បង្ហោះ​រូប​ស្រី​សិច​ស៊ី ដើម្បី​ទាក់ទាញ​សិស្ស​ឲ្យ​ចូលរៀន ស្ទើរ​គាំង​វេ​ប​សាយ

, , Leave a comment

​ប្រទេស​ចិន ៖ ថ្មីៗ​នេះ រូបភាព​របស់​និស្សិត​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់ ដែល​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ទទួល​សញ្ញា​ប័ត្រ​បញ្ចប់​ឆ្នាំ​សិក្សា ត្រូវបាន​ប្រើ​ប្រា​ស់​​ជា​សិ​ល្បៈគ្រប់មុខ នៅលើ​គេហទំព័រ​ផ្លូវការ នៃ​សាកលវិទ្យាល័យ Renmin University of China និង​ទទួលបាន​ការកោតសរសើ​រ​ពី​បណ្តា​អ្នក​និយម​លេ​ង​អ៊ី​ន​ធើរ​ណេ​ត យ៉ាងខ្លាំង ។​

01-12-2013 (3)

កន្លងមកនេះ សាកលវិទ្យាល័យ Renmin University of China បាន​ផ្សព្វផ្សាយ​រូបភាព​ជាច្រើន​របស់​នា​ង ដែល​តុបតែង​ខ្លួន​ក្នុង​សម្លៀក​ពាក់​ទទួល​សញ្ញាប័ត្រ នៅលើ​គេហទំព័រ​របស់ខ្លួន ។​ ​ហេតុការណ៍​នេះបាន​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​សំណាក់​ប្រិយមិត្ត​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ចិន​ចូល​ទ​ស្ស​នា​​យ៉ាងច្រើនកុះករ ។ ជាហេតុធ្វើ​ឲ្យ​ចរាចរណ៍​នៃ​គេហទំព័រ​មាន​ភាពយឺត​បើក​មិនទាន់​ចិត្ត ព្រោះតែ​ចំនួន​អ្នក​ចូល​ទស្សនា​កើនឡើង​ខ្ពស់បំផុត​ពេក ក្នុង​១​រំពេច​នោះ ។ ដោយមាន​ការស្រឡាញ់​ពេញចិត្ត​នាង​យ៉ាង​ខ្លាំងពេក​ទៅ មាន​អ្នកខ្លះ​បាន Comment ផ្តល់​រហស្សនាម​នាង​ថា “​ទេពធីតា​” ។​

01-12-2013 (4)

​យុវ​និស្សិត​ស្រី​ដ៏ ស្រស់ស្អាត​ម្នាក់នេះ ត្រូវបាន​ស្គាល់​ថា​មានឈ្មោះ Kankan ។ បន្ទាប់ពី​បង្ហាញ​រូប​សម្រស់​នៅលើ​ទំព័រមុខ​នៃ​សាកលវិទ្យាល័យ Renmin University of China​មក ព័ត៌មាន និង​រូបភាព​របស់​នាង ត្រូវបាន​តាម “​ប្រមាញ់​” ដូច​ព្យុះ ។​ ​ហេតុផល​នៃ​ហេតុការណ៍ ដែល​ធ្វើ​ឲ្យ​រញ្ជួយ​អ៊ី​ន​ធើរ​ណេ​ត​ចិន​បែបនេះ បើតាម​ការ​ឲ្យ​ដឹង​នោះ គឺ​សាកលវិទ្យាល័យ​មិន​ត្រឹមតែ​បាន​ជួយ​នាង​ឲ្យ​ល្បីឈ្មោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​សាក​វិទ្យាល័យ​ធ្វើឡើង ក្នុង​គោលបំណង​ចង់​សិស្ស​មានការ​ចាប់អារម្មណ៍​ច្រើន ទៅលើ​ទំព័រ​ព័ត៌មាន​របស់​សាលា​ផងដែរ ៕

01-12-2013 (1)   01-12-2013 (5) 01-12-2013 (6) 01-12-2013 (7) 01-12-2013 (8) 01-12-2013 (9) 01-12-2013 (10)

 

Leave a Reply

(*) Required, Your email will not be published