អ៊ុយ​ក្រែ​ន អនុញ្ញាត​ឲ្យ​ភាគខាងត្បូង​មាន​សិទ្ធិ​ស្វ័យតភាព​ក្នុងពេល ៣ ឆ្នាំ ! …

, , Leave a comment

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Petro Poroshenko បានស្នើ​ឡើង​ដោយ​ចៃដន្យ ដែល​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត អាច​បានទទួល​សិទ្ធិ​ស្វ័យតភាព ក្នុងពេល​កំណត់​៣ ឆ្នាំ យោងទៅតាម​មាត្រា​កំណត់ ក្នុង​ផែនការ​សន្តិភាព​ជាមួយ​នឹង​រុស្ស៊ី​កាលពី​ថ្ងៃទី​៥ កញ្ញា កន្លងមកនេះ​។ ក្នុងនោះ​រដ្ឋ​កាល​អ៊ុយ​ក្រែ​ន​នឹង ធ្វើ​វិមជ្ឈការ (​ផ្តល់​អំណាច​ឲ្យ​) ជា​និរន្តរភាព ដែលជា​កត្តា​ជាសរ​វ័​ន្ត​ជា​ប្រធានបទ ក្នុងការ​កែប្រែ​រដ្ឋ ធម្មនុញ្ញ​ឲ្យ​បាន​សមស្រប​មកវិញ​។​


​លោក​ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ធានា​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ឯករាជ្យ​ជាតិ​របស់​អ៊ុយ​ក្រែ​ន​។ ដូចនេះ​តំបន់​ពីរ Lugansk និង Donetsk នៅ​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​និយាយ​ជា​ភាសា​រុស្ស៊ី​បាន​ក្នុង​ការងាររដ្ឋបាល និង​មាន​សិទ្ធិ​បោះឆ្នោត​នៅ​មូលដ្ឋាន​នា ថ្ងៃទី​៩ វិច្ឆិកា​ខាងមុខនេះ​។​


​ដូចនេះ​ដែនដី​ស្វ័យ​ត​នេះ​មាន​សិទ្ធិ​ទំនាក់ទំនង​ជិតដិត​នឹង​រុស្ស៊ី​បាន ។ លោក នឹងដាក់​សេចក្តីស្នើច្បាប់​នេះ​ទៅ​សភា​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​សភា​គាំទ្រ​គំនិត​នេះ​របស់លោក ដើម្បី​បញ្ចប់ ការ​វាយ​ប្រយុទ្ធ​គ្នា​អស់​ពេល​៥​ខែ ដែលមាន​មនុស្ស​ស្លាប់​ដល់​ទៅ​៣.០០០ នាក់​ហើយ និង​មាន​ជិត​១​លាន​នាក់​រត់​បោះបង់ចោល​ទីជម្រក ៕ ប្រភព ៖ AFP

10687060_10

Bong Choeu Kdit Nas

 

Leave a Reply

(*) Required, Your email will not be published