ព្រោះតែ​ភ្លើង​ឫស្យា បណ្តាល​ឲ្យ​តា​កាប់​យាយ​៤​ពូថៅ ដេកស្លាប់​ក្នុង​ថ្លុកឈាម​

, , Leave a comment

​ខេត្តកណ្ដាល : ដូនចាស់​ម្នាក់​ត្រូវបាន​ស្លាប់ ក្រោម​ស្នាដៃ​ជនសង្ស័យ ព្រោះតែ​ជម្លោះ​បន្តិចបន្តួច រហូតដល់​តា​បាន​ទាញ​ពូថៅ​កាប់​យាយ​ជាច្រើន​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅផ្ទះ​ក្នុងភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​។​


​បើតាម​របាយការណ៍ និង​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា យាយ​-​តា​ខាងលើ​បាន​ឈ្លោះ​គ្នា​បន្ដិច​បន្តូច ពី​ព្រលប់​រួច​ក៏បាន​ចូលដេក​រៀងៗ​ខ្លួន លុះ​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី​ទៀបភ្លឺ ស្រាប់តែ​តា​នឹកឃើញ​រឿង ឈ្លោះ​គ្នា​ពី​ល្ងាច ក៏​ទាញ​ពូថៅ​កាប់​យាយ​ដែល​កំពុង​ដេក​លង់លក់​ស្លាប់​នៅក្នុង​ថ្លុកឈាម​តែម្ដង​។​


​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ឃឹម ហ៊​ន ភេទ​ប្រុស អាយុ ៦៨​ឆ្នាំ និង​យាយ​ជា​ជនរងគ្រោះ​ស្លាប់​ឈ្មោះ ចាន់ សុ​ផៃ អាយុ​៦៦​ឆ្នាំ​។ ​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រូ​សារ​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

 25-9-2014 (1) 25-9-2014 (2)

25-9-2014

 

Leave a Reply

(*) Required, Your email will not be published