ជិះ​រថយន្ត​ថ្លៃ តែ​មិន​ឲ្យ​តម្លៃ​ខ្លួន​(​វីដេអូ​)

, , Leave a comment

​រាជធានី​ភ្នំពេញ : នេះ​ជា​រឿង​ដែល​ភ្ញាក់ផ្អើល​មួយ​ខណៈដែល​ក្រុម​សមត្ថកិច្ច​ប្រដេញ​រថយន្ដ​កាមរី​ស៊េរី​២០០៧ ពណ៌​ស គ្មាន​ស្លាក​លេខ​មួយគ្រឿង​បើក​បុក​ម៉ូតូ​នៅ​ម្ដុំ​ផ្លូវ​២៤០ កែង​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្នុង​ទឹកដី​ខណ្ឌដូនពេញ ពេលនោះ​អ្នកបើករថយន្ដ​មិនបាន​ឈប់​ដោះស្រាយ​ជាមួយ​អ្នកជិះ​ម៉ូតូ​នោះឡើយ ហើយ​បាន​បើក​រត់​ធ្វើឱ្យ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ ជាពិសេស​អ្នករត់​ម៉ូតូ​បាននាំគ្នា​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​រថយន្ដ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​ខណ្ឌដូនពេញ និង​ធ្លាយ​ទៅ​ខណ្ឌចំការមន និង​ម្ដុំ​កោះ​ពេជ្រ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កាន់តែខ្លាំង​ឡើង​រហូត​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ទាំង​នគរបាល​មូលដ្ឋាន​នគរបាល​ចរាច​រណ៍ និង​អាវុធហត្ថ​បាននាំគ្នា​បើក​ម៉ូតូ​ដេញតាម​ពីក្រោយ​រថយន្ដ​មួយគ្រឿង​នេះ​រហូត​ឃាត់​បាន​នៅក្បែរ​ធនាគារជាតិ​ជិត​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​។​


​ក្រោយ​ឃាត់​រថយន្ដ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន បញ្ជា​ឱ្យ​បញ្ជូន​រថយន្ដ​និង​អ្នកបើកបរ​ទៅកាន់ ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​អំពី​អត្ដ​សញ្ញាណ​អ្នកបើករថយន្ដ​ស៊េរី ទំនើប​នេះឡើយ ប៉ុន្ដែ​ច្បាស់​ជា​កូនអ្នកមាន មុខ​មាន​មាត់ និង​មានទ្រព្យ​សម្បត្ដិ ព្រោះ បើករថយន្ដ​ដែលមាន​តម្លៃ​ថ្លៃ​បែបនេះ​៕

 30-9-2014

30-9-2014 (3) 30-9-2014 (1) 30-9-2014 (2)

 

Leave a Reply

(*) Required, Your email will not be published