ដំរី​ខ្ពស់​ជាងគេ​បំផុត អាយុ ៤៥​ឆ្នាំ នៅ​ប្រទេស​ឥណ្ឌា​ជាប់ចោទ​ក្នុង​បទ​ឃាតកម្ម

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ ដំរី​ចិញ្ចឹម​មួយ​ក្បាល​ដែលជា​ដំរី​មាន​កម្ពស់​ខ្ពស់​ជាងគេ​បំផុត​ក្នុងប្រទេស​ឥណ្ឌា ត្រូវបាន​រាយការណ៍​ឲ្យ​ដឹងថា វា​អាចជា​ដំរី​ដំបូង​គេ​បំផុត​ក្នុងប្រទេស​ឥណ្ឌា ដែល​ត្រូវបាន​ជាប់ទោស​ក្នុងករណី​ឃាតកម្ម និង​ត្រូវបាន​ឲ្យ​នៅក្រៅ​ឃុំ ដោយមាន​ការបង់ប្រាក់​ធានា​ថែមទៀត​។​

ele (2)

​ដំរី​មួយ​ក្បាល​នេះ​មានឈ្មោះ Thechikottukava Ramachandran អាយុ ៤៥​ឆ្នាំ បានទទួល​កំណត់ត្រា​ថ្មី​ក្លាយជា​ដំរី​ដំបូង​គេ​បំផុត​ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​បទល្មើស​ឃាតកម្ម​ដោយ​កំណត់ត្រា​មុន​ជា​ដំរី​ខ្ពស់​ជាងគេ​បំផុត​នៅ​ប្រទេស​ឥណ្ឌា​ជាមួយនឹង​កម្ពស់ ៣ ម៉ែត្រ ១៧ ។ ទោះជា​យ៉ាងណា​មន្ត្រី​ផ្នែក​ថែរក្សា​តំបន់​ព្រៃ Malayattoor បាន​ប្តឹង ដំរី ម្ចាស់​ដំរី និង​វិហារ ដែលជា​អ្នកទទួលខុសត្រូវ​ក្នុងការ​មាន​មនុស្ស​ស្លាប់ ។ វា​ត្រូវបាន​ដោះលែង​អោយនៅ​ខាងក្រៅ​បន្ទាប់ពី​មានការ​បង់ប្រាក់​ធានា ៥៥៥០០ ដុល្លារ​អាមេរិក​រួចមក ដោយសារតែ​នៅក្នុង​ពិធីបុណ្យ​នៅ​វិហារ​មួយកន្លែង​ក្នុង​តំបន់ Perumbavoor វា​បាន​រត់​ជាន់​ស្ត្រី​ចំនួន ៣ នាក់ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ក្នុងពេល​កំពុង​ដង្ហែ​ក្បួនព្យុហយាត្រា​។​

ele (1)

​យ៉ាងណាមិញ​ពេលនេះ​វា​កំពុង​ស្ថិតនៅ​ក្នុងព្រៃ​អភិរក្ស ក្រោម​ការឃ្លាំមើល​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ហើយ​តាម​សេចក្តីរាយការណ៍​ពី​អ្នកជំនាញ​ខាង​ពេទ្យ បាន​ឲ្យ​ដឹងថា សត្វ​ដំរី​មួយ​ក្បាល​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​មាន​បញ្ហា​មិន​ប្រក្រតី ហេតុនេះ​ក្នុងកំឡុងពេល ៣ ខែ នេះ វា​នឹងមិន​ត្រូវបាន​ដោះលែង​ឲ្យ​ទៅណា​នោះទេ រហូតដល់​វា​អាច​វិល​មករក​សភាព​ដើម និង​ប្រក្រតី​ធម្មតា​ឡើងវិញ ទើប​អាចយ​កវា​ទៅ​ដង្ហែ​ក្បួន​ទៀត​បាន​៕

  ele (3) ele (4)

 

Leave a Reply

(*) Required, Your email will not be published