លោក ស គឹមណាត​ ប្រធាន​ម​ន្ទីរ​​​​​សា​​ធា​រ​​​ណ​​​កា​រ​​ខេ​ត្ត​​ស្ទឹ​ង​ត្រែ​ង​ព្រ​លែ​ង​កូនជឹ​ង​ឈ្មោះ​ ប្រាក់​ សោ​ភ​ណ្ឌ​​ ​កើប​​លុយ​​ពី​ជ​ញ្ជីង​​ថ្លឹង​​រថ​យ​ន្ដ​​នៅ​អូរ​ព​ង​មាន់​មិ​ន​ខ្វល់​​ពី​​កា​រ​បំផ្លាញ​ផ្លូវ​ ​និងស្ពាន

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​i​លេខ​៧៨ បាន​លើកឡើងថា ចំណុច​ជញ្ជីង​ថ្លឹង​រថយន្តរបស់​មន្ទីរ​សាធារណការខេត្តស្ទឹងត្រែង ដែ​ល​មា​ន​ទីតាំងនៅ​ចំណុច​អូរ​ពងមាន់ ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង គេ​ឃើញ រថយន្ត ចត​តម្រៀប​បន្តកន្ទុយ​គ្នា មិនសូវ​ឃើញ​ចូល​ថ្លឹង​ទេ ក្រៅតែពី​ការចូល​បង់លុយ ឲ្យ​ភ្នាក់ងារ​ជញ្ជីង​នៅ​ទី​នោះក្នុង​រថយន្ត​មួយគ្រឿងៗ ត្រូវ​បង់លុយ​ពី ២០​ម៉ឺន ទៅ​៥០ ម៉ឺន​រៀល មិនដែល​ខ្វល់ខ្វាយ​ថា ក្រុម​ឈ្មួញ​ដឹកទំនិញ​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​នោះទេ ហើយ​ប្រសិនបើ​មាន​ការសុំ​ចុះថ្លៃ ឬ​ប្រកែក​តវ៉ា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នោះគំរាម​ថារាយការណ៍ទៅលោកសគឹមណាត ប្រធានមន្ទីរសាធារណះការខេត្ត ចាប់​អូស​យក​ដាក់​មន្ទីរ ដើម្បី​ថ្លឹង​និង​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់​ពី​២៥លាន​រៀល​ទៅ​៨លាន​រៀល​។

 

ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​ប្រចាំ​ការឡើង​ដុះ​ស្លែ​ទៅហើយ​នៅ​ចំណុច​អូរ​ពងមាន់​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង ក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់ របស់លោក ប្រាក់ សោ​ភណ្ឌ​ជា​កូន​​ចៅ​ជំនិត​រកលុយជូនលោក ស គីម​ណាត ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​បាន​​ក្លាយជា​ទីតាំង​ជញ្ជីង​ថ្លឹង​លុយ ឬ​រាប់​ក្បាល​ដឹកទំនិញ យកលុយ​តាមតែ​អំពើ​ចិត្ត មិន​ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់​អ្វី​ឡើយ​។ បើទោះបីជា​នៅក្បែរៗ ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ គេ​សង្កេតឃើញ​ផ្លូវ ជាច្រើន​កន្លែង បាន​បាក់ស្រុត​ប្រេះស្រាំ​ក៏​មន្ត្រី​ទាំងនោះ ធ្វើ​មិនដឹងមិនឮ​ដដែល គឺ​សម្ងំ​កើប​តែ​លុយ ច្រក​ហោប៉ៅ​ប៉ុណ្ណោះ ដូចដែល​ក្រុម​ឈ្មួញ​ធ្លាប់បាន​លើកឡើងថា រឿង​ដឹក​លើស​ទម្ងន់​ឬ​មិន​លើស​មិន​សំខាន់ៗ​ឲ្យ​តែមាន​លុយ បង់​ឲ្យ​កូនចៅ​របស់លោក ប្រាក់ សោ​ភណ្ឌ ជា​មនុស្ស​ជំនិត លោក ស គីម​ណាត ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​​គឺ​ចប់​រឿង​ទៅហើយ​។ រៀងរាល់​យប់​មាន​រថយន្ត​យី​ឌុប បាន​ដឹកឈើ​ចេញពី​ក្រុមហ៊ុន​នានា​ជាច្រើន បើតាម​អ្នកមាន​បទពិសោធន៍​ដឹកជញ្ជូន​ថា​រថយន្ត​យី​ឌុប​ដឹកឈើ​ទាំងនោះ​មាន​ទម្ងន់​មិន​ក្រោម​៥០ ទៅ​៦០​តោន​នោះទេ តែ​មិនដែល​ឃើញ​ក្រុម​ជញ្ជីង ធ្វើការ​ចាប់​ឃាត់​ថ្លឹង​ឡើយ ដោយ​អនុញ្ញាតិ​ឲ្យ​ទៅ​យ៉ាង​រលូន​ទៀតផង​។

 

​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ដ ក៏​ដូច​តៃកុង​រថយន្ត​ដឹក​ជញ្ជូន​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឆ្លងកាត់​ស្ថានីយ​ថ្លឹង​រថយន្ត​នេះ​ភាគច្រើន​ក្រុម​ឈ្មួញ​ដឹក​លើស​ទម្ងន់​ដាក់​ខែ នឹង​បង់លុយ​ឲ្យ​មន្ត្រី​ជញ្ជីង​ទើប​អាច​ដឹកជញ្ជូន​តាម​ទំនើងចិត្ត​។ ដើមហេតុ​ពី​ទង្វើ​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​មាន​រថយន្ត​ដឹកឈើ​ជាច្រើន ចេញពី​ផ្លូវ​លេខ​៧ និង​ផ្លូវ​លេខ​៧៨ ជាប់ផុង​ជា​បន្តបន្ទាប់​លើផ្លូវ​ជាតិ​លេខ​៧ នៅ​ទឹកដី​ខេត្តក្រចេះ​ដែល​សុទ្ធសឹង​បណ្តាលមកពី​ការដឹកឈើ​លើស​ទម្ងន់ ។​

 

​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត ខ្សែ ដែល​ភាគច្រើន​គឺ​ដឹកឈើ​ផ្ទុក​លើស​ទម្ងន់ របស់​ក្រុម​ឈ្មួញ​ធំៗ មកពី​ខេត្ត​រតនគីរី និង​ខេត្តស្ទឹងត្រែង​ឬ​មកពី​ភ្នំពេញ សុទ្ធតែ​ស្គាល់ចិត្ត​​ស្គាល់​ថ្លើម​មន្ត្រី ដែល​ប្រចាំការ​ដែលជា​កូនជឹង លោក ប្រាក់ សោ​ភណ្ឌ ក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់ របស់លោក ប្រាក់ សោ​ភណ្ឌ ជា​មនុស្ស​ជំនិត​លោក ស គីម​ណាត ប្រធាន​មន្ទីរ​​សា​ធា​រណៈ​ការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ហើយ​ចូលទៅ​បង់លុយ ថ្លៃ​ក្បាល​ឡាន​ជូន​មន្ត្រី ដែល​ប្រចាំការ​នៅ​ចំណុច ដែល​គេ​ហៅថា​ជា​លុយ​ថ្លៃ​បាយ ក្នុង​មួយ​រថយន្ត​ចាប់ពី ១០​ម៉ឺន​រៀល ដល់​១៥​ម៉ឺន​រៀល​ឬ បង់លុយ​ពី ២០​ម៉ឺន ទៅ​៥០ ម៉ឺន​រៀល​​នៅពេល​គេ​មើលឃើញថា​រថយន្ត​នោះ​ដែល​គេ​អះអាងថា​លើស​ទំងន់​ស្អី​គេ​នោះ​។ ពេលខ្លះ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​រអ៊ូរទាំ​ពី​បែបបទ​នៃ​ការ កោសរូស​បង្ខំ​ឲ្យ​បង់លុយ នាំ​ឲ្យ​មានការ​រំខាន​ផ្សេងៗ ប៉ះពាល់​ដល់ពេល​វេលា​ដឹកជញ្ជូន​ទំនិញ ទើប​ពួកគេ ចេះតែ​ទ្រាំ​បង់លុយ ទាំង​ទើសទាល់​បើទោះបី​ជាការ​បង់លុយ គ្មាន​វិក្កយបត្រ និង​គ្មាន​លិខិតស្នាម អាច​ចាត់ទុកជា​អំពើពុករលួយ​ក៏ដោយ​៕

 20-6-2014 20-6-2014 (1) 20-6-2014 (2)

20-6-2014 (3)

 

Leave a Reply

(*) Required, Your email will not be published