ទីក្រុងហុងកុង ៖ តារាសម្ដែងស្រីហុងកុងនាង Tavia Yeung បានធ្វើសន្និសិទកាសែតមួយ ដើម្បីបកស្រាយបំភ្លឺព័ត៌មាន និងរូបភាពដែលបានលេចធ្លាយថា នាងរួមសិចក្នុងរថយន្តជាមួយនឹងតារាសម្ដែងប្រុសហុងកុង លោក Him Law។ នៅក្នុងរូបភាពដែលបានចុះផ្សាយគេឃើញនាង Yeung កំពុងតែឱនមុខក្នុងចម្លោះភ្លៅរបស់លោក Law ហើយនៅនឹងមាត់របស់នាងមានទឹកមាត់ហូរអន្លាយកក្លាក់បានធ្វើឲ្យអ្នកឃើញ ទិដ្ឋភាពនេះគិតថា នាងកំពុងតែរួមសិចតាមមាត់។
នៅក្នុងសេចក្ដីឆ្លើយបំភ្លឺនាងបាននិយាយថា នាងបានទៅចូលរួមក្នុងកម្មវិធីជួបជុំមិត្តចាស់ ហើយនាងផឹកស្រាអស់ច្រើនរហូតដល់ស្រវឹងពេលនោះនាងត្រូវការអ្នកដែលអាចទុកចិត្តបានជួននាងទៅផ្ទះ ហើយនាងបានសួរទៅកាន់លោក Law ថា ហេតុអ្វីបានជាមិនមកយកនាងនៅកន្លែងជប់លៀង ។ មិត្តរួមថ្នាក់របស់នាងបានស្រវឹងអស់ហើយនាងត្រូវការមនុស្សជូនទៅផ្ទះ។
ពេលនោះមិត្តរួមថ្នាក់បីនាក់បានជិះតាក់ស៊ីជាមួយនាងដែរ គោលបំណងចង់ទៅសម្រាកនៅផ្ទះរបស់ពួកគេ ។ នាងបានបន្ដទៀតថា នាងចាប់ផ្តើមក្អួតដាក់តាក់ស៊ី ហើយនាងក៏មិនដឹងថា បានធ្វើអ្វីនោះទេ ពេលចុះពីតាក់ស៊ីនាងបានក្អួតម្ដងទៀត ហើយពេលនោះ លោក Law ក៏បានមកយកនាងទៅផ្ទះ តែពេលនោះនាងមិនបានចាំអ្វីទាំងអស់។
លោក Law បាននិយាយថា ពេលដែលលោកបាននាំនាងមកដល់ក្នុងឡាន នាងចាប់ផ្តើមក្អួត ហើយចំពោះរូបភាពដែលបានឃើញនោះ គឺខណៈពេលដែលនាងចង់ក្អួត ហើយក៏សន្លប់តែម្ដងជាហេតុធ្វើឲ្យអ្នកឃើញ ទិដ្ឋភាពនេះមានការយល់ច្រឡំ ថាលោកនិងនាង Tavia Yeung កំពុងប្រព្រឹត្តិ អ្វីមួយខុសឆ្គង។
សរុបជារួមអ្នកដែលបានឃើញហេតុការណ៍ ហើយគិតថានាងកំពុងរួមសិចនោះ វាមិនមែនជាការពិតឡើយ ព្រោះថាស្នាមទឹកមាត់ដែលជាប់មាត់នាង គឺជាទឹកមាត់ក្រោយពីការក្អួត ៕