ខឹង​ម្តាយក្មេក​ឡូឡា ពេល​ផឹកស៊ី ទាញ​ដំបង​ឫស្សី​សំពង​ក្បាល​ម្តាយក្មេក​បែកក្បាល​ហូរឈាម​រហាម​

, , Leave a comment

​ខេត្តកណ្ដាល : កូនប្រសា​ចិត្តកំណាច​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយពេល​ផឹកស្រា​ស្រវឹង​ជោកជាំ ហើយ​កាន់ដំបង​ឫស្សី​សំពង​ក្បាល​ម្តាយក្មេក​បណ្ដាល​ឲ្យ​បែកក្បាល​ហូរឈាម​ដេរ​១០​ថ្នេរ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៤ ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សរ សា​រឿង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ ជា​កសិករ​។​ចំណែក​ជនសង្ស័យ​មានឈ្មោះ សេន សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ជា​កសិករ ត្រូវជា​កូនប្រសា​ជនរងគ្រោះ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​មកពី​វត្ត​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ពេលមកដល់​ផ្ទះ​ក៏​ឃើញ​ជនសង្ស័យ​ស្រវឹងស្រា​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​។ ជនរងគ្រោះ​ក៏​ស្រែកសួរ​ជនសង្ស័យ​ដែល​ត្រូវជា​កូនប្រសា​ថា អ្ហែង​មកពី​ផឹកស្រា​នៅឯណា​ហា​!? ពេលឮ​ដូចនេះ​ជនសង្ស័យ​ខឹង ក៏​ស្ទុះ​យក​ដំបង​ឫស្សី​ប្រវែង​៣.៨០ ម៉ែត្រ​មក​វាយ​ក្បាល​ជនរងគ្រោះ​ជា​ម្ដាយក្មេក​មួយ​ដំបង​ឫស្សី បណ្ដាល​ឲ្យ​បែកក្បាល​ហូរឈាម​រហាម​រយះ​ដេរ​ចំនួន​១០​ថ្នេរ​។

​ក្រោយ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ ឲ្យ​ជួយ​អន្តរាគមន៍ និង​ឃាត់​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ ការ​តាមផ្លូវ​ច្បាប់​៕

29-9-2014

 

Leave a Reply

(*) Required, Your email will not be published