ខេត្តត្បូងឃ្មុំ : បុរសម្នាក់បានធ្លាក់ខ្លួនក្លាយជាទាសករតណ្ហា ហើយបានប្រព្រឹត្តអំពើលាមក និងថោកទាបដោយចាប់រំលោភកូនស្រីបង្កើតខ្លួន ហើយត្រូវ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពញាក្រែក បានឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹងពីម្តាយបង្កើតក្មេងស្រីរងគ្រោះកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចលើផ្ទះភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមសម្រង់របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យកំណើតថ្មីដឹងថា ជនសង្ស័យមានឈ្មោះ ប៊ន ធឿន អាយុ៣៤ឆ្នាំ បានចាប់រំលោភសេពសន្ថវ:លើកូនបង្កើតខ្លួនឯងនៅលើផ្ទះរហូតបានសម្រេច ។ ចំណែកកូន ស្រីរងគ្រោះមានឈ្មោះ ធ.ធ អាយុ១៤ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ច ជនល្មើស បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់កូនស្រីបង្កើតខ្លួនរំលោភ បានសម្រេចប្រាកដមែនហើយ ការចាប់រំលោភនេះ មិនមែនជាលើកទីមួយទេ គឺមានពីរ-បីដង រួចមកហើយ។
បច្ចុប្បន្ន ជនល្មើសជាឪពុក ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕