មួយថ្ងៃ​អ្នក​ប្រើ Google Translate មាន​ជិត ២០០ លាន​នាក់​

, , Leave a comment

​វិសាលភាព​នៃ​សេវាកម្ម​បកប្រែ Google Translate ហាក់​កាន់​តែមាន​សន្ទុះ​ជា​បន្តបន្ទាប់ ក្រោយពី​ក្រុមហ៊ុន​បាន​បញ្ចូល​ភាសាជាតិ​ផ្សេងៗ​កាន់តែ​ច្រើនជាង​មុន​។ តើ​មិត្ត​យុវវ័យ​ដឹង​ទេ​ថា ឥឡូវនេះ​អ្នកជំនាញ​បកប្រែ​ភាសា​ចម្រុះ​នៅលើ​បណ្តាញ​អន​ឡាញ​ដ៏​ពេញនិយម​មួយ​នេះ មាន​អ្នក​ប្រើ​កើន​ដល់ ២០០​លាន​នាក់​ឯណោះ​ក្នុង​មួយថ្ងៃៗ​។​


​ការបកប្រែ មាន​ច្រើន​រហូតដល់​ខ្ទង់ពាន់​លាន​នៃ​ការបកប្រែ​ឯណោះ​ក្នុង​មួយថ្ងៃៗ​។ មនុស្ស​ភាគច្រើន​បើក​ប្រើ​កម្មវិធី Google Translate តាមរយៈ Google Chrome​។ កាន់តែ​អស្ចារ្យ​នោះ​គឺ​ភាសា​ខ្មែរ បាន​ក្លាយជា​ភាសា​ទី ៦៦ ដែល​បានដាក់​បញ្ចូល​នៅក្នុង​សេវា Google Translate កាលពីពេល​ថ្មីៗ​នេះ ក្នុងចំណោម​ជាង ៧០​ភាសា​ដទៃ​ផ្សេងទៀត​។​


​យ៉ាងណាមិញ កន្លងទៅ​អ្វីដែល​ចោទ​ជា​បញ្ហា​ធំ​ចំពោះ​អ្នកជំនាញ​ប្រែភាសា​នេះ គឺ​តម្រូវឱ្យមាន​ការបញ្ចូល​ទិន្នន័យ​ច្រើន​ពោល បើ​ទិន្នន័យ​មាន​កាន់តែច្រើន ការបកប្រែ​ក៏​កាន់តែ​ប្រសើរ​បាន​ត្រឹមត្រូវ​។ តែ​ទោះជា​យ៉ាងណា សម្រាប់​ការ​ប្រែភាសា​ខ្មែរ នៅ​មិនទាន់បាន​ត្រឹមត្រូវ​តាម​វេយ្យាករណ៍​ទាំងស្រុង​នៅឡើយ​ទេ​៕

Google-translate-Khmer1

\

 

Leave a Reply

(*) Required, Your email will not be published