឱសថ​ក្នុងការ​បំបាត់រោគ​មួយចំនួន​បាន​យ៉ាង​ប្រសិទ្ធភាព​ទៀតផង ។ តាម​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​បញ្ជាក់ថា ខ្ទឹមក្រហម​អាច​ប្រើ​បាន​ទាំង​កុមារ និង​មនុស្ស​ធំ ។ ក្រៅពីនេះ​ក្នុងការ​ប្រើ​ជា​ឱសថ គេ​ក៏​អាច​ប្រើ​បាន​ទាំង​ឫស មើម ស្លឹក មិន​ថា​ជា​ខ្ទឹមក្រហម​ស្រស់ ឬ​ស្ងួត​ទេ គឺអាច​ប្រើ​ធ្វើជា​ឱសថ​បាន​ដូចគ្នា​ទាំងអស់ ។​

​តាម​ធម្មតា​គេ​អាច​ប្រើ​ខ្ទឹមក្រហម​បំបាត់​អាការ​រលាក​ក្លាយ​ផ្សេងៗ​ដូចជា បំបាត់​អាការរោគ មុន​រលាក​ក្លាយ បំបាត់​ស្នាម​ជាំ និង​អុជ​ខ្មៅ ស្នាម​ពក​ជាំ​នៅលើ​ផ្ទៃមុខ និង​តាម​រាងកាយ​ជួយ រំលាយ​អាហារ និង​ជួយ​ឱ្យ​បរិភោគ​អាហារ​បាន​ច្រើន ។ ជាមួយគ្នា​នោះគេ​ក៏​អាច​ប្រើ​ធ្វើជា ឱសថ​បំបាត់​អាការ​ឆ្អល់ពោះ បញ្ចោ​ញ​ខ្យល់​ផោម ជួយ​បញ្ចុះ​ទឹកនោម និង​ពិសេស​គេ​អាច​ដំ​យក ទៅ​ដាក់​ត្រង់​ក្នុង​បន្ទប់ ដើម្បី​បំបាត់​ក្លិន​ហប់​ស្អុយ​បាន​មួយចំណែក​ថែមទៀត ។​

*​វិធី​បំបាត់រោគ​
១-​ប្រើ​ខ្ទឹមក្រហម​មួយ​មើម​មក​ដំ​ចិញ្ច្រាំ ឬ​ចិត​ជា​បន្ទះ​ស្តើងៗ​រួច​ដាក់​ក្នុង​កូនចាន​ទុក​លើ​ក្បាល​ដំណេក​ក្បែរ​ខ្នើយ អាចជួយ​បំបាត់​ក្លិនស្អុយ​ពី​ការ​ហប់​ស្អុយ​របស់​បន្ទប់​បាន​យ៉ាង​ល្អ ។​

២-​ដំ​ខ្ទឹមក្រហម​ល្មម​បែក​ប្រេះ ហើយ​យកមក​ដាក់​នៅលើ​ខ្នើយ​ក្នុង​ពេលដេក​យប់នោះ​នឹងធ្វើ​ឱ្យ​ក្លិនក្រអូប​ប្រហើរ​របស់​ខ្ទឹមក្រហម​អាចជួយ​កាត់បន្ថយ​អាការ​តឹង​ច្រមុះ ដកដង្ហើម​ស្រួល​ជាង មុន និង​អាច​បំបាត់​អាកា​រហៀរ​សំបោរ​បាន​យ៉ាង​ឆាប់រហ័ស​ដែល​អាចជួយ​កូនតូច​របស់​អ្នក​ដេក​លង់​លក់បាន​ស្រួល​ពេញ​មួយ​យប់ ។​

៣-​បុក​ខ្ទឹមក្រហម​ឱ្យ​ម៉ដ្ឋ រួច​យកមក​លាប​ស្តើងៗ​ត្រង់​បរិវេណ​ចុង​បង្ហើយ​របស់​កូនតូច​ក៏​ប្រើ​បាន​ផល​ដូចគ្នា ។​

៤-​ក្នុងពេល​កូនតូច​មិន​ដេក​ពួន​សាកល្បង​ប្រើ​វិធី​ដុត​មើម​ខ្ទឹមក្រហម​មួយ​មើម​ឱ្យ​ក្រៀម​ល្មម ហើយ​យកទៅឱ្យ​កូន​ស្រូប​ក្លិន​ដើម្បី​កាត់បន្ថយ​អាការ​តឹង​ច្រមុះ​ក៏​អាចជួយ​ឱ្យ​កូនតូច​ដេក​លង់​លក់បាន​ស្រួល​ដូចគ្នា ។​

*​សម្រាប់​មនុស្ស​ធំ​
១-​សាកល្បង​ដំ​ខ្ទឹមក្រហម​មួយ​មើម​ល្មម​ឱ្យ​បែក ហើយ​ដាក់​ក្នុង​ទឹក​ក្តៅ​ឆុង​ផឹក​បំបាត់​អាការ​ផ្តាសាយ ។​

២-​បង្ហើប​គម្របឆ្នាំង​បន្តិច​ដើម្បីឱ្យ​ចំហាយ​ទឹក​មក​ប៉ះ​បរិវេណ​ផ្ទៃមុខ​សម្រាប់​ជួយ​កាត់បន្ថយ​អាការ​ផ្តាសាយ ។​

៣-​ស្រូប​ចំហាយ​ទឹក​សន្សឹមៗ​បញ្ចូល​ក្នុង​ខ្លួន ។​

*​ប្រយ័ត្ន​
​កុំ​បើក​គម្របឆ្នាំង​មក​ទាំងអស់​ប្រយ័ត្ន​ចំហាយ​ទឹក​រលាក​ផ្ទៃមុខ ។​

*​វិធី​ណែនាំ​
​សាកល្បង​ប្រើ​កន្សែងពោះគោ​ឃ្លុំ​ក្បាល​នៅពេល​ស្រូបយក​ក្លិន​ខ្ទឹមក្រហម​ពី​ឆ្នាំង​នោះ​នឹង​ផ្តល់​ផល​ល្អ​កាន់តែ​ទ្វេដង​ឡើង ។​

៤-​ខ្ចប់​ខ្ទឹមក្រហម​ដែល​ដំ​ហើយ​យកមក​ជូត​មុខ រួចហើយ​រុំ​ទុក​ត្រ​ង់ក​នោះ​នឹង​ជួយ​ឱ្យ​អាការ​ផ្តាសាយ អាការ​តឹង​ច្រមុះ​ទាំង​មនុស្ស​ចាស់ និង​កុមារ​ទទួលផល​ល្អ​ដូចគ្នា ៕

17-2-2014 (1) 17-2-2014 (2)

 

Leave a Reply

(*) Required, Your email will not be published