តាបស អប្រិយ​បិណ្ឌ​បាត្រ​ព្រហ្មចារី​យ៍ លួងលោម​ក្មេងស្រី​ដោះ​សម្លៀកបំពាក់ ដើម្បី​បញ្ចូល​សិល្ប៍​

, , Leave a comment

ខេត្តសៀមរាប : ជនសង្ស័យ​ដែល​តាំងខ្លួន​ជា​តាបស​ម្នាក់ ត្រូវបាន​តុលាការខេត្ត​សៀមរាប​ស​ម្រេច​ចេញ​ដីកាឃុំខ្លួន ដោយ​ចោទ​ពីបទ​ប្រទូស្ត​កេរ្តិ៍ ទៅលើ​អនីតិជន​២​នាក់ ខណៈពេលដែល​ជននេះ​ដើរ​បិណ្ឌ​បាត្រ រួច​សុំ​ផ្ទះ​អ្នកស្រុក​ស្នាក់នៅ​មួយរយៈ​ហើយក៏​ឆ្លៀតឱកាស​លួងលោម​ក្មេងស្រី​ចំនួន​២​នាក់​ឲ្យ​ដោះ​សម្លៀកបំពាក់​រួច​ផ្លុំ​សិល្ប៍​ដោយ​ប្រើ​មាត់​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៤ ម្តុំ​ក្រោយ​សាលារៀន​បន្ទាយ​ចាស់ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។


ជនជាប់សង្ស័យ​ដែល​តាំងខ្លួន​ជាតា​បស មានឈ្មោះ ឈុំ សូ​រិ​យៈ​ព​ន្លៈ អាយុ​៣៦​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ដូន​តុ​ក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។ ជននេះ​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ ហើយ​ចៅក្រម​សម្រេច​ឃុំខ្លួន​តាម​ដីកា​លេខ​៥១៣ /២០១៤ ចុះ​ថ្ងៃទី​២១-០៩-២០១៤ ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ ហុក ពៅ​។​


​តាម​របាយការណ៍​រប​ស់​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ដំបូង​ឡើយ​តាបស​រូបនោះ​បាន​ដើរ​បិណ្ឌ​បាត្រ​នៅ​ម្តុំ​ផ្ទះ​ម្តាយ​ក្មេងស្រី​រងគ្រោះ​។ ក្នុងពេល​បិណ្ឌ​បាត្រ​រូបគេ​បាន​សុំ​ផ្ទះ​គាត់​ស្នាក់នៅ​ពីរ​ថ្ងៃមុន​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះទៅ​ប្រទេស​ឥណ្ឌា​។ ថ្ងៃទី​១ តាបស​បានបង្ហាញ​អំពី​មន្តអាគម​របស់ខ្លួន​ថា ខ្លួន​ពូកែ​តែ​ស្នាក់នៅ​ជាធម្មតា លុះ​ថ្ងៃទី​២​នៅ​ម៉ោង​កើតហេតុ​ស្របពេល​មិនមាន​មនុស្ស​ចាស់​នៅផ្ទះ តាបស​នោះ​ក៏បាន​នាំ​ក្មេងស្រី​ពីរ​នាក់ ម្នាក់​អាយុ​៨​ឆ្នាំ និង​ម្នាក់​អាយុ​៩​ឆ្នាំ​ឲ្យ​ដោះ​សម្លៀកបំពាក់​ចេញ ហើយ​ដេក​ផ្ងារ ដោយ​យក​ស្បង់​ចីវរ​តូចៗ​របស់​តាបស​គ្រប​លើ​ខ្លួន​។ ក្រោយមក​ក្មេងស្រី​ទាំងពីរ​យល់ព្រម​ធ្វើតាម តាបស​បាន​យក​មាត់​របស់ខ្លួន​ទៅ​ជ​ញ្ជ​ប់​មាត់ និង​រាងកាយ ក្មេងស្រី​ទាំងពីរ​ម្តងម្នាក់ៗ ដើម្បី​ផ្លុំ​បញ្ចូល​សិល្ប៍​។​


​ករណីនេះ​បើតាម​គ្រូសិល្ប៍​នេះ​បាន​អះអាងថា ការបញ្ចូល​សិល្ប៍​បែបនេះ​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ផ្ទុយទៅវិញ​បើតាម​ផ្លូវច្បាប់​របស់​ប្រទេស​កម្ពុជា គឺ​ជន​ដែល​ប្រព្រឹត្ត​បែបនេះ​ត្រូវ​មានទោស​ជាក់​ជាមិនខាន គ្រាន់តែ​ស្រាល និង​ធ្ងន់​ប៉ុណ្ណោះ ហើយ​ជននេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រទូស​កេរ្តិ៍​ទៅលើ​ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ​។​


​នេះ​ជា​មេរៀន​មួយ​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ហើយ​សូម​បងប្អូន​ទាំងអស់​មុន នឹង​អនុញ្ញាតិ​ឲ្យ​ជនណាម្នាក់​ស្នាក់នៅ​ក្នុងផ្ទះ​គួរតែ​ពិនិត្យមើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន​មុន ព្រោះ​មនុស្ស​សព្វថ្ងៃនេះ​ពិបាក​ទុកចិត្ត​ណាស់​៕

29-9-2014

 

Leave a Reply

(*) Required, Your email will not be published