លោ​ក​ ​សុ​ខ​ ​គោ​រ​ ​នា​យ​ស​ង្កា​ត់​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក​ន្ទួ​តឃុ​​បឃិ​ត​ឲ្យ​ឈ្មោះ​ ​ហុ​ង​ លី​ ​ឈ្មោះ​ ​ចិ​​ន​ ​ដឹ​ក​ជ​ញ្ជូ​ន​ឈើ​ខុ​សច្បា​ប់​យ៉ា​ង​គ​គ្រឹ​ក​គគ្រេ​ង​

, , Leave a comment

ខេ​ត្ត​ក្រ​ចេះ​ ​៖​ ​ម​ន្ត្រី​ជំ​នា​ញ​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​​​​កំ​ពុ​ង​តែ​រ​ក្សា​នូ​វ​ភា​ព​ស្ងៀ​ម​ស្ងា​ត់​ ​​ចំ​ពោះ​ប​ទ​ល្មើ​ស​នៃ​កា​រ​ដឹ​ក​ជ​ញ្ជូ​ន​ផ​ល​ ​អ​នុ​ផ​ល​ព្រៃ​ឈើ​​​​មា​ន​គ្រ​ប់​រូប​ភា​ព​ស្ទើរ​តែ​ថ្ងៃ​ ​ហើ​យ​ឈើ​ប្រ​ណី​ត​ជា​ច្រើ​ន​ត្រូ​វ​បា​ន​ដឹ​ក​ជ​​ញ្ជូ​ន​ម​ក​ ​ពី​ទឹ​ក​​ដី​ខេ​ត្ត​ម​ណ្ឌ​ល​គី​​រីដឹ​​ក​ ​ឆ្ល​ង​កា​ត់​ចំ​ណុ​ច​​ភូ​មិ​ ១​០​៥​ ​ចេ​ញ​ម​ក​តា​ម​ច្រ​ក​ផ្លូ​វ​​​​ស្នា​ក់​កា​រ​​​​ស​​ង្កា​​​​ត់​រ​ដ្ឋបា​ល​ព្រៃ​ឈើ​ក​ន្ទួត​​ក្រោម​កា​រ​គ្រ​ប់​គ្រ​ង​រ​ប​ស់​លោ​ក​ ​សុ​ខ​ ​គោ​រ​ ​មេ​ព្រៃ​ពុ​ក​រ​លួ​យ​ដុះ​ស្លែ​តែ​ម្ត​ង​។ ​

 
ប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មិនទាន់មានសមត្ថភាព គ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសនោះទេ  ឬអាចថា មានលាភសក្ការៈពីក្រុមឈ្មួញ ជាថ្នូរនឹងការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញដឹកជញ្ចូនឈើបានយ៉ាងរលូន។ ប្រជាពលរដ្ឋរស់នៅភូមិ១០៥ ដែលធ្នាប់ជាអ្នកស៊ីឈ្នួលលើកឈើឲ្យក្រុមឈ្មួញ បាន និយាយថា កាលពីពេលថ្មីៗនេះ មានឈ្មួញរកស៊ីឈើវ័យក្មេងម្នាក់ ឈ្មោះ ហុង លី រស់នៅភូមិកន្ទួត ស្រុកចិត្របុរី  ខេត្តក្រចេះកំពុងធ្វើសកម្មភាពដឹកឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេង។
ឈ្មោះ ហុង លី ដែលជាកូនប្រុសរបស់ ឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ឈ្មោះ ហេង ប៉ាង ដែលជាមន្ត្រីយោធាម្នាក់ ហើយក៏ជាឈ្មួញដុះស្លែធ្នាប់ បានរកស៊ី ជាយូរឆ្នាំណាស់មកហើយដែរ ឥឡូវនេះត្រូវបានប្រគល់ឲ្យកូនជាអ្នកបន្តវេន និងចេញមុខនៅក្នុងការ ប្រកបមុខ របរកស៊ីដឹកជញ្ជូនឈើយ៉ាងកាក់កបបំផុត។

 

ឈើប្រណីតដែលពួកឈ្មួញដឹករាល់ថ្ងៃគឺបានដឹកតាមរទះគោរចេញពីទឹកដីខេត្តមណ្ឌលគីរី ម្តងៗចាប់ ពី២០ ទៅជាង៣០រទះឯណោះ  យកទៅដាក់នៅចំណុចត្រពាំងត្រពង ភូមិ១០៥ ឬក៏នៅចំណុចក្រោយផ្ទះប្រជា ពលរដ្ឋនៅភូមិ១០៤ រួចដឹកបន្តទៅតាមរថយន្តកែច្នៃវះគូទឬ រថយន្ដស៊េរីទំនើបៗ ដឹកបន្ដទៅលក់នៅ ប្រទេសវៀតណាម តាមស្រុកស្នួល ហើយរថយន្ដរបស់ក្រុមឈ្មួញដែលកំពុងធ្វើសកម្ម ភាព ដឹកឈើចេញពីស្រុក ចិត្របុរី ឆ្ពោះទៅប្រទេសវៀតណាមក្នុងមួយថ្ងៃប្រមាណ៣០ទៅ៥០គ្រឿង  ឆ្លងកាត់តាមច្រកផ្លូវក្បែរសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដោយពុំមានសមត្ថកិច្ចជំនាញ លោក សុខ គោរ មេព្រៃពុករលួយដុះស្លែ បង្ក្រាបសោះឡើយ។ ក់ព័ន្ធនឹងការដឹកជញ្ជូនឈើខុស ច្បាប់របស់មេឈ្មួញ ឈ្មោះ ចិន, និងឈ្មោះ ហុងលី សារព៍តមានកំណើតថ្មី មិនអាចទាក់ទងបានទេពីនាយខណ្ឌរដ្ឋ បាលព្រៃឈើខេត្ដក្រចេះ ក៏ដូចជា អាជ្ញាធរខេត្ដកាលពីរសៀលថ្ងៃទី៦ខែកក្កដា  ឆ្នាំ២០១៣ ៕
images

 

Leave a Reply

(*) Required, Your email will not be published