មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តមណ្ឌលគិរី​​បាន​នឹង​កំពុង​យកចិត្តទុកដាក់​បើក​វគ្គ​បង្រៀន​បំប៉ន​ទៅដល់​សិស្ស​ដែល​បាន​ប្រលង​ធ្លាក់​បាក់​ឌុប​

, , Leave a comment

​មន្ទីរអប់រំ​យុវជន​នឹង​កីឡា​ខេត្តមណ្ឌលគិរី បាន​នឹង​កំពុង​យកចិត្តទុកដាក់​បើក​វគ្គ​បង្រៀន​បំប៉នបន្ថែម​ទៅដល់​សិស្ស ដែល​បាន​ប្រលង​ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ​នាពេល​កន្លងមក​នេះ  ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ការយល់ដឹង​របស់​សិស្ស ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ប្រលង​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ១៣-១៤ ខែតុលា ខាងមុខនេះ ។​


​លោក ទឹម សង្វាត ប្រធាន​មន្ទីរអប់រំ​យុ​ជន​នឹង​កីឡា​ខេត្ត​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​បាន​ឲ្យ​គ្រូបង្រៀន​បំប៉ន​ទៅ ដល់​សិស្ស​ដែល​បាន​ប្រលង​ធ្លា​ក់ដោយ​មិន​យក​កម្រៃ​ឡើយ ដែល​ក្នុងនោះ​មាន​បី​មុខវិជ្ជា​គឺ  គណិតវិទ្យា  គីមីវិទ្យា  និង​ជីវ​វិ  ទ្យា ។ លោក​បាន​បន្តថា ប៉ុន្តែ​ចំនួន​សិស្ស​ដែល​បានមក​រៀន​បំប៉ន​ទើប​តែមាន​ប្រមាណ​ជា​៦០​នាក់​ប៉ុណ្ណោះ ក្នុងចំណោម សិស្ស​ដែល​បាន​ប្រលង​ធ្លាក់​១៤៦​នាក់  ដូច្នោះ​លោក​សូម​អំពាវនាវ​ដល់​សិស្សានុសិស្ស​ដែល​បាន​ប្រលង​ធ្លាក់​កុំ​ទាន់​អស់ សង្ឃឹម សូម​មក​រៀន​បំប៉ន​ឲ្យ​បាន​ច្រើន ដើម្បី​ត្រៀមប្រលង​លើក​ទី​២​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ជាង​នេះ ។​


​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការប្រលង​លើក​ទី​២​នេះ​បើតាម​គោលការណ៍​របស់​ក្រសួង​គឺ​ត្រូវ​អនុ វត្ត​វិន័យ​តឹងរឹង និង​មាន​ក្រុម​អ្នកសង្កេតការណ៍​ដូច​ការប្រលង​លើក​ទី​១​ដែរ ដើម្បី​ចម្រាញ់​យកគុណ​ភាព​សិស្ស​ដែល​បាន ប្រលង​ជាប់ ។ លោក​បាន​បន្តទៀតថា ចំពោះ​សិស្សានុសិស្ស​ដែល​ប្រលង​លើក​ទី​២​ក្នុង​ខេត្តមណ្ឌលគិរី​គឺ​ថ្នាក់​វិទ្យាសាស្ត្រ ទាំងអស់ ។​


​សូម​រំលឹក​ផងដែរ​ថា នៅ​ខេត្តមណ្ឌលគិរី​មាន​មណ្ឌល​ប្រលង​មួយកន្លែង មាន​បេក្ខជន​ប្រលង​សរុប​ចំនួន​១៩១​នាក់ ក្នុងនោះ​ស្រី​៧៧​នាក់ អវត្តមាន​មិនបាន​មក​ប្រលង​២​នាក់ ។  ចំពោះ​សិស្ស​ដែល​ប្រលង​ជាប់​មាន​ចំនួន​៤៥​នាក់   ស្មើនឹង ២៣,៨០%  ក្នុងនោះ ស្រី​២៧​នាក់ ៕

Image2_1 Image1_1

 

Leave a Reply

(*) Required, Your email will not be published