ផែនការ​សង្គ្រាម​ឯកភាព​ទឹកដី របស់​កូរ៉េខាងជើង !….

, , Leave a comment

​កាល​ថ្ងៃទី​១៦ កញ្ញា ប្រភព​មន្ត្រី​រត់ចោលជួ​រ​របស់​កូរ៉េខាងជើង​បានអោយដឹង​ថា លោក​គីម​ជុង​អ៊ុន​កំពុង ដាក់​ផែនការ​វាយលុក​ដើម្បី​ឯកភាព​ទឹកដី​ខ្លួន ដោយ​លោក​អោយ​កងទ័ព​ត្រៀមប្រយុទ្ធ ដើម្បី​ធ្វើសង្គ្រាម សរុប​ដូច​ព្យុះ​មកលើ​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ២០១៥ នេះ ។


លោក​អ៊ុន​ធ្លាប់​ប្រកាសថា សង្គ្រាម​អាច​នឹង​កើត មាន​នា​ឆ្នាំ ២០១៥ នេះ ពីព្រោះ​នេះ​គឺជា​ខួប​លើក​ទី ៧០ នាំ​ការ​បែក​ចែក​កូរ៉េ​ចេញ​ជា ២ ។ លោក​អ៊ុន​ថា គោលដៅ​លោក គឺ​ឯកភាព​ទឹកដី​ដោយ​កំលាំង ហើយ​លោក​ផ្ទាល់​នឹង​បើក​រថ​គ្រោះ​ចូល​ក្រុង​សេ​អ៊ូ​ល ។ ប៉ុន្មាន​ខែ​នេះ កូរ៉េខាងជើង​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ UAV ហោះចូល​ស៊ើបការណ៍​ក្នុង ដែនដី​កូរ៉េខាងត្បូង​ខ្លាំងក្លា​ណាស់ នេះ​បើតាម​ប្រភព​បណ្តាញ​គោលនយោបាយ​សន្តិសុខ (SPN) ។ គេ ឃើញ​កូរ៉េខាងជើង​ហ្វឹកហាត់​នាវាមុជទឹក ទ័ព​ឡើងគោក កាំជ្រួច​ការពារ​ដែនសមុទ្រ​បាញ់​ជាប្រចាំ ហើយ ដែល​កូរ៉េខាងជើង​អាច​ប្រើប្រាស់​នាវាមុជទឹក​ជា​អាវុធ​ជួរមុខ ។


​ឈរ​នៅ​ចំពោះមុខ​សភាពការណ៍​នេះ អាមេរិក និង​កូរ៉េខាងត្បូង​កំពុងតែ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ សំដៅ​ទប់ ទល់នឹង​កូរ៉េខាងជើង ក្នុងករណី​កូរ៉េខាងជើង​ប្រើ​អាវុធ​នុយ​ក្លេ​អែរ​នោះ ។ កងពលធំ​ជើងគោក 2 ID របស់ អាមេរិក​កំពុង​បង្កើត​អង្គភាព​កំ ទេច​អាវុធ​មហា​ប្រល័យ​របស់​កូរ៉េខាងជើង ដោយ​សហការ​ជាមួយនឹង​កង ពល​តូច​របស់​កូរ៉េខាងត្បូង ដែលមាន​សមត្ថភាព​កំទេច​កាំជ្រួច​ក្រោម​ទឹក លើដី និង​លើ​អាកាស​នៅ​ស្រប តាម​ព្រំដែន​នឹង​កូរ៉េខាងជើង ៕ ប្រភព ៖ Mirror.co.uk, Korea JoongAng Daily, Chosun Ilbo, SPN, WSJ

17-9-2014

Bong Choeu Kdit Nas

 

Leave a Reply

(*) Required, Your email will not be published