លោក គង់ វិចិត្ត ពង្រាយមន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្ត ដាក់ប៉ុស្តិ៍ជជុះគ្រប់ច្រកល្ហក បើកឡានប្រដេញឡានដឹកទំនិញយកលុយតាមរបៀបពុករលួយ

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖សេចក្តីរាយការណ៍បានអោយដឹងថា ប៉ុស្តិ៍ជជុះនៃប៉ូលីសសេដ្ឋកិច្ច ខេត្តត្បូងឃ្មុំដែលគ្រប់គ្រងដោយលោក គង់ វិចិត្ត មាន សិទ្ធិអំណាចបង្កព្យុះភ្លៀង

តាមតែអំពើចិត្តដោយបានបើកឡានប្រដេញកាក់ឡានដឹកឈើនិងឡានដឹកទំនិញ យកលុយយ៉ាងអាណាធិបតេយ្យ គ្មានថ្នាក់ណាហ៊ានប៉ះពាល់ទេ។

អ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានឲ្យដឹងថា ប៉ុស្ទិជជុះទាំងនោះមានទីតាំង ទី១ នៅសង្កាត់វិហារហ្លួង ក្រុងសួង ទីតាំងទី២-នៅចំណុចភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែក ដឹកនាំដោយឈ្មោះ យីម ហើយកុងត្រូលជជុះនេះមានចំងាយមិនលើសពី១០០ម៉ែត្រខាងកើត អតីតសាលាខេត្តត្បូងឃ្មុំ។ទី៣-មាន នៅឃុំដាស្រុកមេមត់ រហូតពង្រីកកុងត្រូលចំនួន២ បន្ថែមទៀតទី១-ស្ថិតនៅគល់ស្ពានជ្រាវ និងទី២-ស្ថិត នៅច្រកចូលប៉ុស្តិ៍ចាន់មូល។ ហើយប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ដែលមានភាពអនាធិបតេយ្យ ខ្លាំងជាងគេគឺចំណុចឃុំដា ស្រុកមេមត់ រហូតពង្រីកកុងត្រូលចំនួន២ បន្ថែមទៀតទី១-ស្ថិតនៅគល់ស្ពានជ្រាវ និងទី២-ស្ថិត នៅច្រកចូលប៉ុស្តិ៍ចាន់មូលមន្ត្រីប៉ូលីស ដែល ឈរជើងនៅប៉ុស្តិ៍ជជុះ របស់នគរបាលសេដ្ឋកិច្ចទាំងនោះមានសិទ្ធិ អំណាច បើកឡានប្រដេញឡានដឹកទំនិញ និងបង្កព្យុះភ្លៀងតាមតែអំពើចិត្ត មិនដែល ក្រែងញញើតអ្វីឡើយទោះបីមានការណែនាំពីលោកស្នងការជាច្រើនដងក៍ដោយ គ្មានអ្នកណាយកចិត្តទុកស្តាប់និងគោរពអ្វីឡើយ។

អ្នករកស៊ីដឹកជញ្ជូនទំនិញទាំងនោះបន្តថា ក្រុមនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ក្រោមបញ្ជាលោក គង់វិចិត្ត មិនដែលបង្ហាញស្នាដៃអ្វីទេ ក្រៅ ពីការដាក់ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញ ឲ្យចូលបង់ លុយទៅតាមតែអំពើចិត្តហើយប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចមន្ត្រីប៉ូលីសដែល ឈរជើងនៅប៉ុស្តិ៍ជជុះទាំងនោះ ភាគច្រើន ត្រូវបាន លោក គង់ វិចិត្ត ចាត់តាំងឲ្យស្លៀកពាក់ស៊ីវិលហើយពេលខ្លះទៀតបានប្រើអ្នកភូមិឲ្យ ចុះប្រមូលលុយពីឡានដឹកទំនិញឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំ ភ្នែក សាធារណជនប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បានចេញ ទៅប្រមូលលុយថ្លៃក្បាលឡានដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នាធ្វើមាន ធ្វើ បាន មួយថ្ងៃៗមិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណាហ៊ាន សួរនាំ ពីបញ្ហានេះក៏ព្រោះតែ ប្រាក់ចំណូល មួយភាគធំបែងចែកថ្នាក់លើ។

ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថា ពេលខ្លះគ្រាន់តែដឹកអាចម៍មាន់អាចម៍គោ យកទៅធ្វើជីដាក់ដំណាំក៏ក្រុមរបស់លោក គង់ វិចិត្ត  ចេញ រថយន្តតាមប្រដេញឲ្យចូលបង់លុយចំនួន២ម៉ឺនរៀលឬ៤ម៉ឺនរៀលផងដែរបើទោះ បីជាដឹងថាប្រជាពលរដ្ឋដឹកត្រឹមអាចម៍មាន់អាចម៍គោមិនមែនជាទំនិញដែលត្រូវបង់ពន្ធ ឬជាទំនិញខុសច្បាប់អ្វីក៏ដោយ។ មន្ត្រីរដ្ឋបាលព្រៃឈើបានអោយដឹងថា កូនចៅលោក គង់ វិចិត្ត  ដែលឈរជើងតាមប៉ុស្តិ៍ជជុះសុទ្ធ តែមានជំនាញប្រដេញតាមឡានដឹកឈើនិងឡានដឹកទំនិញ ឲ្យចូលបង់លុយ ធ្វើ ឲ្យគ្រប់ៗគ្នាញាក់សាច់ ហើយពេលខ្លះនគរបាលទាំងនោះ ដើរតួជាសមត្ថកិច្ចផង ដើរតួជាតុលាការផងគឺប្រដេញចាប់ឡានដឹកទំនិញ ឬឡានដឹកឈើឲ្យចូលបង់ លុយស្ងាត់ៗហើយក៏ដោះលែងទៅវិញដោយមិនបានសុំយោបល់ ពីព្រះរាជអាជ្ញា ឬរាយការណ៍ ជូនថ្នាក់លើនោះទេ៕ ដោយ ប្រត្យក្ស

police11111

 

Leave a Reply

(*) Required, Your email will not be published