ចង្ក្រាន​ជើង ៣ ៖ រុស្ស៊ី ចិន និង​ម៉ុង​ហ្គូ​លី !…

, , Leave a comment

​ជា​លើកដំបូង​ហើយ ដែល​លោកពូ​ទីន បាន​អញ្ជើញ​សមាស​ភាគី លោក Tsakhiagiin Elbegdorj ប្រ​ធានា​ធិ​ប តី​ម៉ូង​ហ្គូ​លី និង​លោក ស៊ី​ជីប​ពី​ន ប្រមុខរដ្ឋ​ចិន អោយ​ចូលរួម​ក្នុង​ស​ន្និសិទ ៣ ភាគី​នៅ​ឆ្នាំ ២០១៥ ខាងមុខ នេះ ។ នេះ​គឺជា​ទិស​តម្រង់​មក​អាស៊ី​របស់​លោកពូ​ទីន នៅពេលដែល​ត្រូវ​រង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក និង​អឺរ៉ុប ។ គំនិត​ជំនួប ៣ ប្រទេស​នេះ​គឺជា​គំនិត​របស់​ម៉ុង​ហ្គូ​លី ពេល​លោក Elbegdorj ជួប​លោក​ពី​ន​កាល ពី​ខែ ០៨/២០១៤ កន្លងមកនេះ ។ ពីមុន​នេះ​ចិន​មិនអោយ​តំលៃ​ម៉ុង​ហ្គូ​លី​ទេ ប៉ុន្តែ​ជាមួយនឹង​ការគាំទ្រ​របស់ រុស្ស៊ី ចង្ក្រាន​ជើង​បី​នេះ​ចាប់ផ្តើម​មាន​ជា​រូបរាង​ហើយ ។


លោកពូ​ទីន អញ្ជើញ​មនុស្ស​ទាំង ២ ខាងលើ អោយមក​ចូលរួម​ខូ​ប​អនុស្សាវរីយ៍​លើក​ទី ៧០ នៃ​សង្គ្រាមលោកលើកទី ២ នា​ឆ្នាំ ២០១៥ ខាងមុខនេះ ។ លោកពូ​ទីន​ថា ប្រទេស ៣ មាន​ភូមិសាស្ត្រ​គៀក​គ្នា​គឺ​ល្អ​ណាស់​សំរាប់​ការងារ​សេដ្ឋកិច្ច រុករក​រ៉ែ ឋា​ម​ពល និង​ហេដ្ឋារចនាសម្ព័ន្ធ ។ រុស្ស៊ី​គ្រោង​កសាង​កំពង់ផែ​អន្តរជាតិ​មួយ​ធំ​បំផុត​ជាមួយនឹង​ចិន នៅ​អាស៊ី​ឥសាន ដែល​អាច​លើកដាក់​ទំនិញ​ដល់​ទៅ ៦០ លាន​តោន​/​ឆ្នាំ ដូច​បេះបិត​ទៅនឹង​កំពង់ផែ​អ៊ូរ​អរ Immingham នៅ​អង់គ្លេស និង​កំពង់ផែ​អ៊ូរ​អរ Le Havre នៅ​បារាំង ។


កំពង់ផែ​នេះ​នៅ​គៀក​ចោ​ន ១៨ គម និង​គៀក​កូរ៉េ ខាងជើង​ដែរ ។ ចង់​កំពុង​ខ្វះខាត​ឋា​ម​ពល រុស្ស៊ី​កំពុង​មានបរ​បូរ​ឋា​ម​ពល ម៉ុង​ហ្គូ​លី​អាចជា​អ្នកប្រើប្រាស់​១ ដែរ ។ ចំពោះ​ម៉ុង​ហ្គូ​លី យុទ្ធសាស្ត្រ​ចង្ក្រាន​ជើង ៣ នេះ​គឺជា​វេទមន្ត​ស​ក្ក័​សិទ្ធិ សំដៅ​ពង្រីក​ការទូត​សេដ្ឋកិច្ច នៅ​ទូទាំង​ពិភពលោក​របស់​ម៉ុង​ហ្គូ​លី ។ ពេល​ម៉ុង​ហ្គូ​លី​ចូលរួម​រួច វា​នឹង​ធ្វើអោយ​ម៉ុង​ហ្គូ​លី​ទៅជា កីឡាករ ប្រកបដោយ​សក្តានុពល ក្នុង​ក្តារអុក​ការទូត​អាស៊ី​នេះហើយ ៕ ប្រភព ៖ Cadn

16-9-2014 16-9-2014 (1)

Bong Choeu Kdit Nas

 

Leave a Reply

(*) Required, Your email will not be published