ព្រោះតែ​គំនុំ​ចាស់​រើស​ឡើងវិញ បុរស​ម្នាក់​បានក្លាយ​ជា​ឃាតក​

, , Leave a comment

​ខេត្តពោធិ៍សាត់ : ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន ក្រោយពី​ធ្វើ​សកម្មភាព​ចាក់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ បាត់បង់​ជីវិត ក្រោយពេល​បញ្ជូន ទៅដល់​មន្ទីរពេទ្យ​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​


​ជនសង្ស័យ​មានឈ្មោះ ហេង វណ្ណៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កា​ប៉ាស់​លើ ឃុំ​ឈើ​តុំ ស្រុ​ក្រគរ ខេត្តពោធិ៍សាត់​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ប៉ែន ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កា​ប៉ាស់​ក្រោម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​


​តាម​របាយការណ៍​ពី​សមត្ថកិច្ច នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិតធ្ងន់​ខេត្តពោធិ៍សាត់​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ និង​ជនរងគ្រោះ ជា​គូទំនាស់​នឹង​គ្នា​។ នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ប្រទះ​ជនសង្ស័យ ក៏​ជិះ​ម៉ូតូ​បម្រុង​បុក ព្រោះតែ​គំនុំ​ចាស់​។ ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​ទាញ​កាំបិត​ចិត​ត្នោត ចាក់ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ហូរឈាម ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​


​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​

25-9-2014

 

Leave a Reply

(*) Required, Your email will not be published