ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់ ហាក់​ឆាយ​ហេង​

, , Leave a comment

​រាជធានី​ភ្នំពេញ : មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ ដើមថ្កូវ បាន​ឃាត់ខ្លួន ពីបទ​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៣ និង​៣០ នាទី ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់ ហាក់​ឆាយ​ហេង ទីតាំង​លេខ​៦៧៨ បន្ទប់​លេខ​១០៤ ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​


​តាម​ប្រភពពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ វ៉ន ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ក្បាល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល  និង​ម្នាក់ទៀត​ឈ្មោះ ថា ស្រី​ឃីម ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​


​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយ​ទទួលដំណឹង​ពី​ម្ចាស់​ផ្ទះសំណាក់​ខាងលើ​កម្លាំង​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ផ្ទះសំណាក់ ក៏បាន​ឆែកឆេ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ធ្វើ​សកម្មភាព​ច្រក​ម្ស៉ៅ​ក្រាម​ស ពី​ស្បោង​ធំ ដាក់ចូល​កូន​ថង់​តូចៗ​។ ក្រោយ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​រកឃើញ ម្ស៉ៅ​ក្រាម​ស​ថ្លា ចំនួន​៧ កញ្ចប់​តូច និង​១​កញ្ចប់​ធំ ដកហូត​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១ ឧបករណ៍​សម្រាប់ ជក់​ថ្នាំ​១​កំ​ផ្លេ ឧបករណ៍​សម្រាប់​ចូល​ថ្នាំ និង​វត្ថុតាង​មួយចំនួនទៀត​។​


​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ កំពុង​ត្រូវបាន​បញ្ជូន​ខ្លួន​បន្តទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕

17-9-2014 (2) 17-9-2014 17-9-2014 (1)

 

Leave a Reply

(*) Required, Your email will not be published