ស្លាប់ និង​របួស​មនុស្ស​ប្រុស​-​ស្រី​៧​នាក់ ក្នុង​គ្រោះថ្នាក់ ក្រឡាប់​រថយន្ត​ក្នុង​ក្រុង​បាន​លុង​

, , Leave a comment

​ខេត្តរតនគិរី : យ៉ាងហោចណាស់​យុវតី​ម្នាក់​បាន​ស្លាប់ និង​៦​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​មុខ​បុ​ស្តិ៍​នគ​បាល​សង្កាត់​យក្ស​ឡោម ក្រុង​រតនគិរី​។​​


​នគរបាល​ចរាចរ​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ សុផល ហៅ​បញ្ញា ស្នាក់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង (​អ្នកបើកបរ រងរបួស​ធ្ងន់​) ទី​២-​ឈ្មោះ ហ៊ួ​ត សុជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ជាង​ឡាន (​របួសស្រាល​ស្នាក់នៅ ជាមួយ អ្នកបើកបរ​) ទី​៣-​ឈ្មោះ​ឆឹង សុ​រាជ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុ​របរ​ជាង​ឡាន​(​ស្រាល​) ស្នាក់នៅ​ភូមិ អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ទី​៤-​ឈ្មោះ ហ៊ុន ស្រី​និ​ត ភេទ​ស្រី អាយុ ១៨​ឆ្នាំ សិស្ស មាន​ទីលំនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក​(​ស្លាប់​) ទី​៥-​ឈ្មោះ ចាន់ រ៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​ជាង​ឡាន ស្នាក់នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ (​របួសធ្ងន់​) ទី​៦-​ឈ្មោះ អ៊ា​ម ចាន់​ឌី ភេទ​ស្រី អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង សិស្ស (​ស្រាល​) និង​ទី​៨ ឈ្មោះ ពៅ វណ្ណៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ សិស្ស (​ស្រាល​)​។​


​នគរបាល​ចរាចរ​ខាងលើ ប្រាប់​បន្តទៀតថា រថយន្ត​ក្រឡាប់​ផ្ងារជើង​ខ្លួនឯង​នេះ មាន​ម៉ាក កាមរី ស្វិត ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ង​.7611.​ភព​2​។​ ​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​បានឃើញ​រថ​យន្ត​នោះ បើកបរ​ដោយ​ល្បឿន លឿន មាន​ទិស ដៅ​ពី​កើតមក​លិច ពោលគឺ​ចូល​ក្រុង​បាន​លុង ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​បុក​នឹង ប្រឡាយ​រងទឹក​ភ្លៀង ផ្លូវជាតិ លាន់​សូរដូច​រន្ទះបាញ់ ក្រឡាប់​ផ្ងា​ជើងទ្រ​មេឃ​តែម្តង​។​


​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច បានប្រគល់​សព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក ជនរងគ្រោះ បាន​បញ្ជូន ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី​៕

16-9-2014 16-9-2014 (1) 16-9-2014 (2) 16-9-2014 (3)

 

Leave a Reply

(*) Required, Your email will not be published