បញ្ជូន​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ដ៏មាន​ឥទ្ធិពល​ទៅកាន់​តុលាការ ស្របពេល​មានការ​អន្តរាគមន៍​ពី​ខ្នងបង្អែក​

, , Leave a comment

​ខេត្តស្ទឹងត្រែង : កាលពីរ​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ ជនសង្ស័យ​ជា​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ដ៍​ឥទ្ធិពល និង​មាន​ខ្នងបង្អែក​ដ៏​ធំ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​ដឹកនាំ​ដោយ លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​សឹ្ទ​ង​ត្រែង​។​


​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ មានឈ្មោះ លី ស៊ឺ​ហ៏​វ​ឌ្ឍ​នា អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ចំណែក​វត្ថុតាង​ដែល​ដក ហូត​បាន រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ម៉ា​ទឹកកក មាន​ទម្ងន់​៩២៧​ក្រាម រថយន្ត LEXUSE330 ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ 02-2-5853 និង​ស្លាក​លេខ​ទុក​ធ្វើ​សកម្មភាព​១​ទៀត ភ្នំពេញ 2V-9990 ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ស្ទឹងត្រែង ដាក់​ពន្ធ​ធនាគារ​រួចហើយ​។


​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នក​ជួញ​គ្រឿងញៀន​ខាងលើ​នោះ នៅពេលដែល​មិនទាន់​បញ្ជូន​ខ្លួន​មកកាន់​តុលាការ មាន​ឯកឧត្តម​ម្នាក់​បាន​ទូរស័ព្ទ​មក​អន្តរ​គម​ន៍ ហើយ​មាន​បង​ធ្វើ​ប៉ូលិស​ស័ក្តិធំ​ម្នា​ក់នៅ​ខេត្តសៀមរាប​ក្រោយមក​មាន​ទាហាន សុំ​ឲ្យ​ដោះលែង​អ្នកជួញដូរ​រូបនេះ​។​


​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​សឹ្ទ​ង​ត្រែង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៨ ថា អ្នកជួញដូរ​គ្រឿងញៀន​ខាងលើ​នោះ​ចាប់ខ្លួន​តាំងពី​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​១៨ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ខ្លួន​មកកាន់​តុលាការ​ឥឡូវនេះ ដូចជា​គ្មាន​ឮថា ឯកឧត្តម ឬក៏​មាន​ប៉ូលិស ទាហាន​ណា​ម្នាក់​បាន​ទូរស័ព្ទ​មក​ធ្វើ​អន្តរ​គម​ន៍​ឲ្យ​ដោះលែង​អ្នកជួញដូរ​គ្រឿងញៀន​រូ​ប​នេះ​ទេ​។​


​គួ​រំលឹកថា អ្នកជួញដូរ​គ្រឿងញៀន​សព្វថ្ងៃ ដែល​នៅ​ភាគច្រើន​គឺ​សុទ្ធ​តែមាន​រថយន្ត​ទំនើបៗ​របស់​ពួកគេ សម្រាប់ធ្វើ​ការដឹកជញ្ជូន​ពី​ព្រំដែន​ឡាវ​ទៅ​ចែកចាយ​តាម​បណ្តាល​ខេត្ត​នានា ជាក់ស្តែង​ដូចជា​អ្នកជួញដូរ​ខាងលើ​នោះ​ម្នាក់ៗ​បើ​អាង​បងប្អូន​ធ្វើការ​ធំ​តែ​បែបនេះ បើ​គ្មាន​អ្នក​ទុបស្កាត់​បទល្មើស​គ្រប់​សារពើ​ទេ​បទល្មើស​និង​គ្របដ​ដប់​ទៅដោយ​គ្រឿងញៀន ពាស់ពេញ​ប្រទេស​កម្ពុជា​មិនខានឡើយ​៕

 ???????????????????????????????

DSC06

 

Leave a Reply

(*) Required, Your email will not be published