គាត់​ក៏​ជា​អ្នកក្រុង​ភ្នំពេញ​ដែរ​…

, , Leave a comment

​រាជធានី​ភ្នំពេញ គឺ​ទីក្រុង​ដ៏​ឆើតឆាយ​ដែលមាន​មនុស្សម្នា​រស់នៅ​កកកុញ និង​សម្បូរ​ទៅដោយ​កន្លែង​កម្សាន្ត​ស្រស់ស្អាត ព្រមទាំង​ភោជនីយដ្ឋាន​ដែលមាន​រសជាតិ​អាហារ​ឆ្ងាញ់ៗ គឺជា​ឋានសួគ៌​លោកិយ​របស់​មនុស្ស​គ្រប់ៗ​រូប​។ ដោយឡែក​ភាពល្អ ស្រស់ត្រកាល​ទាំងអស់នេះ មិនអាច​លាក់បាំង​នូវ​ទិដ្ឋភាព​មួយផ្នែក​តូច​ដែល​មនុស្ស​ស្ទើរតែ​គ្រប់គ្នា តែងតែ​មិនបាន​យក​ភ្នែក​ទៅ​ក្រឡេកមើល​មនុស្ស​មួយចំនួន​តូច​ដែល​កំពុង​ប្រើប្រាស់​ជីវិត​ក្រាញ់ននៀល ដើម្បី​រស់នៅ​ទីក្រុង​ដ៏​ធំ​នេះ​។(កំណើតថ្មី)


​ជាក់ ស្តែង​ដូច​ក្នុង​រូបភាព​នេះ​ស្រាប់​បាន​បង្ហាញថា គ្រប់​ទីកន្លែង​ដែលមាន​ការសប្បាយ​និង​អាហារ​ឆ្ងាញ់ៗ តែងតែមាន​មនុស្ស​មួយក្រុម​តូច​ដែល​ពួកគាត់​ជា​អ្នក​រស់នៅក្នុង​ទីក្រុង​ដែរនោះ បានត្រឹមតែ​ឈរ​មើល​និង​ដើរ​ប្រមូល​កាកសំណល់​ដែល​គេ​បោះចោល ឬ​ហូប​សល់​មក​ចម្អែត​ក្រពះ​របស់ខ្លួន​ប៉ុណ្ណោះ​៕

10-9-2014 (2)

10-9-2014 10-9-2014 (1)  10-9-2014 (3)

 

Leave a Reply

(*) Required, Your email will not be published