ស្លាប់​ម្នាក់ របួស​២​នាក់ ដោយសារ​ស្រវឹងស្រា​ជោកជាំ ហើយ​បញ្ជា​យានយន្ត​

, , Leave a comment

​ខេត្តកណ្តាល : យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​២​នាក់​ផ្សេងទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​ឌុប​គ្នា​ក្នុង​សភាព​ស្រវឹង​ជ្រុល​ធ្លាក់​ផ្លូវ​ចូលក្នុង​ប្រឡាយទឹក​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ ត្រង់ចំណុច​ស្ពាន​ឈើទាល​ម៉ៅ ហៅ​ស្ពាន​ឈើទាល​ភ្លោះ ស្ថិតក្នុង​ភូមិ​លើ​ទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​


​តាម​ដែល​កំណើត​ថ្មី​ស្រង់​សម្តី​មន្ត្រីនគរបាល​ចរាចរ​ណ៍​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កាក់ ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ និង​២​នាក់​ទៀត​ដែល​រងរបួស​ធ្ងន់​នោះ​១-​ឈ្មោះ នាង ចាន់នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​២-​ឈ្មោះ គីម ស្រ៊ា​ន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជា​អ្នកបើកបរ​។ ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើនេះ មាន​ទីលំនៅ​ក្នុងភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។​


​ប្រភព​ដដែល​បាន​បន្តទៀតថា ជនរងគ្រោះ​ទាំង​៣​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ូ​គី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BK-5441 ឌុប​គ្នា​ក្នុង​សភាព​ស្រវឹង​ជោកជាំ តាម​បណ្តោយ​ផ្លូវ​បេតុង​ពី​កើ​តទៅ​ទិស​ខាងលិច​ក្នុង​គោលបំណង​ត្រឡប់​ទៅកាន់​លំនៅឋាន​។​


​លុះ​ជិះ​មកដល់​ចំណុច​ឈើទាល​ម៉ៅ ហៅ​ស្ពាន​ឈើទាល​ភ្លោះ ក៏បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូលទៅក្នុង​ទឹក​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ឈ្លក់ទឹក​ស្លាប់​ម្នាក់ និង​២​នាក់​ទៀត បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ក្នុង​រាជធានី​ភ្នំពេញ​៕

16-9-2014

 

Leave a Reply

(*) Required, Your email will not be published