គន្លឹះ​ខ្លះៗ​ក្នុងការ​ថែរក្សា​សម្ផស្ស សម្រាប់​មិត្ត​នារី​ដែល​មមាញឹក​ខ្លាំង​នឹង​ការងារ

, , Leave a comment

​ចំណេះដឹង ៖ នៅពេល​អ្នក​មមាញឹក​ខ្លាំង​នឹង​ការងារ ពេលវេលា​ហាក់បីដូចជា​ប្រថុច​ញុ​ច​ខ្លាំងណាស់ ក្នុងការ​ថែរក្សា​សម្ផស្ស និង​តុបតែង​ខ្លួន​ឱ្យបាន​ស្អាត​។ ប្រការនេះ​មិនមែន​មានន័យថា រូប​សម្រស់​របស់​អ្នក លែង​ស្រស់ស្អាត​តទៅទៀត​ឡើយ​។ ខាងក្រោម​នេះ អ្នកជំនាញ​បានបង្ហាញ​ពី​របៀប​ថែរក្សា​សម្ផស្ស​នៅពេល​វេលា​ដ៏​មមាញឹក ដូចជា ការថែរក្សា​ស្បែក ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​ការរៀបចំ​តុបតែង​ខ្លួន​ឱ្យបាន​ស្អាត​។​

beautiful-vintage-girl-wallpaper1024x60063733

១-​ចាប់ផ្ដើម​ជាមួយ​ម្សៅ​បំបាត់​ស្នាម
​ការធ្វើឱ្យ​ពណ៌​សម្បុរ​កាន់តែ​ស្រស់ស្អាត​ជាង​មុន ជារឿយៗ គឺជា​ផ្នែក​មួយ​នៃ​ការ​លាប​ផាត់មុខ​ដែល​ស៊ីពេល​ច្រើន​។ កាត់បន្ថយ​ពេលវេលា​ពី​ការងារ​លាប​ផាត់មុខ ដោយ​គ្រាន់តែ​លាប​ប៉ាត​ម្សៅ​បំបាត់​ស្នាម នៅត្រង់​បរិវេណ​ដែលមាន​ស្នាម ដូចជា លាប​នៅក្រោម​រង្វង់​ភ្នែក ឬ​ពីលើ​ស្នាម​ជាំ បន្ទាប់មក​ដុសធ្មេញ ឬ​ទទួលទាន​អាហារ​ពេលព្រឹក មុនពេល​លាប​ផាត់​ក្រែ​ម​ម្សៅ​នៅ​បរិវេណ​ដទៃទៀត​។ ការ​លាប​ផាត់មុខ​បែបនេះ ធ្វើឱ្យ​ម្សៅ​បំបាត់​ស្នាម​រលាយ​សព្វ​សាច់​អ្នក ដូច្នេះ​អ្នក​មិនចាំបាច់​ប្រើ​ម្សៅ​ក្រែ​ម​ច្រើនពេក​ទេ​។​

២-​ប្រើប្រាស់​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​មានមុខ​ងារ​ច្រើនយ៉ាង
​ប្រើ​ឡេ​ប្រភេទ​នេះ ដោយ​ប្រើ​ម្រាមដៃ​ទះតប់​តិចៗ​នៅ​ពីលើ​ផ្ទៃមុខ​។ ឡេ​នេះ​មាន​សារជាតិ​ការពារ​ពន្លឺព្រះអាទិត្យ នឹង​អាច​ប្រឆាំង​ទៅនឹង​ភាព​ចាស់​ជ្រីវជ្រួញ​នៃ​ស្បែក​។ ជាងនេះទៅទៀត អ្នក​ក៏​អាចធ្វើឱ្យ​ផ្ទៃមុខ​មាន​ជាតិ​សំណើម ការពារ​ពន្លឺព្រះអាទិត្យ និង​ការពារ​កុំឱ្យ​ស្បែ​កមុខ​ជ្រីវជ្រួញ​នៅក្នុងពេល​តែមួយ​។​

៣-​ផ្ដោតទៅលើ​អក្សរ E ទាំងបី
​ប្រសិនបើ​អ្នក​ប្រញាប់ប្រញាល់​ខ្លាំង គ្រាន់តែ​ផ្ដោតទៅលើ E ទាំងបី​គឺ ចិញ្ចើម (eyebrow) ខ្មៅ​ដៃគូ​រស​រង្វង់​ភ្នែក (eyeliner) និង​រោមភ្នែក (eyelash)​។ ជូត​សម្អាត​បរិវេណ​ជុំវិញ​ភ្នែក​ឱ្យបាន​ស្អាត គូស​ត្របកភ្នែក​ផ្នែក​ខាងលើ​ដោយ​ប្រើ​ពណ៌​ត្នោត​ស៊ូ​កូ​ឡា (​ពណ៌​ភ្លឺ​ប ឬ​ខ្មៅ (​ពណ៌​ដិត​ជាង​មុន​) ហើយ​ប្រើ​ដង​ម៉​ស្កា​រ៉ា​បបោស​ពីលើ​ត្របកភ្នែក​យឺតៗ ដើម្បីឱ្យ​កាន់តែ​ស្រស់ស្អាត​។ ប្រសិនបើ​មាន​ស្នាម​ខ្មៅ​នៅ​ខាងក្រោម​ភ្នែក ការ​លាប​ផាត់ម្សៅ​បំបាត់​ស្នាម គឺជា​ការចាំបាច់​។ ជាងនេះទៅទៀត អ្នក​ក៏​អាច​លាប​ក្រែ​ម​បន្ថែ ឬ​ប្រើ​ជក់​លាប​ផាត់​បបូរមាត់ ដើម្បីឱ្យ​កាន់តែ​ស្រស់​សោភា​ថែមទៀត​។​

៤-​ត្រសាយ​សក់​នៅពេល​ងូតទឹក
​នៅពេល​ប្រញាប់​ខ្លាំងពេក អ្នក​ត្រសាយ​សក់ អាច​ធ្វើ្វ​ឱ្យ​សក់​នោះ​ខូច​ដាច់ដាច​បាន​។ ដូច្នេះ ដើម្បី​សន្សំសំចៃ​ពេលវេលា​ផង និង​ត្រសាយ​សក់​តាម​សម្រួល​ផង នៅពេល​ងូតទឹក ប្រើ​ក្រាស​សិតសក់​មាន​ធ្មេញ​រង្វើល ដើម្បី​ធ្វើឱ្យ​សក់​ទន់​រលោង ដោយ​កក់​ក្រែ​ម​បន្ទន់​សក់​។ ដូច្នេះ នៅពេល​ងូតទឹក​រួច អ្នក​បានរៀបចំ​សក់​ឱ្យមាន​របៀបរៀបរយ​ល្អ​រួចទៅហើយ​។​

៥-​ចៀសវាង​ប្រើ​ម៉​ស្កា​រ៉ា​ជ្រុល​
​ប្រសិនបើ​អ្នកជា​ស្ដ្រី​ម្នាក់​ក្នុងចំណោម​ស្ដ្រី​ជាច្រើន ដែល​ចូល​ចិ​ត្ដ​លាប​ម៉​ស្កា​រ៉ា អ្នក​ដឹងថា​ការសម្អាត​ស្នាម​ប្រឡាក់ និង​ការ​កែកុន​ម្សៅ​ក្រែ​ម​ប្រឡាក់​ជុំវិញ​ភ្នែក អាច​ស៊ី​ពេលខ្លះ​ដែរ​។ ដើម្បី​ចៀសវាង​ស្នាម​ប្រឡាក់​ណាមួយ ត្រូវ​ប្រើ​ក្រដាស់អនាម័យ​សម្អាត​រោមភ្នែក នៅពេល​អូស​ជក់​ផាត់​រោមភ្នែក ឬ​ប្រើ​ម៉​ស្កា​រ៉ា​ជ្រុល​។ ក្រដាស់អនាម័យ​មាន​ប្រយោជន៍​ជួយ​សម្អាត​ស្នាម​ប្រឡាក់ ប្រសិនបើ​អ្នក​លាប​ម៉ា​ស្កា​រ៉ា​នៅ​ត្របកភ្នែក​ខាងក្រោម​ប្រតាក​ខ្លាំងពេក​។

៦-​ខាត់​ក្រចក​តែ​កុំ​លាបថ្នាំ​ក្រចក
​ជួនកាល​អ្នក​មិនមាន​ពេល​លាបថ្នាំ​ក្រចក បើទោះជា​អ្នក​ស្រឡាញ់​ក្រចក​របស់​អ្នកខ្លាំង​យ៉ាងណាក៏ដោយ​។ មានតែ​ព្យាយាម​ដុសខាត់​ក្រចក​ជំនួស​វិញ ដែល​ធ្វើឱ្យ​ក្រចក​ភ្លឺ​ចែងចាំង​ស្អាត​បាន​។ រក​ប្រដាប់​ខាត់​ក្រចក​លេខ​ទំហំ​៤​ជ្រុង សម្រាប់​ដុសខាត់​ក្រចក​ឱ្យ​ស្អាត​ល្អ​។ បន្ទាប់មក ប្រើ​ក្រែ​ម​លាប​ក្រចក ដើម្បី​ធ្វើឱ្យ​ក្រចក​ភ្លឺរលោង​។ ទាំងនេះ​គឺជា​វិធីសាស្ដ្រ​រហ័ស ដើម្បី​ធ្វើ​ឱ្យដៃ​របស់​អ្នក​ស្រស់ស្អាត​៕

 

Leave a Reply

(*) Required, Your email will not be published