ព្រះចៅអធិការ ឃាត់​ឲ្យ​នាង​ដេក​ក្នុង​កុដិ​ពេញ​មួយ​យប់ ព្រោះ​ការពារ​សុវត្ថិភាព មាសប្រាក់ លុយកាក់​

, , Leave a comment

​ខេត្តក្រចេះ : រឿងរ៉ាវ​មួយ​ដែល​ភ្ញាក់ផ្អើល​បានកើត​ឡើង​នៅ ខណៈដែល​អាជ្ញាធរ និង​ពុទ្ធបរិស័ទ​បាន​ឡោម​ព័​ទ្ឋ​កុដិ​ចៅអធិការ ដែល​អនុញ្ញាតិ​ឲ្យ​មនុស្ស​ស្រី​ស្នាក់នៅ​ពេញ​មួយ​យប់​ខុសពី​វិន័យ​សង្ឃ ដោយ​សំអាងថា គិតពី​សុវត្ថិភាព មាសប្រាក់​លុយកាក់​មួយ​ចំនួន​របស់​នាង និង​ក្រុមគ្រួសារ​។ ករណី​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៤​ក្នុងភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​


​ក្រោយ​ពេលដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់ បាន​ឃាត់​នារី​ម្នាក់នេះ មក​ធ្វើការ​សាកសួរ​នាង​បាន​ប្រាប់ថា ការ​មក​ស្នាក់នៅ​របស់​នាង គឺមាន​ម្តាយ និង​ប្អូន​តូច​ម្នាក់ទៀត មាន​រយៈពេល​មួយ​យប់​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ បន្ទាប់ពី​នាង​ជាមួយ និង​ប្អូនប្រុស បាន​មករក​ព្រះគ្រូ​ចៅអធិការ ស្រោច​ទឹក ហើយក៏​ត្រូវ​ខកដំណើរ​ត្រឡប់ទៅផ្ទះ​វិញ ទើប​ព្រះគ្រូ​ចៅអធិការ​ឃាត់​ឲ្យ​ស្នាក់​នៅលើ​កុដិ​ព្រះអង្គ​មួយ​យប់ ដើម្បី​ការពារ​សុវត្ថិភាព មាសប្រាក់​លុយកាក់ មួយចំនួន ព្រោះ​នាង និង​ក្រុមគ្រួសារ​ជា​អ្នក​មកពី​ចម្ងាយ​។​


​ពេល​ឡោមព័ទ្ធ​របស់​ពុទ្ធបរិស័ទ និង​កម្លាំង​អាជ្ញាធរ មិន​អនុញ្ញាតិ​នរណាម្នាក់ ចុះ​ទៅណា​រួច ដោយ​រង់ចាំ​មន្ត្រី​មន្ទីរ​ធម្មការ និង​ព្រះគ្រូ​អនុគុណ​ខេត្ត ចុះមក​ពិនិត្យមើល​ជាក់ស្តែង ដើម្បី​មាន​ចំណាត់ការ​តាមផ្លូវ​សាសនា​៕

25-9-2014 (2)

25-9-2014 25-9-2014 (1)

 

Leave a Reply

(*) Required, Your email will not be published