ល្បី​ថា​លោក​ស័ក្តិ​៥ ខាត់ សារ៉ាត់ ប្រ​ធា​ន​​ន​គ​រ​បា​ល​​អ​ន្តោ​​ប្រ​វេ​ស​ន៍​​ច្រ​ក​​អន្តរជាតិ​បាវិត​​ចេញ​លិខិត VIP ឲ្យ​ជនជាតិ​វៀតណាម​ឆ្លងដែន​ដោយ​សេរី

, , Leave a comment

​ខេត្តស្វាយរៀង ៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ប្រចាំ​ច្រក​អន្តរជាតិ ​បាវិត​-​ម៉ុក​បាយ ក៏បាន​លាតត្រដាង​រឿងអាស្រូវ​​ពុ​ក​រលួ​យ​រ​​ប​ស់​លោ​ក​ ខាត់ សារ៉ាត់ដែល​សម្ងំ​កើប​ផលប្រយោជន៍យ​ក​ទៅ​​ធ្វើ​មាន​ធ្វើបានតែម្នាក់ឯង មិន​គិតគូរ​ពី​ជីវភាព​រស់នៅរបស់​មន្ត្រី​តូចតាច ហើយ​ការចេញលិខិតVIPសម្រាប់​ផ្ដល់ជូន​ជនជាតិ​វៀតណាមលោកខាត់ សារ៉ាត់

 ដើម្បី​មាន​អាទិភាព​ចេញចូល​ឆ្លងដែនដោយ​សេរី​បែបនេះ គឺជា​អំពើពុករលួយយូ​យារ​ណាស់​មកហើយ មិនទាន់​មានការកែទម្រង់​នៅឡើយ​ទេ​។  មន្ត្រី​តូចតាច​បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាមដែល​មក​បម្រើ​ការងារតាម​កាស៊ីណូ​នៅ​ក្រុង​បាវិត រាប់រយ​រាប់ពាន់នាក់បាន​ចូលមក​ធ្វើការ​ពេលព្រឹក ត្រឡប់​ទៅ​វៀតណាម​វិញ ពេល​ល្ងាច​ ឬ​យប់ ពួកគេ​មាន​អាទិភាព​ចេញចូលឆ្លងដែន​ដោយ​សេរី ក៏​ព្រោះតែ​ជនជាតិ វៀ​តណាម​ទាំងនោះត្រូវបាន​លោកខាត់ សារ៉ាត់  ចេញ​លិខិត​វី​អាយ​ភី មាន​សុពលភាព​យ៉ាងតិច​ពី ៦​ខែ​ទៅ​១​ឆ្នាំ ។​

 Wat-Khat-sarat

​លោក ខាត់ សារ៉ាត់ ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍ និង​ជា​ប្រធាន​ច្រក​អន្តរជាតិ​បាវិតដែលមាន​ទីតាំង​នៅក្នុង​ខេត្តស្វាយរៀង ជាប់​ច្រកព្រំដែន​ម៉ុក​បាយ នៃ​ខេត្ត​តៃនិញ របស់​វៀតណាម​ដែ​ល​ជា​ច្រកសេដ្ឋកិច្ច​ដ៏​មមាញឹក​ក្នុងការ​ដឹកជញ្ជូន ទំនិញ​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ក៏ដូចជា​លំហូរ​ចូល​ភ្ញៀវទេសចរ​បរទេសដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ ប៉ុន្តែ​មន្ត្រី​តូចតាច​បាន​រអ៊ូរទាំ រឿង​ដែល​លោក ខាត់ សារ៉ាត់ មិនសូវ​ចូល​ប៊ុ​យ​រ៉ូ​ធ្វើការ ដូច​មេ​កើយ​មុនៗ​នោះទេ គឺ​ភាគច្រើន​មន្ត្រី​ធ្វើការ​ងារ​ជាមួយ​លោក ខាត់ សារ៉ាត់ តាមរយៈ​ទូរស័ព្ទ​។

​ក្រោម​ការគ្រប់គ្រង​រប​ស់លោក ខាត់ សារ៉ាត់ គេ​សង្កេតឃើញ​ច្រក​អន្តរជាតិ​បាវិត មាន​ភាព​អសកម្ម​ជាច្រើន ដោយសារតែ​លោក ខាត់ សារ៉ាត់ សោះ អ​ង្គើ​យ​នឹង​ការងារ ឬ​បណ្តែតបណ្តោយ ឲ្យ​មន្ត្រីក្រោមឱវាទ​គាប​ជំរិត ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ ទៅ​ព្យាបាល​ជំងឺ ឬ​សង្គ្រោះបន្ទាន់​នៅ​វៀតណាម ហើយ​គ្មាន​លិខិតឆ្លងដែន ត្រូវ​បង់លុយ​ក្នុង​ម្នាក់​ចំនួន ២៥​ដុល្លារ​អាមេរិក ហើយ​ទាំង​ទៅ​ទាំង​មក ត្រូវ​បង់លុយ​ចំនួន​៥០​ដុល្លារ ដោយ​គ្មាន​ករណី​លើកលែង ដោយ​ផ្ទុយ​ពី​សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ​។

​អំពើពុករលួយ​បែបនេះ បានកើត​មាន​ជា​យូរ​មកហើយ    លោក ខាត់ សារ៉ាត់ មិន​ត្រឹមតែ​ពាក់ព័ន្ធ អំពើពុករលួយ​ចេញ​លិខិត ឱ្យ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ​ទេ គាត់​រង​នូវ​ការ​រិះ គន់​យ៉ាងធ្ងន់ធ្ងរ ពី​សមត្ថកិច្ច​ស្ថាប័ន​ផ្សេងៗ ខណៈដែល​គាត់​លូកដៃ​ចូល កិច្ចការ​ផ្ទៃក្នុង​របស់​ស្ថាប័ន​ផ្សេង តាមតែ​ទំនើងចិត្ត ។​ ​ដូចជា​នៅក្នុង​អនុក្រឹត្យ​លេខ ៦៤ អនក្រ​.​បក ចុះ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០០១ នគរបាល អន្ដោប្រវេសន៍ មាន​តួនាទី​ត្រួតពិនិត្យ អ្នកធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​(​មនុស្ស និង​ឯកសារ​ធ្វើដំណើរ​) និង​សហការ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្ដែ​លោក ខាត់ សារ៉ាត់ បាន​ជ្រៀត​ជ្រែកចូល​ការងារ ស្ថាប័ន​កាំកុងត្រូល​, ក្រសួងទេសចរណ៍​, នរគ​បាល​ទេសចរ​, ប្រធាន​ស្នាក់ការ​ច្រក​, នគរបាល​ទំនាក់ទំនង​ព្រំដែន​, គយ​និង​រដ្ឋាករ​, ពេទ្យសត្វ និង​ពេទ្យ​មនុស្ស ជាដើម ។

​លោក ខាត់ សារ៉ាត់ ក្នុងតួនាទី​ជា​នាយប៉ុស្ដិ៍ នគរបាល​ច្រកទ្វារព្រំដែន អន្ដរជាតិ​បាវិត មាន​សិទ្ធិ​គ្រប់គ្រង​បា​រ៉ា​ស់​ផង​នោះ គាត់​អាច​ប្រមូល​ផលប្រយោជន៍ តាម​គ្រប់​មធ្យោបាយ​ដូចជា អ្ន​ក​ធ្វើ​ដំ​ណើរ​​ចេញ​-​ចូល ទំនិញ​គ្រប់​ប្រភេទ ទាំង​រថយន្ដ​តូច រថយន្ដ​ធំ ត្រូវតែ​បង់ប្រាក់​ក្បាល​ឡាន​។ គេ​ល្បី​ជា​យូរ​មកហើយ​ថា លោក ខាត់ សារ៉ាត់  បាន​ឃុបឃិត​ឲ្យ​មានការ ហូរ​ចូល​ទំនិញគេចពន្ធ និ​ង​​បិទ​ភ្នែក​ឲ្យ​រថយន្ដក្រុង ដឹក​អ្នកដំណើរ​បង្កប់​ទំនិញ​គេចពន្ធ ចូល​ស្រុក​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។ ចំណូល​យ៉ាងច្រើន​ស​ន្ថឹ​ក​សន្ធាប់​ក្នុង​មួយខែៗ លោក ខាត់ សារ៉ាត់ ទុក​សម្រាប់​ខ្លួនឯង និង​ផ្គត់ផ្គង់​ថ្នាក់លើ ទើប​គាត់​អាចធ្វើ​អ្វីៗ បាន​តាមតែ​ទំនើងចិត្ត មិនដែល​មានការ​ដាក់​ពិន័យ​៕

 

Leave a Reply

(*) Required, Your email will not be published