ដោយសារ​បំណុល និង​ភាព​ទ័លក្រ យក​ព្រហ្មចារី​យ៍​ជា​ថ្នូ​នឹង​ប្រាក់ ត្រូវ​ក្លាយជា​ពិរុទ្ធជន​

, , Leave a comment

​ភាព​អាត្មានិយម ចង់​មាន ចង់បាន ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ក្លាយ​ពិរុទ្ធជន បន្ទាប់ពី​លក់​ព្រហ្មចារី​យ៍​កូន​ចំនួន ១២ នាក់​ដើម្បី​ដោះបំណុល ។ មេ​ប៉ូ​លី ការ​ឡូ​ស មេ​ឡាន​ដេ​ស ដែល​ស៊ើបអង្កេត​ករណីនេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​វា​ពិតជា​ឈឺចាប់​ណាស់ ដែល​ម្តាយបង្កើត​ធ្វើបែបនេះ​” ។​

 

​ម៉ា​ការី​តា ដឺ ជឺ​ស៊ុ​ស ហ្សា​ប៉ា​តា ម៉ូ​រី​ណូ អាយុ ៤៥ ឆ្នាំ ដែលជា​ពិរុទ្ធជន​ត្រូវបាន​ឃុំខ្លួន​នៅ Bogota កាល​ដើម​សប្តាហ៍​នេះ បន្ទាប់ពី​បងប្អូន​ស្រី​របស់​នាង ដែលមាន​អាយុ ១៦ ឆ្នាំ ហើយ​កំពុងមាន​ផ្ទៃពោះ​បាន​ទាក់ទង​ប៉ូលីស​ឲ្យ​ជួយ​អន្តរាគមន៍​នោះ ។ ក្មេងស្រី​ជំទង់​ម្នាក់​នោះ បើតាម​ដឹង គឺ​នាង​បាន​ខឹង​យ៉ាងខ្លាំង បន្ទាប់ពី​ម្តាយ​អប្រិយ​របស់​នាង បាន​បញ្ជារ​ឲ្យ​នាង​រំលូតកូន ។ ចំណែក ទី​តូ ខូ​នី​លី​អូ ដា​ហ្សា  អាយុ ៥១ ឆ្នាំ ដែល​ត្រូវជា​ឪពុក ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ។​

 

Univision បាន​រាយការណ៍​ថា ម៉ូ​រី​ណូ ដែលមាន​កូន​សរុប ១៤ នាក់ (​ស្រី​១២​នាក់​, ប្រុស ២​នាក់​) បាន​លក់​ព្រហ្មចារី​យ៍​កូន​ចំនួន ១២ នាក់ ខណៈ​ពួកនាង​ម្នាក់ៗ​ដល់ពេល​គ្រប់​អាយុ ១២ ឆ្នាំ ។ ស្ត្រី​រូបនេះ​ក្រោយមក ត្រូវបាន​ចោទប្រកាន់ ពីបទ​បង្ខំ​កូនៗ​ឲ្យ​ក្លាយ​ស្រីពេស្យា​ក្នុង​ម្នាក់ៗ​តម្លៃ​ខ្លួន ២០០ ដុល្លារ ដើម្បី​យកលុយ​បង់ថ្លៃ​បំណុល ។​

 

​ម៉ូ​រី​ណូ ដែល​បាន​បដិសេធ​ការចោទប្រកាន់​នេះ នឹង​ប្រឈមមុខ​ជាប់គុក ១០ ឆ្នាំ ប្រសិនបើ​ផ្តន្ទាទោស ។ បច្ចុប្បន្ន​ស្ត្រី​រូបនេះ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ EL Buen Pastro ខណៈដែល​លោក ដា​ហ្សា ក៏​កំពុង​ឃុំខ្លួន​ដោយឡែក​នៅ​ពន្ធនាគារ Modelo ។​

weman

​អ្នក​ទាំងពីរ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភបំពាន​រូប​រាងកាយ នៃ​កុមារ​ជា​អនីតិជន​ក្រោម​អាយុ ១៤ ឆ្នាំ និង​បង្ខំ​ឲ្យ​ធ្វើជា​ស្រីពេស្យា ។ សូមបញ្ជាក់ថា កូនប្រុស​២​នាក់​របស់ ម៉ូ​រី​ណូ​, ម្នាក់​អាយុ ១១ ឆ្នាំ និង​ម្នាក់ទៀត អាយុ ៩ ឆ្នាំ មិន​ស្ថិតក្នុង​ប្រធានបទ​នេះ​ទេ ហើយ​បើតាម​ការ​ឲ្យ​ដឹង​នោះ គឺ​ពួកគេ​ទាំងពីរ កំពុង​ទទួល​បានការ​ថែទាំ​ពី​សេវាកម្ម​សង្គម​ផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published