ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​យ៉ាងខ្លាំង​ដោយសារតែ​ស្ពាន​ទ្រុឌទ្រោម​

, , Leave a comment

​មណ្ឌលគិរី​ ៖ ដោយសារតែ​ភ្លៀង​មួយ​មេ​ធំ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៧  សីហា  ២០១៤ បាន​បណ្ដាល​ឲ្យ​ទឹក​ជន់​ហូរ​ខ្លាំង ធ្វើ​ឲ្យ​ស្ពាន​ទ្រុឌទ្រោម​ពីរ​កន្លែង​ផ្សេងគ្នា​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា  រង​ការ​ខូច​ខាត់​យ៉ាងដំណំ​មួយកន្លែង  និង​មួយកន្លែង ទៀត ត្រូវ​ទឹក​ហូរ​នាំយក​ស្ពាន​ទៅ​តែម្ដង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា​មានការ​លំបាក​យ៉ាងខ្លាំង​ក្នុង​ធ្វើដំណើរ  និង ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុងពេល​ឆ្លងកាត់​ស្ពាន​ទ្រុឌទ្រោម​នោះ ។​

 

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា  ដើម្បី​ធ្វើដំណើរ ទៅ​-​មក ពី​ឃុំ​ប៊ូ​ស្រា​ទៅកាន់​ទី​រួម​ខេត្តមណ្ឌលគិរី​បាន គឺ​ត្រូវ​ឆ្លងកាត់ ស្ពាន​ទាំងពីរ​កន្លែង​នេះ   ហើយ​ស្ពាន​ទាំងពីរ​នេះ​គឺមាន​សភាព​ចាស់​ទ្រុត​ទ្រោម​យូរណាស់​មកហើយ   ប៉ុន្តែ​អាជ្ញាធរ​ស្រុក ហាក់បីដូចជា​មិន​អើពើ  ក្នុងការ​ជួសជុល​ទាល់តែសោះ  ដែល​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​ក្នុង ការធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ទាំងពីរ​នេះ​នាពេល​កន្លងមក  ដោយសារ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​នៅលើ​ស្ពាន​មាន​ភាព     រអិល ហើយ​គ្មាន​បង្កាន់ដៃ​ទេ ដែល​ងាយ​នឹង​អាច​ឲ្យ​អ្នកធ្វើដំណើរ​រអិល​ធ្លាក់​ពីលើ​ស្ពាន​បាន ។​

 

​សូមបញ្ជាក់ថា ស្ពាន​ដែល​ត្រូវ​ទឹក​ហូរ​កាត់ផ្ដាច់​នោះ​គឺមាន​ទីតាំងនៅ​មាត់ជ្រោះ​រមណី​ដ្ឋា​ន​ទឹកជ្រោះ​ប៊ូ​ស្រា​តែម្ដង និង​មួយកន្លែង​ទៀត​មាន​ទីតាំង​ក្នុងភូមិ​ទី​បួន គឺ​ត្រូវ​ដី​បាក់ស្រុត​ពី​មាត់​ស្ពាន​ស្ទើ​ទាំងស្រុង ។ ហើយ​ស្ពាន​ទាំងពីរ​កន្លែង​នេះ ក៏​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ផងដែរ សម្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ផ្លាស់ប្ដូរ​ផលិតផល ក៏ដូចជា​ទំនិញ​ផ្សេងៗ ទៅ​-​មក  ពី​ទីរួមស្រុក​ពេ​ជ្រា​ដា ទៅ​ទី​រួម​ខេត្តមណ្ឌលគិរី ។​

 

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា ក៏បាន​សំណូម​ដល់​លោក​អភិបាលស្រុក​ពេ​ជ្រា​ដា សូមមេត្តា​ពិនិត្យ​លើ​បញ្ហា​ផ្លូវ​-​ស្ពាន​ផង និង​ធ្វើយ៉ាងណា​ជួសជុល​ស្ពាន ទាំងពីរ​កន្លែង​នេះ​ឲ្យ​បាន​ឆាប់រហ័ស​បន្តិច ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ងាយស្រួល​ក្នុងការ ធ្វើដំណើរ ។​  ​ជុំវិញ​បញ្ហា​នេះ លោក នួន សារ៉ន អភិបាលស្រុក​ពេ​ជ្រា​ដា បាន​ប្រាប់​អ្នកព័ត៌មាន​យើង​យ៉ាងខ្លី​ថា​ស្ពាន​នេះ​គឺ​លោក កំពុង​ហៅ​គេ​មក​ជួសជុល តែ​មិនទាន់​ឃើញ​មក ៕

28- (15) 28- (14) 28- (13) 28- (12) 28- (11) 28- (10) 28- (9) 28- (8) 28- (7) 28- (6) 28- (5) 28- (4) 28- (3) 28- (2) 28- (1) 28- 28- (16)

 

Leave a Reply

(*) Required, Your email will not be published