ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​កាច់​សោ​-​ក​-​ម៉ូតូ​C125​មួយគ្រឿង​ធ្វើការ​គេចខ្លួន​

, , Leave a comment

​កម្លាំង​ការិយាល័យ​ព្រំ​ទណ្ឌ​កំរិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចា​រា​ចរណ៍​ផ្លូវគោក នៃ​ស្នងការ​ដ្ឋា ន​នគរបាល​ខេត្តមណ្ឌលគិរី  ធ្វើការ​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ម្នាក់​រួម​នឹង​ម៉ូតូ​មួយគ្រឿង  បន្ទាប់ពី​ជនសង្ស័យ​រូបនោះ​បាន ធ្វើ​សកម្មភាព​កាច់​សោ​-​ក​-​ម៉ូតូ C125 មួយគ្រឿង​ក្នុង​វត្ត​សែន​មនោ​រម្យ​ធ្វើការ​គេចខ្លួន ។  ប្រតិបត្តិការ​ខាងលើ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៧​និង​២០​ព្រឹក ថ្ងៃទី​១៦ កញ្ញា ២០១៤ ត្រង់​ចំណុចដើម​ស្រល់  ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន  សង្កាត់​ស្ពាន​មាន ជ័យ ក្រុង​សែន​មនោ​រម្យ ។​

​​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា  នៅ​ថ្ងៃទី​១៥ កញ្ញា ២០១៤​នេះ  គេ​បានធ្វើ​ដំណើរ​ពី​ស្រុក ស្នួល ខេត្តក្រចេះ តាម​ឡាន​តាក់ស៊ី​មក​ខេត្តមណ្ឌលគិរី​បំណង​មក​លួច​ម៉ូតូ នឹង​បាន​សម្រាក​នៅផ្ទះ​សំណាក់ លុះដល់​វេលា ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៦ កញ្ញា គេ​បាន​ចូលទៅក្នុង​វត្ត​សែន​មនោ​រម្យ​ធ្វើ​សកម្មភាព​កាច់​សោ​-​ក​-​ម៉ូតូ Honda Dream C125 មួយគ្រឿង​បានសម្រេច​ធ្វើការ​គេចខ្លួន ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ផ្លូវ​ពី​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​ស្រុក​ស្នួល​នៅពេល យប់​គឺ​ស្ងាត់​ពេក ជនសង្ស័យ​មាន​អារម្មណ៍​ខ្លាច​សត្វ​កាច់​សាហាវ ក៏បាន​សម្រេចចិត្ត​ចូលទៅ​ពួន​ក្នុងព្រៃ​ធ្វើការ​ដោះដូរ​ស្លាក លេខ​ម៉ូតូ លុះ​ព្រឹក​ឡើង​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញពី​ក្នុងព្រៃ ក៏ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែម្ដង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជាតិ ជៀន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កាំ​ឡែក ឃុំ​កាំ​ឡែក ស្រុក​ស្នួល ខេត្តក្រចេះ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំ​បូ ង​ខេត្ត ដើម្បី​ចាត់វិធានការ​តាមច្បាប់ ។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ៕

17-9-2014 (1)

17-9-2014 (6) 17-9-2014  17-9-2014 (2) 17-9-2014 (3) 17-9-2014 (4) 17-9-2014 (5)

 

Leave a Reply

(*) Required, Your email will not be published