តើ​មិត្ត​ស្ត្រី​ចង់ដឹង​ទេ​ថា ហេតុអ្វី​បានជា​សុដន់​របស់​អ្នក​មិនអាច​ធំ​?

, , Leave a comment

​សុដន់​ជា​ចំណុច​សំខាន់​របស់​ស្ត្រី និង​ជា​តំបន់​អួតអាង​ដាក់គ្នា ក្នុង​សង្គ្រាម​បច្ចេកវិទ្យា​។ ទោះជា​យ៉ាងណា​គេ​សង្កេតឃើញថា ស្ត្រី​មួយចំនួន​តែង​រិះរក​នូវ​វិធីសាស្ត្រ​នានា និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​បំពេញ​តាម​តម្រូវការ ប៉ុន្តែ​មិនដឹង​អំពី​មូលបញ្ហា​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ចំបងៗ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​កោសិកា​នៃ​សុដន់​ពិបាក​រីក​ធំធាត់ ៖


១.​ទទួលទាន​កាហ្វេ​ច្រើនពេក​
​ការស្រាវជ្រាវ​មួយ​របស់​ស៊ុយអែត​បញ្ជាក់ថា ទំហំ​សុដន់​មាន​និន្នាការ​តូច​ទៅ​ពេល​ស្ត្រី​ទទួលទាន​កាហ្វេ​លើស​៣​កែវ ក្នុង​១​ថ្ងៃ​។ ការស្រាវជ្រាវ​ក៏​ឲ្យ​ដឹងថា ស្ត្រី​សឹងតែ​ទាំងអស់​សុទ្ធ​តែមាន​ហ្សែ​ន​មួយណា​នោះ​ធ្វើ​ឲ្យ​ជាលិកា​ខ្លាញ់ ស្វិត​តូច​មកវិញ​ពេល​ទទួលទាន​កាហ្វេ​ច្រើន​។​


២.​ទទួលទាន​ខ្លាញ់​តិចពេក​
​ខ្លាញ់​ជា​សមាសធាតុ​សំខាន់​របស់​ជាលិកា​សុដន់​។ របប​ទទួលទាន​ខ្វះ​ជាតិ​ខ្លាញ់ និង​ប្រេង​ពុំ​គ្រាន់តែ​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាព​ជីវជាតិ​ប៉ុណ្ណោះ​ទេ តែ​នៅ​ឥទ្ធិពល​ទៅដល់​រូបរាង​ទំហំ​សុដន់​ទៀតផង​។ ក្នុង​ដំណើរការ​លូតលាស់​ការ​ទទួលទាន​ខ្លាញ់​គឺ​ចាំបាច់​នៅ​កម្រិត​ល្មម​។ ប្រភព​ជាតិ​ខ្លាញ់​រុក្ខជាតិ​រួមមាន​សណ្តែកសៀង សណ្តែកបាយ​ចំណែក​ខ្លាញ់​សត្វ​គឺមាន​នៅក្នុង​ត្រី និង​សាច់​។​


៣.​កម្រ​ទទួលទាន​សាច់​
​បណ្តា​សារជាតិ​ជីវជាតិ​ចាំបាច់​ផ្សេងៗ ដើម្បី​រក្សា​ទ្រង់ទ្រាយ និង​ទំហំ​សុដន់ គឺ​ពពួក​សរសៃ Collagen​។ សរសៃ​នេះ​ចូលរួម​នៅក្នុង​ការបង្កើត​រចនា​សម្ព័ន្ធ​ស្បែក និង​រក្សា​ឲ្យ​វា​ម៉ត់​រលោង​នៅ​ចំពោះមុខ​ឥទ្ធិពល​របស់​វ័យ និង​កោសិកា​ត្រូវ​ខូចខាត​។ ជើង និង​ស្លាបមាន់​ក៏​ជា​ប្រភព Collagen មួយ​ទោះបី​ពពួក​សាច់​ផ្សេងៗ​ក៏​សម្បូរ​ជាតិ​សរសៃ​នេះ​។​


៤.​ទទួលទាន​ទឹក​តិច​
​ប្រមាណ ៨០% នៃ​សរីរាង្គ​មនុស្ស​ជា​ទឹក ដូច្នេះ​ជាលិកា​មួយចំនួន​នឹង​ស្វិត​តូច​មកវិញ ប្រសិន​បរិមាណ​ទឹក​ក្នុង​សរីរាង្គ​ថយចុះ​។ មួយផ្នែក​របស់​សរីរាង្គ​នឹងត្រូវ​រង​ឥទ្ធិពល​គឺ​សុដន់ ទោះបី​មិន​ច្រើន​ស្មើ​ជាលិកា​សាច់ដុំ​ផ្សេងៗ​។ អ្នក​គួរ​ទទួលទាន​ទឹក​ឲ្យ​បាន​៨​កែវ​ក្នុង​មួយថ្ងៃ ដើម្បី​រក្សាបាន​ទ្រង់ទ្រាយ​ស្បែក​សុដន់ និង​ជាលិកា​ខ្លាញ់​។ កំហិត​ទទួលទាន​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ស្រួល​បត់ជើងតូច បណ្តាល​ឲ្យ​សរីរាង្គ​បាត់បង់​ទឹក​។


៥.​ទទួលទាន​ស្រា​ច្រើនពេក​
​ទទួលទាន​ស្រា​មិន​ឥទ្ធិពល​ផ្ទាល់​ទៅដល់​ទំហំ​សុដន់ ប្រសិន​ក្នុង​បរិមាណ​សមល្មម​។ ប៉ុន្តែ​ផ្ទុយ​មកវិញ​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ការទទួល​ទាន​ជាតិ​អាល់កុល​ច្រើនពេក​អាច​រំញោច​មហារីក​ដោះ​។ ដូច្នេះ​ប្រសិន​គ្រួសារ​អ្នកមាន​ប្រវត្តិ​មហារីក​ដោះ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជាតិ​អាល់កុល​៕

26-9-2014

 

Leave a Reply

(*) Required, Your email will not be published