ពេជ្រ អា​វី​ហ្សា មិន​ហ៊ាន​សម្ដែង​ហាលថ្ងៃ ព្រោះ​ខ្លាច​ខូច​ស្បែក​

, , Leave a comment

​កញ្ញា ពេជ្រ អា​វី​ហ្សា ត្រូវ​ទស្សនិកជន​ចាត់ទុកថា ជា​តារា​សម្ដែង​ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី មិន​ចាញ់​តារា​សម្ដែង និង​ចម្រៀង​សិច​ស៊ី​ជាច្រើន​ទៀត​ដូចជា​កញ្ញា កុល ដាវី​, ឆ័យលី ដា​ឡែ​ន​,​ប៊ុន ផៃ​លីន​, វ៉ាង ស្រីណូ​, កែវ នីសា​, គង់ ចាន់​ស្រីមុំ​, សាន សុ​ម៉ាលី​, សេង សូ​ណា ជាដើម​ឡើយ​។ យ៉ាងណាក៏ដោយ​តារា​សម្ដែង​សា​ច់ស ភ្នែក​តូច​រូបនេះ មិន​ទទួល​ថត​ខ្សែភាពយន្ត​ឡើយ ព្រោះតែ​ខ្លាច​ខូច​សម្រស់​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ខំ​ថែទាំ​ជា​រៀងរាល់ថ្ងៃ​។ ការលើកឡើង​ខាងលើនេះ​កើតឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា នាង​បាន​បដិសេធ​ជាមួយ​ផលិតកម្ម​ក្នុងស្រុក​មួយ​ខណៈដែល​គេ​បាន​ទាក់ទង​នាង​សម្ដែង​ប៉ុន្តែ​ត្រូវ​ជួប​ភាពបរាជ័យ​។​


​ពេជ្រ អា​វី​ហ្សា បាន​និយាយថា «​ការថត​រឿង​ហ្នឹង គេ​ហៅ​ថត​ច្រើន​តើ​បង តែ​ខ្ញុំ​មិន​ទទួល ព្រោះ​អី​ខ្ញុំ​ស្រឡាញ់​ស្បែក ខ្លាច​ស្បែក​របស់ខ្ញុំ​ខ្មៅ​។ ម្យ៉ាង​ការខ្លាច​ស្បែក​ខ្មៅ​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​ការប្រើ​រយៈពេល​យូរ​ក្នុង​ការថត​ពី​៣-៤​ខែ តែ​ការទទួលបាន​ចំណូល​មកវិញ​វា​មាន​ចំនួន​តិចតួច​ពេក ខ្ញុំ​ក៏​សម្រេច​មិន​ទទួល​តែម្ដងទៅ​»៕

 16-9-2014 (1) 16-9-2014 (2) 16-9-2014 (3)

16-9-2014

 

Leave a Reply

(*) Required, Your email will not be published