ស៊ីក្លូ​កម្ពុជា

, , Leave a comment

នឹកឃើញ​ភ្នំពេញ នឹកឃើញ​ស៊ីក្លូ! បើ​យើង​ប្រៀបធៀប​ក្នុង​ឆ្នាំ១៩៦០ និង១៩៨០ គឺ​ស៊ីក្លូ​មាន​ចំនួន​ច្រើនជាង​ពេល​បច្ចុប្បន្ននេះ ថ្វីត្បិតតែ​ស៊ីក្លូ​ហាក់ដូចជា​យានជំនិះ​បែប​បុរាណ​មែន ប៉ុន្តែ​ស៊ីក្លូ​ក៏​ជា​ចំណែក​មួយ​នៃ​មធ្យោបាយ​ដឹកជញ្ជូន និង ធ្វើដំណើរ​ផងដែរ។


យ៉ាងណាមិញ​បើ​យើង​ក្រឡេកមើល​នៅតាម​ដងផ្លូវ​មួយចំនួនជាពិសេស​នៅតាម​ទីផ្សា​នានា ​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ យើង​នឹង​ឃើញ​អ្នករត់​ស៊ីក្លូ​មួយចំនួន ​ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​កម្លាំង​​កាយ​ចិត្ត​ក្នុងការ​រកប្រាក់​កម្រៃ​យ៉ាង​សស្រាក់សស្រាំ ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បី​ចិញ្ចឹមជីវិត និងជីវភាព​ក្រុមគ្រួសារ​របស់​ពួកគេ​ដោយសារតែ​ពួកគេ​គ្មាន​ជម្រើស​ក្រៅពី​មុខរបរ​នេះឡើយ។


ប៉ុន្តែ​ដោយសារ​អំណោយផល​ល្អ​នៃ​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន និងភាព​រីកចំរើន​នៃ​វិស័យ​ទេស​ស​ចរណ៍​កម្ពុជា ដែល​ធ្វើឱ្យមាន​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ បានធ្វើឱ្យ​ក្រុមហ៊ុន​ទេសចរណ៍​មួយចំនួន​ មាន​ចំណាប់អារម្មណ៍​លើ​ស៊ីក្លូ​ខ្មែរ និង​បានផ្តល់​ជា​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ឱ្យ​ទស្សនា​ទីក្រុង​ភ្នំពេញ​ថែម​ទៀតផង។


សង្ឃឹមថា​នាពេល​ដ៏​ខ្លី​ខាងមុខនេះគ្រប់​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ដល់អ្នករត់​ស៊ីក្លូ​ខ្មែរ ដើម្បី​ជួយ​បន្ថែម​នូវ​ប្រាក់ចំនូល​ប្រចាំថ្ងៃ​ដល់​ពួកគេ​ដើម្បី ឱ្យ​ជីវភាព​របស់​ពួកគេ​មាន​ភាព​កាន់តែ​ប្រសើរ​ជាង​មុនជាពិសេស​ក៏​ជា​ចំ​នែកមួយ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និងការ​បំពុល​បរិស្ថាន​មួយកម្រិត​ទៀត៕ ភូមិខ្ញុំ

27-9-2014 (1) 27-9-2014 (2) 27-9-2014 (3) 27-9-2014 (4) 27-9-2014 (5)

 

Leave a Reply

(*) Required, Your email will not be published