ទារក​ចំឡែក​កើតមក​មាន​ដៃជើង ៨

, , Leave a comment

​កាលពីពេល​ថ្មីៗ​នេះ​តាម​ប្រភពព័ត៌មាន​អន្តរជាតិ​មួយ​បាន​ឲ្យ​ដឹងថា ទារក​មានឈ្មោះ Paul Mukisa អាយុ​៣​ខែ មាន​ជើង​៤ និង​ដៃ​៤ ម្នាក់នេះ បានចាប់កំណើត​នៅក្នុង​គ្រួសារ​មួយ​នាង​ភូមិតូច​១​ឈ្មោះ Nabigingo ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស Uganda ។ ឪពុកម្តាយ​របស់​ទារ​ក​នេះ ដែលមាន​ឈ្មោះ Margaret Awino និង Boniface Okongo បន្ទាប់ពី​ឃើញ​ស្ថានភាព​កូន​ខុស​ប្រក្រតី​បែបនេះ ក៏​ប្រញាប់ប្រញាល់​បញ្ជូន​កូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​ផងដែរ ប៉ុន្តែ គ្រូពេទ្យ​នៅ​ទីនោះ ប្រាប់​ពួកគាត់​ថា ពួគគេ​មិនមាន​សមត្ថភាព​អាចធ្វើ​បានទេ​។​


​បន្ទាប់មក គេ​ក៏​បញ្ជូន​ពួកគាត់​មកកាន់​មន្ទីរពេទ្យ Mulago ក្នុង​ទីក្រុង Kampala ប្រទេស Uganada ទីកន្លែង​ដែល​ក្រុមគ្រូពេទ្យ​វះកាត់ ដែល​ដឹកនាំ​ឲ្យ​វេជ្ជបណ្ឌិត John Sekabira ទទួលយក​ទារក​នេះ ហើយ​បាន​រកឃើញថា មិន​គ្រាន់​តែមាន​ដៃជើង​បន្ថែម ៤ ប៉ុណ្ណោះ គឺមាន​ទ្រូង​បន្ថែម​មួយទៀត ប៉ុន្តែ បេះដូង និង​ថ្លើម ស្ថិតនៅ​ផ្នែក​ខុសគ្នា​។​វេជ្ជបណ្ឌិត​ក៏បាន​រកឃើញថា កូនភ្លោះ​បញ្ញើក្អែក​នេះ​មិន​គ្រប់លក្ខណៈ​នេះ បាន​ចែករំលែក​ឆ្អឹងត្រគាក​គ្នា ។ គ្រូពេទ្យ​វះកាត់ បន្ទាប់មក ក៏បាន​អនុញ្ញាត​ឲ្យ​ទារក​នោះ​ឲ្យ​មាន​អាយុ ៣ ខែ ដើម្បី​វា​មាន​សរីរាង្គ​ធំ​គ្រប់គ្រាន់ ក្នុងការ​វះកាត់ ។​


​ហេតុដូច្នេះ​គ្រូពេទ្យ​វះកាត់​ចំនួន ៣ នាក់ បាន​អនុវត្ត​ទៅលើ Pail នៅឯ​មន្ទីរពេទ្យ​នៃ​ប្រទេស Uganda ។ ពួកគេ​បាន​ប្រើ​រយៈពេល​ជាង ៣ ម៉ោង ដើម្បី​កាត់ផ្តាច់​ផ្នែក​នៃ​កូនភ្លោះ​បញ្ញើក្អែក​ពី​ខ្លួន​របស់​ទារក​នេះ​យ៉ាង​ជោគជ័យ​។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទារក​ប្រុស​ម្នាក់នេះ បានជា​សះស្បើយ​ពីមុខ​របួស​នៃ​ការវះកាត់​ហើយ និង​មាន​សភាព​ដូច​ក្មេង​ដទៃទៀត​ផងដែរ​៕

article-2750137-2139671A00000578-924_634x371

 

Leave a Reply

(*) Required, Your email will not be published