តើ​១០​ដុល្លារ​អាច​ដោះស្រាយ​បញ្ហា​ ឬ​ ​?

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​រឿងរ៉ាវ​គ្រោះថ្នាក់​ច​រា​រណ៍​ដែល​ស្ថិត​នៅមុខ​វត្ត​ជម្ពូរ​វន្ត ដែល​បង្កឡើង​ដោយ​ពិធី​ការិនី​ល្បីឈ្មោះ​មួយ​នៅ​ស្ថានីយទូរទស្សន៍​បាយ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ជា កូនប្រសារ​របស់លោក ទូច ណារ៉ុថ អតីត​ស្នងការ​រាជធានី ដែល​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​រួចមក​នោះ​។ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​បាន​មានប្រតិកម្ម​ដោយ​នាង​បាន​បញ្ជាក់ថា ខ្ញុំ​ជឿថា​មិត្ត​ទាំងអស់គ្នា​ប្រហែល​កំពុងតែ​ទន្ទឹងរង់ចាំ​នៅ​ការបកស្រាយ​របស់ខ្ញុំ​អំពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់មិញ​…. មុន​និង​ខ្ញុំ​ធ្វើការ​បកស្រាយ​រឿងហេតុ​ពី​យប់មិញ ខ្ញុំ​សូម​និយាយ​ចំពោះ​សារ​ពត៍​មាន​ទាំងអស់​សូម​រក្សា​នូវ​អ្វី​ដែលជា​វិជ្ជា​ជិ​វះ​របស់​អ្នក​ទាំងអស់គ្នា​ផង មិនមែន​ត្រឹមតែ​រកប្រាក់​ឬ​ចង់បាន​នៅ​ពត៍​មាន​ដែល​ជាទី​ចាប់អារម្មណ៍ ហើយក៏​ស​សេរ​បំ​ផ្លឹ​ស​ដោយ​មិនបាន​សំភាសន៍​ខ្ញុំ​ហើយក៏​ចេះតែ​ស​សេរ​អត្ត​បទ​ពាសវាល​ពាសកាល បំផ្លាញ​កិត្តិយស​ខ្ញុំ ហេតុ​អី​ក៏​ស​សេរ​ច្បាស់​ម្លេះ​រហូត​មើលទៅ​ដូច​អង្គុយ​ក្នុង​ឡាន​ជាមួយ​ខ្ញុំ​អញ្ចឹង ហេតុ​អី​បានដឹងថា​ខ្ញុំ​និយាយ​ទូរស័ព្ទ​? ហេតុ​អី​បានដឹងថា​ខ្ញុំ​ជិះ​ជាមួយ​ប្អូនស្រី​? យប់មិញ​ខ្ញុំ​ជិះឡាន​តែម្នាក់ឯង​ទេ ហើយ​ខ្ញុំ​ក៏​មិនបាន​និយាយ​ទូរស័ព្ទ​ដែរ​ហើយ​ខ្ញុំ​ក៏​មិនបាន​ប្រកែក​ថា​ខ្ញុំ​មិនបាន​ជិះ​បុក​គាត់​ទេ គាត់​ជិះ​ម៉ូតូ​វ៉ា​មក​ចូល​ឡាន​ខ្ញុំ​ហើយ ខ្ញុំ​ក៏បាន​ឈប់​ឡាន​សួរនាំ​គាត់​ដែរ ហើយ​គាត់​ទាំងពីរ​នាក់​ក៏​គ្មាន​កើត​អី​ដែរ​ព្រោះ​ពេលនោះ​ឡាន​ខ្ញុំ​បើក​យឺត​ខ្លាំងណាស់ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏មាន​មនុស្ស​ម្នាក់​ក្នុងចំណោម​គាត់​ពីរ​នាក់​បាន​ប្រកាច់ ពេលនោះ​ខ្ញុំ​ក៏​មិនបាន​និយាយ​អី​ដែរ តែ​ក្រុម​គ្រួរ​សារ​គាត់​ក៏បាន​និយាយថា​គាត់​គឺជា​មនុស្ស​ឆ្កួតជ្រូក …​សូម​មិត្ត​ទាំងអស់គ្នា​ជួយ​share នៅ statues មួយ​នេះ​របស់ខ្ញុំ​ដើម្បី​កុំ​អោយមាន​មិត្ត​មួយចំនួន​បាន​យល់​ច្រ​លំ​មកលើ​ខ្ញុំ​ដូចដែល​សារ​ពត៍​មានបាន​ចុះ​ផ្ដេសផ្ដាស​…. Thanks u
​សូម​អរគុណ ចំពោះ​ការជឿទុកចិត្ត មកលើ​នាង​ខ្ញុំ
​ស្រលាញ់​មិត្ត ទាំងអស់គ្នា​.


​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បានកើត​ឡើង លើ​កំណាត់ ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ជម្ពូរ​វន្ត ភូមិ​ជម្ពូរ​វន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រថយន្ត​មួយគ្រឿង ម៉ាក​អេ​ស្កា​ឡែ​ត ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 2AB-2112 ដែល​បើកបរ​ដោយ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ខ្លួនឯង បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ ស្មាស​វី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-6785 ជិះ​គ្នា​២​នាក់ មាន​សណ្តោង រ៉ឺម៉ក​ពីក្រោយ​។(ដកស្រង់​អត្តបទកាសែតកំណើតថ្មី)


​តាម​ប្រភពព័ត៌មាន​នានា បាន​ស្រង់​សម្ដី​សាក្សី​នៅ​ផ្ទាល់​នឹង​កន្លែង មក​រាយការណ៍​ឱ្យដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារ​កូនប្រសារ​របស់លោក ទូច ណារ៉ុថ អតីត​ស្នងការ​រាជធានី អ្នកនាង សុខ សោ​ម៉ា​វ​ត្តី រវល់​តែ​ជាប់​និយាយ​ទូរស័ព្ទ ក្នុងពេល​បើករថយន្ត​ភ្លេច​មើលផ្លូវ ទើប​បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​ម៉ូតូ​។ បន្ទាប់ពី​មាន​គ្រោះថ្នាក​នេះ​កើតឡើង ដែល​បាន​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ រងរបួស​រលាត់​ដៃ រលាត់​ជើង និង​មាន​អ្នកសន្លប់ ប៉ុន្តែ​ក្រោយ​កើតហេតុ​ភ្លាមៗ គេ​ឃើញ​ប្អូនស្រី​របស់ សុខ សោ​ម៉ា​វ​ត្តី ដែល​រួម​ដំណើរ​ជាមួយ​នាង​បាន​ចុះ​ពីលើ​រថយន្ត យកលុយ​១០​ដុល្លារ ឱ្យ​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង និង​យកលុយ​នោះ ទៅ​ព្យាបាល​របួស ដោយ​រូបគេ​គិតថា របួសស្រាល​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជនរងគ្រោះ បាន​បដិសេធ មិនបាន​យកលុយ​នោះទេ​។​


​ប្រភព​បា​និយាយទៀតថា ដោយឡែក​ពិធី​ការិនី អ្នកនាង សុខ សោ​ម៉ា​វ​ត្តី វិញ បាន​ទូរស័ព្ទ​ហៅ​ប្តី​របស់ខ្លួន គឺ​លោក ទូច ដា​ណា​រ៉ា ហៅ​ពេជ្រ ឱ្យមក​ជួយ​អន្តរាគមន៍ រីឯ​អ្នកនាង​វិញ គេច​ចេញទៅ​បាត់ ដោយ​បន្សល់ទុក​តែ​ប្តី និង​ឡាន​ឱ្យនៅ​ដោះស្រាយ​បន្ត ។​


​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​បង្ក​ឲ្យ​មានការ​រិះគន់​ពី​ទស្សនិកជន​យ៉ាងខ្លាំង ជាពិសេស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ពួកគេ​បាន​រិះគន់​អ្នកនាង​ថា ធ្វើ​ខុស​ហើយ​មិន​ទទួលខុសត្រូវ អាង​អំណាច​អាង​លុយ ដែល​ការណ៍​នេះ​អ្នកនាង​កំពុង​ប្រើ «​វប្បធម៌​មិន​ទទួលខុសត្រូវ វប្បធម៌​មាន​លុយ​មានអំណាច ! ហើយ​វា​កាន់តែ​គួរ​ឲ្យ​ខ្លាច​»​។​


​ប៉ុន្តែ​សេចក្ដីរាយការណ៍​ខាងលើ និង​ប្រតិកម្ម​នានា​លើ​បណ្ដាញ​សង្គម ត្រូវបាន​ពិធី​ការិនី​កូន​មួយ​បដិសេធ ដោយបាន​សរសេរ​បន្ត នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ទៀតថា​៖ «​ខ្ញុំ​ជិះឡាន​តែម្នាក់ឯង​ទេ ហើយ​ខ្ញុំ​ក៏​មិនបាន​និយាយ​ទូរស័ព្ទ​ដែរ ហើយ​ខ្ញុំ​ក៏​មិនបាន​ប្រកែក​ថា​ខ្ញុំ​មិនបាន​ជិះ​បុក​គាត់​ទេ គាត់​ជិះ​ម៉ូតូ​វា​មក​ចូល​ឡាន​ខ្ញុំ​ហើយ ខ្ញុំ​ក៏បាន​ឈប់​ឡាន​សួរនាំ​គាត់​ដែរ​»​។ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បានបញ្ជាក់​ទៀតថា អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់ រងរបួស​ស្រាល តែមាន​ម្នាក់​ពី​ក្នុង​នោះបាន​ប្រកាច់​។ នាង​បាន​លើកយក​សម្ដី​គ្រួសារ​របស់​ជនរងគ្រោះ​មក​សរសេរថា អ្នក​ដែល​ប្រកាច់​នោះ ព្រោះ​«​គាត់​ជាម​នុស្ស​ឆ្កួតជ្រូក​»៕

Untitled-1

ff

 

Leave a Reply

(*) Required, Your email will not be published