នាងក្រមុំ​រួច​ពី​ចំណី​តណ្ហា ដោយសារ​អណ្តាត​របស់​នាង​

, , Leave a comment

​រាជធានី​ភ្នំពេញ : ខាងក្រោម​នេះ​ជា​ខ្សែរ​ជីវិត​របស់​នារី​ម្នាក់​ដែល​ត្រូវ​ជន​ល្មោ​មកា​ម​ល្បួងលួងលោម​យកទៅ​រំលោភ​នៅផ្ទះ​សំណាក់​ម៉ូ​ឌែ​ន​ភ្នំពេញ តាមផ្លូវ​លេខ​៥០៨ ជាប់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ បុប្ផា [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ ដើម្បី​ការពារ​កិត្តិយស​ជនរងគ្រោះ​] អាយុ​១៦​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ស្នាក់នៅ​ជាមួយ​បងស្រី​នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​នាង​បាន​ជិះ​ម៉ូតូឌុប​ទៅលេង​ផ្ទះ​មិត្ត​ភ័ក្ក​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ នៅ​រហូតដល់​ល្ងាច​ស្រាប់​តែមាន​ជន​បោកប្រាស់​ម្នាក់​ដែល​ត្រូវជា​បង​របស់​មិត្តភក្តិ​នាង​បាន​ទូរស័ព្ទ​សួរថា នាង​នៅទីណា​ពេលដែល​នាង​ប្រាប់ថា​នៅផ្ទះ​មិត្ត​ភ័ក្ក​នៅ សង្កាត់​ចាក់អង្រែលើ​ហើយ​សួរថា មានអី​ជិះ​អត់បើអត់​គេ​ទៅ​ឌុប​ត្រឡប់ទៅផ្ទះ​វិញ​នាង​ក៏​យល់ព្រម​ឲ្យ​ទៅ​ឌុប​។​


​ពេលដែល​ជនល្មើស​កាម​បោកប្រាស់​ជិះ ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៤ ទៅ​ដឹក​ចេញពីផ្ទះ​មិត្តភក្តិ​មកដល់​មុខផ្ទះ​សំណាក់​ម៉ូ​ឌែ​ន​ភ្នំពេញ ហើយក៏​ប្រាប់ថា រូបគេ​ចូល​យក​ឥ​វ៉ាន់​នៅក្នុង​បន្តិច​នាង​ក៏បាន​ចូលទៅ​ជាមួយ ព្រោះ​នាង​ទើបនឹង​មកពី​ស្រុក​អត់​ស្គាល់​ផ្ទះសំណាក់ ក៏​ចេះតែ​ដើរ​តាម​ពីក្រោយ​បុរស​នោះ​រហូតដល់​ជាន់​លើ​ចូលដល់​ក្នុង បន្ទប់​ក៏ត្រូវ​ជនសង្ស័យ​លួងលោម​ប៉ុនប៉ង​ចាប់រំលោភ តែ​នាង​មិន​ព្រម​បាន​ខាំ​អណ្តាត​ជនសង្ស័យ​ហូរឈាម​កក្លាក់ ពេលដែល​បុរស​រូប​នោះបាន​ចាប់​នាង​ថើប​និង​បឺត​មាត់ ហើយក៏​ត្រូវ​បុរស​នោះ​ដោះលែង​នាង​វិញ ហើយ​នាំគ្នា​ដើរ​ចេញពីផ្ទះ​សំណាក់​រៀង​ខ្លួន​ដោយ​នារី​រងគ្រោះ មិនបាន​ស្រែក​ឲ្យ​គេ​ជួយ​ទេ នាង​ដើរ​ចេញពីផ្ទះ​សំណាក់​បត់​ទៅ​ឆ្វេង​ដៃ​។ ចំណែក​ជនបង្ក​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់អស់​។​


​ចំណែក​បុគ្គលិក​ផ្ទះសំណាក់​ក៏​អត់​មាន​អ្នកណា​ដឹង​ដែរ ដោយសារតែ​នារី​រងគ្រោះ​មិនបាន​និយាយប្រាប់ ។ លុះ​ពេល​នាង​ដើរ​ចេញពីផ្ទះ​សំណាក់​បាន​ប្រមាណ​៥០​ម៉ែត្រ​ដល់​កន្លែង​លក់ដូរ​នៅតាម​ផ្លូវ​មួយកន្លែង​ទើប​ឈប់​សួរ​អ្នក លក់​ថា ម្តុំ​នេះ​គេ​ហៅ​សង្កាត់​អី​ត្រូវបាន​អ្នកលក់ដូរ​ប្រាប់​ហើយ​សួរថា មកពី​នាង ទើប​នារី​រងគ្រោះ​យំ​រៀបរាប់​ប្រាប់​ហើយ​ត្រូវបាន​អ្នកលក់ដូរ​ទូរស័ព្ទ ប្តឹង​សមត្ថកិច្ច​រួច​ទូរស័ព្ទ​ហៅ​បងស្រី​មក​ទទួលយក​។ ពេលដែល​សមត្ថកិច្ច​ម​ក​ដល់​បងស្រី និង​នារី​រងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ​ខ្លាច​ខ្មាស​គេ ម្យ៉ាងទៀត​ជនបង្ក​ប៉ុនប៉ង​រំលោភ​មិនបាន​សំរេច​ទេ​៕

27-9-2014

 

Leave a Reply

(*) Required, Your email will not be published