ទាក់​ដៃចង្កូត​ដួល​បោក​ក្បាល​នឹង​ថ្នល់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​រថយន្ត កាលពី​វេលា​ម៉ោង​ប្រមាណ ៤​និង​៥០​នាទី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​ផ្សារ​សុ​វណ្ណា តាមផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​


​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ក្រហម សេរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ កណ្តាល 1K-1690​ធ្វើដំណើរ​តាមផ្លូវ​លេខ​២៧១ លុះ​មកដល់​មុខ​ផ្សារ​សុ​វណ្ណា ស្រាប់តែ​ទាក់​ដៃចង្កូត និង​រទេះដឹក​ផ្លែ​ដូង​ក៏​ដួល​ពេលនោះ ក៏មាន​រថយន្ត មួយគ្រឿង​ប្រភេទ​១២​កៅអី ដឹក​ទំនញ​មកពី​ក្រោយ​កិន បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​


​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន ទៅកាន់​មន្ទីរ​ពេទ្យរុស្ស៊ី នៅក្បែរនោះ ហើយ​នៅ​កន្លែងកើតហេតុ ធ្វើ​ឲ្យ​មានការ​កក ស្ទះចរាចរណ៍ យ៉ាងខ្លាំង​ផងដែរ​៕

19-6-2014

 

Leave a Reply

(*) Required, Your email will not be published