សួនផ្កា​កុលាប​មណ្ឌលគិរី​កំពុង​វិវឌ្ឍន៍​ទៅជា​សួន​បន្លែ​មណ្ឌលគិរី​

, , Leave a comment

​ទោះបីជា​ខេត្តមណ្ឌលគិរី​សំបូរ​ទៅដោយ​ភ្នំ​តូចធំ​ជាច្រើន​ក៏ដោយ   ក៏​ខេត្ត​មួយ​នេះ​នៅមាន​ផ្ទៃដី​ដាំ​ដុះ លើ​វិស័យ​កសិកម្ម​ជាច្រើន​ផងដែរ  ក្រៅពី​ការដាំ​ដំណាំ​ជាច្រើន​ប្រភេទ  ក្នុង​ក្រុង​សែន​មនោ​រម្យ​ក៏មាន​សួនផ្កា មួយកន្លែង​ផងដែរ  ដែល​ប្រជាពលរដ្ឋ​ស្គាល់​ថា​ជា​សួន​កុលាប ។  សួន​កុលាប​សព្វថ្ងៃ​ត្រូវ​កំពុង​បាន​ប្តូរ​ឈ្មោះ ទៅជា​សួន​បន្លែ​មណ្ឌលគិរី​វិញ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក សោម សារិទ្ធ ដែលជា​អ្នកបច្ចេកទេស​ប្រចាំ​នៅ សួន​កុលាប​មណ្ឌលគិរី​នេះ ។​

​លោក  សោម សារិទ្ធ  ក៏បាន​ប្រាប់អោយដឹង​ផងដែរ​ថា  ទំហំ​ផ្ទៃដី​ដាំ​ដុះ​ផ្កា​កុលាប​ក្នុង​សួន​មាន​ចំនួន ប្រមាណ​៥០០០​ម៉ែត្រការ៉េ ក្នុងនោះ​ក៏មាន​ប្រភេទ​ផ្កា​សាវ​រ៉ា​ផងដែរ ។ ហើយ​ចំពោះ​ផ្កា​កុលាប​ក្នុង​សួន​គឺមាន ចំរុះ​ពណ៌​ដូចជា ពណ៌​លឿង ក្រហម សរ និង​ពណ៌​ស៊ី​ជម្ពូ ។ ចំពោះ​ការប្រមូល​ផល​ផ្កា​វិញ  ផ្កា​កុលាប​គឺ​ត្រូវ
​ការ​រយៈពេល​៣​ទៅ​៤​ខែ ទើប​អាច​ប្រមូល​ផល​បាន ប្រហាក់ប្រហែល​ទៅនឹង​ដំណាំ​ផ្កា សាវ​រ៉ា ដែរ ។    ចំណែកឯ​ទីផ្សារ​វិញ បន្ទាប់ពី​ប្រមូល​ផល​ផ្កា​រួច គឺ​ត្រូវ​នាំយក​ផ្កា​ទាំង​នោះមក​លក់​ក្នុង​ទីក្រុង​ភ្នំពេញ ។

​លោក​បាន​បន្តថា មូលហេតុ​ដែល​ត្រូវ​ប្តូរ​ឈ្មោះ ពី​សួន​កុលាប​មណ្ឌលគិរី  ទៅជា​សួន​បន្លែ​មណ្ឌល​គ​រី  គឺ​បន្ទាប់ពី​មានការ​សិក្សា​ទៅលើ​ប្រភេទ​ដី​រួចមក ឃើញថា​ដី​ក្នុង​សួន​នេះ​គឺ​ត្រូវ​នឹង​ការ​បន្លែ ជាង​ការដាំ​ផ្កា ម្យ៉ាង វិញទៀត​ដោយសារ​ទិន្នផល​ផ្កា​កុលាប​ក៏មាន​ការធ្លាក់ចុះ​ផងដែរ ។​លោក​បាន​បញ្ជាក់ថា ការធ្លាក់ចុះ​នេះ​ដោយ សារ​ផលវិបាក​ជាច្រើន​រួមផ្សំ​ដូចជា បញ្ហា​អាកាសធាតុ ទឹកភ្លៀង សំណើម ស្ថាន​ដី និង​សត្វល្អិត​ជា​កត្តា​សំខាន់ ។

​លោក សោម សារិទ្ធ បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​បន្លែ​និង​ដំណាំ​ដែល​កំពុង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​មានដូចជា ដំណាំ​ត្រប់  ម្រះ  ក្រូច  ម្ទេះ  ប៉េងប៉ោះ និង​ផ្លែ​ប័​រ​ជាដើម ដែល​គ្រប់​ដំណាំ​បន្លែ​ទាំងនោះ បន្ទាប់ពី​ប្រមូល​ផល គឺ​យកមក​ផ្គត់ផ្គង់​តែ​នៅក្នុង​ទី​រួម​ខេត្ត​ប៉ុណ្ណោះ  ដូច្នេះ​វា​មានការ​ងាយស្រួល​ជាង​ការដាំ​ដំណាំ​ផ្កា​កុលាប​និង​ផ្កា សាវ​រ៉ា ។​

​លោក  សុង ឃាង  ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា  ក្នុង​រដូវវស្សា​នេះ​ប្រជា   កសិករ   គឺ​ដាំ​ដំណាំ​ទៅតាម​តំបន់  ដែល​ក្នុងនោះ​នៅ​ស្រុក​កោះ​ញែក​គេ​និយម​ធ្វើស្រែ  នៅ​ឃុំ​ប៊ូ​ស្រា ស្រុក  ពេ​ជ្រា​ដា គឺ​ដាំ​កៅស៊ូ និង​ដំណាំ​ម្រេច ចំណែក​នៅ​ស្រុក​កែវ​សី​ម៉ា​ភាគច្រើន​គឺ​ដាំដំឡូង​មី ។ លោក​បាន​បន្តថា ការដាំ​ដំណាំ​ផ្កា​កុលាប​នេះ គឺមាន​តែមួយ​កន្លែង​ទេ ដែលមាន​ទីតាំងនៅ ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ ។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ទិន្នផល​ផ្កា​ដែល​ប្រមូលបាន​គឺ​គេ​យកទៅលក់​នៅ​ទីក្រុង  ភ្នំពេញ ចំណែក​តម្រូវការ​ក្នុង​ខេត្ត មាន​តិចតួច​បំផុត​គឺ​ប្រជាពលរដ្ឋ​ត្រូវការ​តែ​រដូវ​បុណ្យទាន​ម្តងៗ​ប៉ុណ្ណោះ ៕

05-9-2014 05-9-2014 (1) 05-9-2014 (2) 05-9-2014 (3) 05-9-2014 (4) 05-9-2014 (5) 05-9-2014 (6) 05-9-2014 (7) 05-9-2014 (8) 05-9-2014 (9) 05-9-2014 (10) 05-9-2014 (11) 05-9-2014 (12)

 

Leave a Reply

(*) Required, Your email will not be published