សង្ឃ​ល្បី​ព្យាបាល​ជំងឺ​ប្រើ​គាថា ពេល​ចំណង់តណ្ហា​ឡើងដល់​កម្រិត ចាប់រំលោភ​រហូតដល់​ធ្លាក់ឈាម​

, , Leave a comment

​ខេត្តតាកែវ : កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៤ សង្ឃ​មួយអង្គ​គង់នៅ​វត្ត​សោធនា​រាម ត្រូវបាន​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​មន្ទីរ​ធម្មការ ខេត្ដ​តាកែវ និង​អនុគណ ស្រុក​ព្រៃកប្បាស បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយអង្គ​ទាំង​កណ្ដាលយប់ ស្ថិតក្នុង​វត្ដ​សោ​ថា​ណា​រាម ក្នុងភូមិ​អង្គ​សង្កែ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​។​


​តាម​របាយការណ៍​ពី​អធិការនគរបាល​ស្រុក​ព្រៃកប្បាស បានឱ្យដឹងថា ករណី​សង្ឃ​ប្រ​ព្រឹ​ត្ដ​ខុស​វិន័យ​ធម៌ ព្រះនាម អែ​វ នី ហៅ​ចឺម ព្រះជន្ម ៣៣​ព្រះ វស្សា​។ ចំណែក​ជនរងគ្រោះ ឈ្មោះ​ហ ច ធ អាយុ​ជាង​១៤​ឆ្នាំ រស់នៅ​ស្រុក​អង្គរបុរី​។​


​ប្រភព​ដដែល​បាន​បន្តទៀតថា ក្មេងស្រី​រងគ្រោះ ត្រូវបាន​ឪពុកម្ដាយ​របស់​នាង​នាំទៅ​កាន់​វត្ដ​សោ​ថា​ណា​រ៉ា​ម ដើម្បីឱ្យ​ព្រះសង្ឃ​អង្គ​នេះ​ស្ដោះផ្លុំ ព្រោះ​សង្ស័យថា ត្រូវ​អំពើ​របស់គេ​។ ពេលទៅដល់​វត្ដ​ព្រះសង្ឃ​បាន​ហៅ​ក្មេងស្រី​រងគ្រោះ​ចូលទៅ​កុដិ ដោយមាន​ជញ្ជាំង​បិទ​ជិត ខណៈដែល​ឪពុកម្ដាយ​របស់​នាង​នៅ​ខាងក្រៅ​។ ក្រោយពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​រួចហើយ​ក្មេងស្រី​រងគ្រោះ​បាន​ដើរ​ចេញពី​កុដិ​វិញ ទាំង​សភាព​ហូរឈាម​តាម​ជើង ប៉ុន្ដែ​តែ​ឪពុកម្តាយ​មិន​ចាប់អារម្មណ៍​។ លុះ​មកដល់​ផ្ទះ រហូតដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​នោះ ឈាម​នៅតែ​បន្ដ​ធ្លាក់​មិន​ឈប់ ទើប​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​នាំទៅ​ឲ្យ​ពេទ្យ​ពិនិត្យមើល​ទើប​ដឹងថា ប្រដាប់ភេទ​របស់​នាង​ដាច់​រលាត់ ព្រោះតែ​ការចាប់រំលោភ​។​


​ក្រោយ​ដឹង​រឿងរ៉ាវ​ដ៏​ថោកទាប ទើប​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​ទៅ​នគរបាល​ស្រុក​អង្គរបុរី ដើម្បី​អន្តរាគមន៍ និង​រហូត ឈានទៅដល់​ការឃាត់ខ្លួន​ព្រះសង្ឃ អែ​វ នី យកមក​សួរនាំ ទើប​ដឹង​រឿង​ពី​ករណី​ចាប់រំលោភ​៕

30-9-2014

 

Leave a Reply

(*) Required, Your email will not be published